ថ្នាក់រៀន Khe Ca រួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Dao

(VOVWORLD) - នៅខេត្តព្រៃភ្នំ Yen Bai មានថ្នាក់រៀនពិសេសៗ ដោយសិប្បករ និងបុគ្គលមួយចំនួនបង្កើតឡើង ក្នុងគោលបំណងថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ថ្នាក់រៀននៅភូមិ Khe Ca ឃុំ Luong Thinh ស្រុក Tran Yen ខេត្ត Yen Bai គឺជាឧទាហរណ៍មួយដែរ។

ថ្នាក់រៀន Khe Ca រួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Dao - ảnh 1ថ្នាក់ពិសេសរបស់ជនជាតិ Dao នៅភូមិ Khe Ca (រូបថត៖ VOV)

ថ្វីត្បិតតែអាកាសធាតុក្តៅស្អុះស្អាប់ក៏ដោយ ប៉ុន្តែសិស្សជាង ៥០នាក់ ទាំងប្រុសទាំងស្រី គ្រប់វ័យ ដែលជាជនជាតិ Dao នៅភូមិ Khe Ca ឃុំ Luong Thinh ស្រុក Tran Yen នៅតែប្រឹងប្រែងព្យាយាមចូលរួមថ្នាក់រៀនពិសេសមួយនេះដែរ។ លោកស្រី Duong Thi Mai លេខាសាខាបក្សភូមិ Khe Ca បានឲ្យដឹងថា៖ ប្រជាជន ៩៩% នៅ Khe Ca គឺជាជនជាតិ Dao។ អ្នកទាំងនេះភាគច្រើននិយាយភាសាជនជាតិរបស់ខ្លួនយ៉ាងស្ទាត់ជំនាញ ប៉ុន្តែអក្សរនិងអត្ថន័យក៏ដូចជាទំនៀមទម្លាប់គឺមិនសូវមានអ្នកស្គាល់គ្រប់គ្រាន់នោះឡើយ។ ដោយហេតុផលនោះ ថ្នាក់រៀនអក្សរ Dao ត្រូវបានបង្កើតឡើង ហើយចាប់ពីថ្ងៃដំបូងមក ត្រូវបានប្រជាជនឆ្លើយតបយ៉ាងយកចិត្តទុកដាក់ផងដែរ។

“ខ្ញុំឃើញថា ថ្នាក់រៀននេះផ្តល់អត្ថប្រយោជន៍ជាច្រើន។ ជាឧទាហរណ៍ អក្សរនីមួយៗដែលប្រាប់អំពីការអប់រំ អំពីមនុស្ស ការធ្វើអំពើល្អ អំពីទំនៀមទម្លាប់របស់ជនជាតិ”។

អក្សរ Nom Dao គឺជាប្រព័ន្ធនៃអក្សរចិន ដែលប្រែទៅជាភាសា Dao។ មានអ្នកខ្លះចេះនិយាយមិនមែនមានន័យថាអ្នកនោះចេះសរសេរទេ។ ក្នុងប្រព័ន្ធអក្សរ Dao មាន ២១៤ ឈុត ដើម្បីសរសេរ និងអានបានត្រឹមត្រូវ អ្នកសិក្សាត្រូវទន្ទេញចាំមាត់ និងចងចាំក្បួន។ ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវទន្ទេញពាក្យពិសេសដែលមិនអនុវត្តតាមច្បាប់ណាមួយ។ បន្ទាប់ពីរៀនអក្សរហើយ សិស្សថ្មីរៀនតម្រួតពាក្យ និងប្រយោគ។ ទោះបីជារៀនអក្សរជួបការលំបាកហើយបាតដៃស៊ាំនឹងនង្គ័ល ហើយការកាន់ប៊ិចគឺឆ្គងណាស់ក៏ដោយ ប៉ុន្តែសិស្សទាំងអស់នៅតែតាំងចិត្តរៀន។ លោក Trieu Sinh Luan ជាសិក្សម្នាក់ក្នុងថ្នាក់រៀនបានសំណេះសំណាលថា៖ “ថ្នាក់រៀនមានសិស្សចូលរួមជាង ៥០នាក់ ដោយរៀននៅថ្ងៃអង្គារ និងសៅរ៍។ ការងារធ្វើស្រែចម្ការ និងសួនច្បារមមាញឹក ប៉ុន្តែជារៀងរាល់ថ្ងៃចូលរៀន គឺមានសិស្សចូលរៀនពេញថ្នាក់ដែរ”។

ទន្ទីញចាំពាក្យ សិស្សនឹងអាចអានសៀវភៅបាន។ សៀវភៅក្នុងថ្នាក់មានភាពទាក់ទាញខ្លាំង ជួយអ្នកអានឱ្យយល់បានត្រឹមត្រូវ និងពេញលេញអំពីពិធីគោរពបូជា និងរបៀបធ្វើពិធីសាសនាក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ជនជាតិ Dao។ លោក Trieu Van Vuong សិស្សក្នុងថ្នាក់បាននិយាយយ៉ាងរីករាយថា៖ “នោះគឺជាអត្តសញ្ញាណជាតិរបស់ជនជាតិ Dao។ ដូច្នេះយើងត្រូវការថែរក្សាការពារអត្តសញ្ញាណជនជាតិខ្លួន តាមនោះខ្ញុំបានចូលរួមក្នុងការស្រាវជ្រាវ និងសិក្សា”។

ថ្នាក់រៀន Khe Ca រួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Dao - ảnh 2សិស្សរៀនអក្សរផងនិងសិក្សាទំនៀមទម្លាប់របស់ជនជាតិខ្លួនផង (រូបថត៖ VOV)

ក្នុងថ្នាក់រៀនពិសេសនេះ សិស្សត្រូវបានបំផុសគំនិតដោយគ្រូដែលមានចំណង់ចំណូលចិត្ត នោះគឺជាសិប្បករ Trieu Quy Tin ដែលត្រូវបានចាត់ទុកថាជា “ឃ្លាំង” ឯកសារស់ដ៏មានតម្លៃ អំពីភាសា Nom Dao នៃមូលដ្ឋាន។ ដោយព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការបាត់បង់វប្បធម៌ Dao   សិប្បករ Trieu Quy Tin រួមជាមួយនឹងអ្នកដែលមានកិត្យានុភាពក្នុងតំបន់ ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយដើម្បីនិយាយ និងចលនាឲ្យយុវជនទៅថ្នាក់រៀន។ លោកបាននិយាយអំពីភាពស្រស់ស្អាត  នៃវប្បធម៌ និងទំនៀមទម្លាប់ និងជាពិសេសភាពថ្លៃថ្លានៃភាសាជនជាតិ Dao ហើយលោកក៏បានព្យាយាមដាស់តឿន និងបំភ្លឺនូវចំណង់ចំណូលចិត្តចំពោះភាសា និងការសរសេរសម្រាប់យុវវ័យ។ ការបង្កើត និងការរក្សាថ្នាក់រៀនភាសា Nom Dao មិនត្រឹមតែជាគន្លឹះក្នុងការអភិរក្សវប្បធម៌ជនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រជាជនក្នុងតំបន់ អភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើចំណេះដឹងផ្ទាល់ខ្លួនផងដែរ។ ចាប់ពីថ្ងៃដែលមានថ្នាក់រៀន លោក Tin មិនខ្វល់ពីផ្លូវឆ្ងាយ ពន្លឺថ្ងៃ ឬភ្លៀងនោះទេ គឺតែងតែទៅថ្នាក់រៀនពីរដងក្នុងមួយសប្តាហ៍ជាមួយបងប្អូនក្នុងមូលដ្ឋាន។  សិប្បករ Trieu Quy Tin បានចែករំលែកថា៖ ការបង្រៀនភាសានិងសំឡេងនិយាយ គឺដើម្បីរួមចំណែកថែរក្សា និងលើកតម្កើងតម្លៃនៃទំនៀមទម្លាប់ដ៏ល្អរបស់ជនជាតិ Dao ។

“ខ្ញុំមកបង្រៀននៅទីនេះទាំងចំណង់ចំណូលចិត្តខ្ពស់ផងដែរ។ តាំងពីថ្ងៃបើករហូតមកដល់បច្ចុប្បន្ន ជាទូទៅសិស្សានុសិស្ស និងប្រជាជនមានការរសប្បាយចិត្តយ៉ាងខ្លាំង មកសិក្សាយ៉ាងគ្រប់គ្រាន់ និងទាន់ពេលវេលា”។

ថ្នាក់រៀនអក្សរ Nom Dao របស់ប្រជាជនភូមិ Khe Ca មិនត្រឹមតែដាស់តឿន និងបំភ្លឺនូវចំណង់ចំណូលចិត្តក្នុងការថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រជាជននៅទីនេះ កាន់តែសាមគ្គីគ្នាក្នុងការងាររួម ក្នុងការកសាង ភូមិស្រុកកំណើតឲ្យកាន់តែសម្បូរសប្បាយ ស្រស់ស្អាត ប្រកបដោយសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ