តំលៃវប្បធម៌ កេរ្តិ៍ដំណែលនៃវិមាន Kinh Thien

VOVWORLD_វិមាន Kinh Thien (មានន័យថាគោរពមេឃ)​ត្រូវបាន​ក្រុម​អ្នក​បុរាណ
វិទូ​បញ្ជាក់​​ថាជាមជ្ឈមណ្ឌលនៃមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំង​ថាំង​ឡុង​។ ​​នាឆ្នាំ
​២០០០មណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុងក្រុងហាណូយត្រូវបាន​ទទួល
ស្គាល់ជាកេរ្តិ៍ដំណែលវប្បធម៌ ពិភពលោក។ ហើយការស្ដារវិមាន Kinh Thien​ ត្រឹម​
ត្រូវ​​តាមសភាព​ដើម​ត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលថាំងឡុង​អនុវត្តចាប់​ពី
ដើមឆ្នាំ២០១៥​មក​។

        វិមាន Kinh Thien គឺជាមជ្ឈមណ្ឌលសំខាន់បំផុតនៃរាជធានីក្រោមរបបរាជា​
និយម​បូពា​ទិស។ តាមបណ្ឌិត Tong Trung Tin នៅវិទ្យាស្ថានបុរាណ​វិទ្យា​ឲ្យដឹងថា
​ ដំណើរការសាងសង់ វិមាន Kinh Thien នេះមិនសូវបានកត់ត្រាច្រើនក្នុងសៀវ​ភៅ​​
ប្រវតិ្តសាស្រ្តឡើយ។​ ក្នុងប្រជុំសៀវភៅប្រវតិ្តសាស្រ្តជាតិ Dai Viet នាសម័យ​ស្ដេច ​Le
 ​ឬសៀវភៅប្រវតិ្តសាស្រ្តក្រោមរាជកាល Nguyen បានចែងច្បាស់ថា​វិមាន​ Kinh Thien
 ត្រូវបានចាប់ផ្ដើមកសាងឡើងនាឆ្នាំ១៤២៨ក្រោមរាជកាលស្ដេច Le Thai To ហើយ
បញ្ចប់ជាស្ថាពរនារាជកាលLe Thanh Tong។ បណ្ឌិត Tong Trung Tin ​បាន​ឲ្យដឹងថា

     “ គ្រាន់តែដឹងថាវិមាន Kinh Thienត្រូវបានចាប់ផ្ដើមកសាងក្រោយពីស្ដេច Le Thai
To វាយបណ្ដេញពួកខ្មាំងសត្រូវមីញភ្លាមៗហើយព្រះអង្គបានបង្គាប់​ឲ្យ​កសាង​​​​​រាជ
ធានីឡើងវិញ។ ឆ្នាំដំបូងបានកសាងឡើងវិញនូវវិមាន Kinh Thien​ ដោយ​​​​សារ
លក្ខណៈសំខាន់របស់វាជាកន្លែងស្ដេចយាងធ្វើការរៀបចំបុណ្យទាន​ធំៗ​ព្រមទាំង
ជាកន្លែងដាក់ចេញគោលនយោបាយសំខាន់ៗនៃប្រទេសជាតិលើ​វិស័យកសាង
និងការពារជាតិ”។

        ស្លាកស្នាមនៃវិមាន Kinh Thienនាបច្ចុប្បន្ននៅសល់តែបាតប៉ុណ្ណោះ។ ​បាត​វិមាន
​នេះមានបណ្ដោយ៥៧ម៉ែត្រ ទទឹង៤១,៥ម៉ែត្រ កំពស់២,៣ម៉ែត្រ ហើយ​ជណ្ដើ​របាន
កសាងអំពីថ្មពណ៌ខៀវដោយមានក្លោងទ្វារចំនួន៣។ នៅខាងមុខ​វិមាន ​Kinh Thien 
ដែលបែរទៅទិសខាង​ត្បូងនោះជាទីលានខ្ពស់មានជណ្ដើរ​ចំនួន​១០កាំនិងមានរូបសត្វនាគថ្ម៤ក្បាលនៅផ្លូវឡើងកាលពីឆ្នាំ១៤៦៧។ នេះជាកេរ្តិ៍ដំណែលសិល្បៈគំរូ
នៃសិល្បៈចំឡាក់នារាជកាលស្ដេច Le So។ ស្ដីពីបញ្ហានេះ វិចិត្រករ​អ្នកស្រាវជាវ
សិល្បៈលោក Nguyen Duc Hoa បានឲ្យដឹងថា

   " ស្ដីពីវិស័យនយោបាយជាតិនាសម័យសក្តិភូមិគឺវិមាន Kinh Thien ជាទី​គោរព​
បូជា​ដ៏សំខាន់របស់ស្ដេចនិងបរមរាជវាំងចំពោះដីមេឃ។ ​គេប្រមូលផ្ដុំ​កំលាំង​កាយ​
ចិត្តជាច្រើនដើម្បីកសាងទីកន្លែងនេះជាមួយរបៀបស្ថាបត្យកម្មដ៏​ល្អស្អាត។ ​រូប​ចំ
លាក់​​បង្ហាញស្ថាបត្យកម្មបានបាត់បង់ទៅហើយតែយ៉ាងហោចណាស់​តាម​រយៈ​រូប
សត្វនាគថ្មនាសម័យស្ដេច Le ពីឆ្នាំ១៤៦៧មកនោះយើងដឹងថាស្ដេច​និង​មន្រ្តី​វៀត
ណាមបានប្រើក្រុមជាងឆ្នើមដើម្បីបង្កើតឡើងសំណង់ដ៏អស្ចារ្យទាំងនេះ"។ 

តំលៃវប្បធម៌ កេរ្តិ៍ដំណែលនៃវិមាន Kinh Thien - ảnh 1
វិមាន Kinh Thien ត្រូវបានចាប់ផ្ដើមកសាងឡើងនាឆ្នាំ១៤២៨ក្រោមរាជកាលស្ដេច Le Thai To ហើយបញ្ចប់ជាស្ថាពរនារាជកាលLe Thanh Tong


        តាមក្រុមអ្នកបុរាណវិទូឲ្យដឹងថា នៅខាងមុខវិមាន Kinh Thien មានទីលានធំ ជា
កន្លែងប្ររព្ធពិធីបុណ្យសំខាន់ៗនៃបរមរាជវាំង។ បណ្ឌិត Tong Trung Tin ឲ្យ ដឹង​ថា
 ក្រុមអ្នកបុរាណវិទូបានរកឃើញនៅទីលានធំខាងមុខវិមាន Kinh Thien  មាន ទី​
លាន​ចំនួន២ចំណុះរាជកាល២ដែលបានកសាងគងលើគ្នា។ នោះគឺទី លាន នៃ​រាជកាល Le So (ឆ្នាំ១៤២៨ – ១៤៥៩) និងទីលាន១ទៀតរបស់សម័យស្ដេច Le Trung
Hung (ឆ្នាំ១៥៣៣ – ១៧៨៩)។

     "  ទីលាននៃរាជកាលLe So​ ក្រាលឥដ្ឋការ៉ូពណ៌ក្រហម រីឯទីលានរបស់សម័យ​
ស្ដេច Le Trung Hung បែរជាក្រាលឥដ្ឋការ៉ូពណ៌ប្រផេះវិញ។ ទីលានធំ ជាកន្លែង​
រៀប​ចំ​ពិធីបុណ្យសំខាន់ៗនៃបរមរាជវាំងហើយបានកសាងទាបជាងដីរាបពី​១ដល់​
២ម៉ែត្រ"។

        នាសព្វថ្ងៃនេះក្រុមអ្នកបុរាណវិទូទើបតែជិកគាស់បាននូវមួយផ្នែកដ៏តូចនៃវិមាន
 Kinh Thien។ ទោះជាយ៉ាងណាក៏ដោយជាមួយវត្ថុនៅសែសសល់និងអ្វីៗ​ដែល​នឹង
រកឃើញទៅអនាគត ក្រុមអ្នកបុរាណវិទូនិងអ្នកវិទ្យាសាស្រ្តអាចស្ដារ​ឡើង​វិញបាន
នូវវិមាន Kinh Thien ដូចសភាពដើមក្នុងគោលបំណងបញ្ជាក់​បំភ្លឺ​ប្រវតិ្តសាស្រ្ត​និង
វប្បធម៌រុងរឿងនៃរាជធានីថាំងឡុង ហាណូយរាប់ពាន់ឆ្នាំ៕

         

         

        

ប្រតិកម្មទៅវិញ

ផ្សេងៗ