តំលៃនៃបណ្តាតែមផ្សព្វផ្សាយរូបភាពវៀតណាម
TO TUAN -  
(VOV WORLD) /  
Vovworld-បង្កើតឡើងមុននេះពាក់កណ្តាលសតវត្ស សមាគមតែម
វៀតណាមបានទាក់ទាញអ្នកលេងគ្រប់វ័យអាយុចូលរួម។នៅទូទាំង
ប្រទេសវៀតណាមមានគ្លឹបតែមឬបន្ទប់តាំងបង្ហាញតែមជាច្រើនដែល
ជួយអ្នកលេងបំពេញការលេងសប្បាយរបស់ខ្លួន។នៅទីក្រុងហាណូយ
មានកន្លែង១ដែលបានប្រៀបជាផ្សារតែមនោះគឺផ្ទះលេខ៦០វិថីTrieu
Viet Vuong។ពេលព្រឹកថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍អ្នកលេងតែម
ជាច្រើនកុះករបែជាមកដល់ទីនេះដើម្បីជួបជុំផ្លាស់ប្តូរទិញលក់ តែ។
លោកPham Hao ជាអ្នកប្រមូលតែម១រូបអោយដឹងថា៖ “តែមនិមួយៗផ្តល់
មកតំលៃជាច្រើន។ពីព្រោះថាតែមដូចជាវណ្ណះកម្មផ្ទាំងគំនូរវិចិត្រកម្ម១ ។
មានវត្តមាននៅទីកន្លែងណាតែមនឹងរួមចំណែកឃោសនាអំពី ព្រឹត្តិការណ៍
ជាពិតប្រាកដ។ឧទាហ៖មានជនខ្លះៗមិនដែលបានមកទស្សនាឈូងសមុទ្រ
HaLongជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកនៅ វៀតណាម ។ប៉ុន្តែតាមរយះ
តែមគេអាចស្គាល់ដល់ឈូងសមុទ្រHaLongនិងនៅវៀតណាមមានបេតិ
កភ័ណ្ឌជាច្រើន “។
|
ជាផ្សារតែមលេខ១៦០វិថី Trieu Viet Vuong ហាណូយ(រូបថត VOV)
|
នៅវៀតណាមតែជានិច្ចកាលប្រមូលតាមប្រធានបទដូចជាតែមស្តីពី
សត្វ រុក្ខជាតិ រមណីយ៍ដ្ឋានធម្មជាតិនិងប្រធានបទស្តីសង្រ្គាម។ក្នុង
មជ្ឈដ្ឋានអ្នកប្រមូលតែមហាណូយ លោក Le DucVanល្បីឈ្មោះជាជន១រូប
ដែលមានតែមកម្រមានអំពីប្រធានបទនារី។លោកNguyen Tien Dat ជាអ្នក
លេងតែមល្បីឈ្មោះ១រូបនៅទីក្រុងហាណូយអោយដឹងថា៖ “តែមផ្តល់មក
តំលៃជាច្រើនណាស។តែមដូចជាសារមន្ទីតូច១នៃប្រទេសជាតិ១ ។វាជា
កសិណសាក្សីប្រវត្តិសាស្រ្តនៃគ្រប់សម័យកាល។ដោយ ហេតុនេះវាមាន
ការទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកលេង “។
ក្នុងសម័យដែលបច្ចេកវិទ្យាអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះការផ្លាស់ប្តូរពត៏មាន
ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។តាមរយះការប្រមូលតែមបណ្តាអ្នកលេង
មិនត្រឹមតែបង្ហាញទឹកចិត្តជក់ចិត្តប៉ុណ្ណោះទេថែទាំងបំប៉នចំណេះដឹងអំពី
ប្រវត្តិសាស្រ្តក្នុងអតីតកាលទៀតផង៕
TO TUAN
-VOV WORLD