តំលៃប្រវតិ្តសាស្រ្តនៃកុលាលភាជន៍Chu Dau របស់វៀតណាម
Dang Hanh -  
(VOVWORLD) /  
VOVWORLD_កុលាលភាជន៍Chu Dau នៅស្រុកNam Sach ខេត្តHai Duong
ភាគខាងជើងវៀតណាមបានអភិឌ្ឍន៍យ៉ាងខ្លាំងចាប់ពីសតវត្សទី១៥ដល់សតវត្ស
ទី១៦តែដល់សតវត្សទី១៧ របរធ្វើគ្រឿងភាជន៍នៅភូមិ Chu Dau បានសាបសូន្យ
ស្ទើតែទាំងអស់។ តាមរយៈលទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូ
នៅភូមិ Chu Dau និងកុលាលភាជន៍បុរាណដែលរកឃើញក្នុងនាវាមួយលិចនៅ
តំបន់សមុទ្រខេត្ត Quang Nam ភាគកណ្ដាលវៀតណាមនោះបានសរឲ្យឃើញនូវ
ការអភិឌ្ឍន៍ដ៏រុងរឿងរបស់ប្រភេទកុលាលភាជន៍មួយនេះ។
នៅបុរាណស្ថានមានផ្ទៃដីជិត១០០ម៉ែត្រក្រឡានៅភូមិ Chu Dau ឃុំ Thai Tan
ស្រុកNam Sach ខេត្តHai Duong ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូកំពុងធ្វើការ
ជីកកកាយនិងរកឃើញបុរាណវត្ថុដែលមានអាយុកាលរាប់រយឆ្នាំមក។ តាម
សាស្រ្តាចារ្យរងបណ្ឌិត Bui Minh Tri នាយកមជ្ឈមណ្ឌលសា្រវជ្រាវបរមរាជវាំង
ថាំងឡុងបានឲ្យដឹងថា អស់រយៈពេល៣០ឆ្នាំគិតតាំងពីពេលរកឃើញស្លាកស្នាម
ដំបូងនៃកុលាលភាជន៍Chu Dauមក ការជីកគាស់កកាយលើកទី៧នេះបាននាំ
មកលទ្ធផលមានតំលៃច្រើនបំផុត។ លោកបានថ្លែងយ៉ាងដូច្នេះថា
“ យើងខ្ញុំបានរកឃើញគ្រឿងភាជន៏ស្រដៀងនឹងកុលាលភាជន៍ដែលបានរក
ឃើញនៅបរមរាជវាំងថាំងឡុង។ ប្រការនេះបង្ហាញឲ្យឃើញថាចំណងទាក់ទងរវាង
កុលាលភាជន៍ Chu Dau នឹងបរមរាជវាំងថាំងឡុងគឺច្បាស់លាស់ណាស់។ គោលដៅ
របស់យើងខ្ញុំក្នុងការស្រាវជ្រាវផ្ទៀងផ្ទាត់វាយតំលៃនូវតំលៃរបស់បរមរាជវាំងក៏ដូច
ជាវាយតំលៃអំពីតួនាទីនៃកុលាលភាជន៍Chu Dauក្នុងប្រវតិ្តសាស្រ្តគឺបានសំរេច
ជោគជ័យ។យើងខ្ញុំបានធ្វើការជីកគាស់កកាយហើយរកឃើញមជ្ឈមណ្ឌលផលិត
កុលាលភាជន៍រួមមានទាំងឡដុត និងថ្នាំរលោង។ ជាងនៅភូមិChu Dau ស្ទាត់
ជំនាញណាស់ដោយផលិតបាននូវគ្រឿងភាជន៏ដ៏ល្អប្រណិត”។
|
មុននេះរាប់រយឆ្នាំផលិតផលកុលាលភាជន៍ Chu Dau ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោក |
ចាប់តាំងពីឆ្នាំ២០០៣ ពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំលៃ
វប្បធម៌ដ៏វិសេសវិសាលនៃប្រភេទកុលាលភាជន៍ Chu Dau ក្រោយពេលដែលក្រុម
អ្នកវិទ្យាសាស្រ្តនិងបុរាណវិទូរកឃើញគ្រឿងភាជន៍បុរាណចំនួន៤ហ្មឺននៅលើនាវា
លិចមួយនៅកោះ Cu Lao Cham ខេត្តQuang Namភាគកណ្ដាវៀតណាម។ ក្រុម
អ្នកស្រាវជ្រាវបានអះអាងថាមុននេះរាប់រយឆ្នាំផលិតផលកុលាលភាជន៍ Chu Dau
ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោក។ ថ្វីបើដូច្នេះក្ដីតែដោយសារ
នាគ្រានោះមិនទាន់រកឃើញផលិតផលបុរាណគ្រប់គ្រាន់បានជាក្រុមអ្នកវិ
ទ្យាសាស្រ្តមិនគិតដល់ចំណងទាក់ទងរវាងកុលាលភាជន៍ដែលបានផលិតនៅ Chu
Dauជាមួយគ្រឿងភាជន៍ដែលបានរកឃើញនៅបរមរាជវាំងថាំងឡុង(ជារាជធានី
របស់បណ្ដារាជវង្សសក្តិភូមិវៀតណាមពីសតវត្សទី១១ដល់សតវត្សទី១៨)នោះឡើយ។
ការជីកកកាយលើកនេះនៅ ភូមិChu Dau បានរកឃើញឡដុតកុលាលភាជន៍មួយ
ដែលផលិតចេញគ្រឿងភាជន៍ស្រដៀងនឹងបុរាណវត្ថុដែលបានរកឃើញនៅបរម
រាជវាំងថាំងឡុង។
រីឯថ្នាំរលោងនៃកុលាលភាជន៍ Chu Dau មានលក្ខណៈពិសេសដែលបានផលិត
ដោយសិប្បករស្ទាត់ជំនាញហើយបានដុតក្នុងឡមានសីតុណ្ហភាពស្ថិរភាព។លោក
Tang Ba Hoanh ជាអតីតនាយកសារមន្ទីរ Hai Duongបានឲ្យដឹងថាក្នុងការជីក
គាស់កកាយនានា ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូបានរកឃើញស្លាកស្នាមនៃ
ថ្នាំរលោងដែលមានពណ៌ត្បូងនិងពណ៌បៃតង ប្រការនេះបង្ហាញឲ្យឃើញថា
កុលាលភាជន៍ Chu Dau បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងអតីតកាល។ លោក Tang
Ba Hoanhបានថ្លែងថា
“ ការរកឃើញវត្ថុបុរាណនៅភូមិ Chu Dauនេះមានសារៈសំខាន់ណាស់។
វាបញ្ជាក់ច្បាស់ថាផលិតផលកុលាលភាជន៍ដ៏ថ្លៃថ្លាដែលបានតាំងបង្ហាញនៅ
សារមន្ទីរធំៗលើពិភពលោកនោះគឺមានខ្លះបានកែច្នៃនៅវៀតណាមដែល
អាស័យដ្ឋានជាក់ស្ដែងគឺនៅភូមិChu Dau”។
តាមគំរោង បុរាណស្ថានដែលទើបនឹងបានជីកកកាយនេះនឹងត្រូវបាន
ថែរក្សានិងកសាងឲ្យក្លាយទៅជាសារមន្ទីរកណ្ដាលវាលក្នុងគោលបំណងឆ្លើយ
តបទៅនឹងតម្រូវការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍Chu Dauរបស់មជ្ឈដ្ឋាន
អ្នកវិទ្យាសាស្រ្តនិងភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស បន្ទាប់មកនឹងបង្កើត
ផែនការអភិរក្សនិងពង្រីកផលិតផលកុលាលភាជន៍Chu Dauទៀតផង៕
Dang Hanh
-VOVWORLD