តំលៃវប្បធម៌របស់វៀតណាមក្នុងបណ្តាបេតិកភ័ណ្ឌពិភពលោក

Vovworld- បេតិកភ័ណ្ឌនិងប្រភេទសិល្បះរបស់វៀតណាមចំនួន១៧ដែលបាន
UNESCOទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីនិងអរូបីរ៍របស់មនុស្សជាតិតាំងនៅ
តាមបណ្តោយនៃប្រទេសជាតិ។ បេតិកភ័ណ្ឌដើមដំបូងត្រូវបានប្រគល់ឲ្យ
កិត្តិនាមនេះគឺជាមណ្ដលកេរ៌្តដំណែលអតីតរាជវាំង Hue នាឆ្នាំ១៩៩៣។ បន្ទាប់
នោះគឺឈូងសមុទ្រ Ha Long ២លើកត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌ​ពិភព
លោកនាឆ្នាំ១៩៩៤និង២០០០។ នាឆ្នាំ១៩៩៩ វិថីបុរាណ Hoi An និងមណ្ឌល
​កេរ៌្តដំណែល My Son ចំណុះខេត្ត Quang Namត្រូវបានទទួលស្គាល់ជា​បេតិកភ័ណ្ឌ​​
វប្បធម៍ពិភពលោក។នាឆ្នាំ២០០៣ឧទ្យានជាតិPhong Nha-Ke Bangត្រូវបាន
បញ្ចូលក្នុងបញ្ជីបណ្តាបេតិកភ័ណ្ឌពិភពលោក។ឆ្នាំ២០១០និង២០១១ កំពែងរាជ
កាលស្តេចHoជាឆ្នាំដែលមណ្ឌលបរមរាជវាំងThang Longទទួលស្គាល់ជា​បេតិកភ័ណ្ឌ​​
វប្បធម៍ពិភពលោក។មណ្ឌលរមណីដ្ឋានTrang An ត្រូវបាន ទទួលស្គាល់ជា​បេតិក
ភ័ណ្ឌ​​ធម្មជាតិនិងវប្បធម៌ពិភពលោកនាឆ្នាំ២០១៤។លោកស្រីDang Thi Bich Lien
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមអោយដឹងថា៖“តំលៃ
វប្បធម៌របស់វៀតណាមត្រូវបានអះអាងតាមរយះអត្ថបទចំនួន២៥បទដែលបាន
ចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្រ្តល្បីឈ្មោះលើពិភពលោក។​។បណ្តាជំនាញកា
រUNESCOចាត់ទុកថា៖ រមណីដ្ឋានTrang Anជារមណីដ្ឋាន១ក្នុងចំណោម រមណីដ្ឋាន
កម្រលើសកលលោកដែលមានតំលៃវប្បធម៌ផងនិងធម្មជាតិផង។គេនៅអះអាង
ថា៖ Trang Anជា រមណីដ្ឋានស្អាត១ក្នុងចំណោម រមណីដ្ឋានស្អាតបំផុតនៅនៅ
អាស៊ីអគ្នេយ៍។  “

                                  

តំលៃវប្បធម៌របស់វៀតណាមក្នុងបណ្តាបេតិកភ័ណ្ឌពិភពលោក - ảnh 1
ផ្ញៀវទេសចេរអន្តរជាតិនៅមណ្ឌលវិថីបុរាណHoi An(រូបថត អិនធឺណែត)

​​
                        

បេតិកភ័ណ្ឌអរូបីរ៍ផ្សេងចំនួន៩​មានភាពខុសពីគ្នា។ភ្លេងព្រះរាជកាលHueត្រូវបាន
ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីរ៍ពិភពលោកជាលើកដំបូងនាឆ្នាំ២០០៣។វាមាន
ចរិតលក្ខណះប្រាជ្ញរៀបចំឡើងដោយរាជកាលសក្តិភូមិវៀតណាមក្នុងអំឡុង
១០សតវត្សរ៍។បរិយកាសវប្បធម៌គងឃ្មោះTay Nguyenត្រូវបានបញ្ចូលក្នុងបញ្ជី
បណ្តាបេតិកភ័ណ្ឌពិភពលោកនាឆ្នាំ២០០៥។បរិយាកាសចម្រៀងQuan ho –
Bac Ninhនិងចម្រៀងTru (ប្រភេទចម្រៀងប្រជាប្រិយ១) ត្រូវបា​នប្រកាសជាបេតិក
ភ័ណ្ឌអរូបីរ៍ពិភពលោកនាឆ្នាំ២០០៩។នាឆ្នាំ២០១១បុណ្យព្រះGiong និងចម្រៀង
Xoanរបស់ខែត្រPhuTho ត្រូវបានបញ្ចូលក្នុងបញ្ជីបណ្តាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍
គប្បីការពារជាបន្ទាន់របស់មនុស្សជាតិ។ជំនឿធ្វើសក្ការះបូជាបណ្តាស្តចHung
ក្លាយទៅជាបេតិកភ័ណ្ឌអរូបីរ៍ពិភពលោកនាឆ្នាំ២០១២។នាចុងឆ្នាំ២០១៤UNESCO
ប្រកាសជាផ្លូ​វការថា៖ចម្រៀងប្រជាប្រិយ​vi-giamនៃខែត្រNghe An និងHa Tinh-ភាគកណ្តាលវៀតណាមជាបេតិកភ័ណ្ឌអរូបីរ៍ដំណាងរបស់មនុស្សជាតិ។សាស្រ្តាចារ្យ
បណ្ឌិតNguyen Chi Benអោយដឹងថា៖“ចម្រៀងប្រជាប្រិយ​vi-giamជាបេតិកភ័ណ្ឌភ្លេង
ផ្សារភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៃខែត្រទាំង២Nghe An និង
Ha Tinh ដែលបានគេច្រៀងឡើងដើម្បីបំពេរកូនចៅឬពេលដែលទៅនេសាទលើ
ទន្លេ។ទំនុកទាំងឡាយបានប្រើប្រាស់គ្រាមភាសា។ប្រការនេះអធិប្បាយអំពីកំលាំង
រស់យ៉ាងខ្លាំងក្លានៃប្រភេទសិល្បះនេះក្នុងសហគមន៍។    “

                  

តំលៃវប្បធម៌របស់វៀតណាមក្នុងបណ្តាបេតិកភ័ណ្ឌពិភពលោក - ảnh 2
រូបថត អិនធឺណែត

ក្រៅពីនោះវៀតណាមមានបន្ថែមបេតិកភ័ណ្ឌឯកសារចំនួន៣ទទួលស្គាល់ដោយ
UNESCO។នោះគឺជាបន្ទះឈើចម្លាក់អក្សរនៅរាជកាលស្តេចNguyenដែលបំរើការ
បោះពុម្ភផ្សាយសៀវភៅនាសតវត្សវ៍ទី១៩និងទី២០។បន្ទះ       ឈើចម្លាក់អក្សរនៃ
វត្តVinh Nghiem-ជាមជ្ឈមណ្ឌលពុទ្ឋសាសនាធំបំផុតនៅ​ក្រោមរាជកាលបណ្តាស្តេច
Tran។សិលាចរិតដែលឆ្លាក់ឈ្មោះរបស់បណ្តាជ័យលាភីក្នុងការប្រឡងបណ្ឌិតកាល
ពីឆ្នាំ១៤៤២ដល់១៧៧៩ដែលកំពុងថែរក្សានៅវិហាអក្សរសាស្រ្តហាណូយ
(Van Mieu-QuocTu Giam)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ