ថែរក្សានិងផ្សព្វផ្សាយលក្ខណៈស្រស់ស្អាតនៃសិល្បៈសម្តែងចម្រៀង Then

(VOVWORLD) -  Then គឺជាទម្រង់សិល្បៈជំនឿប្រជាប្រិយ របស់បណ្តាជនជាតិ Tay, Nung, Thai នៅវៀតណាម។ ការសម្តែងចម្រៀង Then ទើបត្រូវបានគណៈកម្មការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ដាក់បញ្ចូលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក។ ក្រោយពីទទួលបានកិត្តិយសនឹងមោទនភាពដោយប្រការនេះមក សហគមន៍បណ្តាជនជាតិ Tay, Nung, Thai ជាពិសេសគឺសិប្បករប្រជាប្រិយ មានភារកិច្ចបន្ថែមទៀត គឺរក្សានិងនិងផ្សព្វផ្សាយសោភណ្ឌភាពនៃទម្រង់វប្បធម៌ប្រជាប្រិយដ៏វិសេសវិសាលនេះ។

ថែរក្សានិងផ្សព្វផ្សាយលក្ខណៈស្រស់ស្អាតនៃសិល្បៈសម្តែងចម្រៀង Then - ảnh 1

លោក Luu Dinh Bao នៅឃុំ Duong Quang ទីក្រុង Bac Kan ដែលជាសិល្បៈករឆ្នើមសម្តែងចម្រៀង Then ជើងចាស់ល្បីឈ្មោះក្នុងតំបន់ (រូបថតៈ VOV)

សិប្បករឆ្នើម Luu Dinh Bao នៅភូមិ Quan Nua ឃុំ Duong Quang ទីក្រុង Bac Kanខេត្ត Bac Kan មានអាយុ ៧៨ឆ្នាំ ប៉ុន្តែលោកមានបទពិសោធន៍រយៈពេល ៣៨ ឆ្នាំដែលផ្សាភ្ជាប់ជាមួយចម្រៀង Then។ ជាគ្រូជើងចាស់មួយរូបក្នុងតំបន់ លោកបានចាត់ទុកថា Then គឺជាជីវភាពវប្បធម៌ ស្មារតី និងជាដួងព្រលឹងរបស់ជនជាតិ Tay, Nung, Thai ផងដែរ។ លោក Luu Dinh Bao បានសំណេះសំណាលថា៖ “ចម្រៀង Then ត្រូវបានលើកតម្កើងដូច្នេះ ធ្វើអោយរូបខ្ញុំផ្ទាល់សប្បាយក្រៃលែង។ មុខរបររបស់ខ្ញុំត្រូវបានលើកតម្កើង ហាក់ដូចជាការផ្តល់កម្លាំងចិត្ត ដើម្បីមរតកអោយជំនាន់កូនចៅនិងច្រើនជំនាន់បន្តទៀត។ ប្រសិនបើ ខ្ញុំមិនអាចផ្សព្វផ្សាយអោយកូនចៅ ហើយដល់ជំនាន់កូនខ្ញុំក៏មិនអាចផ្សព្វផ្សាយអោយជំនាន់ក្រោយៗ ទៀតដែរ ហើយ របរនេះនឹងត្រូវបាត់បង់ជាបណ្តើរៗពុំខាន”។

សិល្បៈករសម្តែងចម្រៀង Then លោក Ma Trung Truc នៅខេត្ត Bac Kan ដែលល្បីឈ្មោះដោយមានសំឡេងពីរោះរណ្តំទាក់ទាញអារម្មណ៍របស់អ្នកស្តាប់។ លោកបានបង្កើតឡើងក្លឹបច្រៀងចម្រៀង Then និងលេងចាបី Tinh ក្នុងគោលបំណង រក្សាលក្ខណៈប្រពៃណីនេះផង និងបម្រើភ្ញៀវទេសចរដែលមកទស្សនាបឹង Ba Be ផងដែរ។ ផ្ទះឈើរបស់លោក ក៏បានក្លាយទៅជាថ្នាក់បង្រៀនលេងចាបី និងរៀនច្រៀងសម្រាប់ប្អូនៗកុមារ កុមារជំទង់ និងអ្នកដែលមានចំណង់ចំណូលចិត្តជាមួយចម្រៀង Then និងចាបី Tinh ក្នុងតំបន់។ ប្តីប្រពន្ធមួយគូរនេះ ជាគ្រូបង្រៀនតែម្តង។ នៅពេលដែលចម្រៀង Then ត្រូវបាន UNESCO លើកតម្កើង សិល្បៈករ Ma Trung Truc សប្បាយចិត្តណាស់៖ “រូបខ្ញុំផ្ទាល់ជាអ្នករក្សាវប្បធម៌ច្រៀងចម្រៀង Then និងចាបី Tinh រួមទាំងបង្រៀនច្រៀងចម្រៀង Then ចាបី Tinh ទៀតផង។ ខ្ញុំសប្បាយចិត្តណាស់ដោយឃើញថា ជំនាន់យុវជនចាប់អារម្មណ៍នឹងប្រភេទសិល្បៈនេះ។ នេះជាកម្លាំងចលករ សម្រាប់រូបខ្ញុំ អោយមានការទទួលខុសត្រូវក្នុងការបង្រៀនអោយបានច្រើនថែមទៀតសម្រាប់ជំនាន់បច្ចុប្បន្នក៏ដូចជាជំនាន់ក្រោយៗផងដែរ”។

ថែរក្សានិងផ្សព្វផ្សាយលក្ខណៈស្រស់ស្អាតនៃសិល្បៈសម្តែងចម្រៀង Then - ảnh 2

សិល្បៈករ Ma Trung Truc ជឿជាក់ថា ការផ្តល់កិត្តិយសនេះ នឹងមានមិត្តវ័យក្មេងជាច្រើន បានស្គាល់និងជក់ចិត្តជាមួយនឹងចង្វាក់ Then ចាបី Tinh របស់ស្រុកកំណើត (រូបថតៈ Bao Bac Giang)

ខេត្ត Lang Son ជាប្រភពដើមនៃសិល្បៈសម្តែងចម្រៀង Then។ ពោលគឺខេត្តទាំង មូល មានក្លឹបច្រៀង Then ចំនួន ១០០ក្រុម។ ការដែលចម្រៀង Then របស់ជនជាតិ Tay, Nung, Thai ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោកក៏បានដាក់ចេញនូវភារកិច្ច ថែរក្សានិងពង្រីកនូវបេតិកភណ្ឌដ៏ធំធេងនេះផង ដែរ។ លោក Phan Van Hoa នាយករងនៃមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Lang Son បានអោយដឹងថា៖ “ទទួលបានកិត្តិយសដ៏ធំធេងដូច្នេះ គឺមានន័យថា យើងនឹងបន្តថែរក្សា អភិរក្ស និងពង្រីកនូវតម្លៃរបស់ចម្រៀង Then លើទូទាំងខេត្ត ថែមទៀត។ នោះជាការណែនាំអោយមជ្ឈមណ្ឌលវប្បធម៌កីឡានិងផ្សព្វផ្សាយ រួមទាំងការិយាល័យវប្បធម៌ព័ត៌មាននៃស្រុក ក្រុងនានា និងក្លឹបនៅឃុំសង្កាត់គ្រប់ជាន់ថ្នាក់ អោយពង្រីកនូវចង្វាក់ Then លើទូទាំងខេត្ត ផងដែរ”។

នៅជ្រុងមួយផ្សេងទៀត កម្មវិធីសិល្បៈសម្តែងចម្រៀង Then បុរាណ របស់ក្រុមសាលាភូមិ វៀតណាម នៃក្រុមសិល្បៈ Lang Son ចំណុះក្រុមជនជាតិ Tay, Nung នៅរដ្ឋធានីហាណូយ ដែលក្នុងប៉ុន្មានឆ្នាំកន្លងមក បាននិងកំពុងរីកសាយភាយសោភណ្ឌភាពដ៏ស្រស់ស្អាតនៃចម្រៀង Then របស់ជនជាតិ Tay, Nung ទៅកាន់សហគមន៍ដទៃទៀត ។

សិល្បៈករប្រជាជន Trieu Thuy Tien អនុប្រធានក្រុមប្រឹក្សាអភិរក្សចម្រៀងប្រជា ប្រិយ ខេត្ត Lang Son អ្នកដែលកំពុងមានចំណង់ចំណូលចិត្ត នាំចម្រៀង Then របស់ជនជាតិ Tay, Nung អោយរីកសាយភាយទៅកាន់សហគមន៍ ជាពិសេស ក្នុងជីវភាពខាងស្មារតីរបស់ប្រជាជនហាណូយ បានអោយដឹងថា៖ “ការផ្សព្វផ្សាយចម្រៀង Then ជាបំណងប្រាថ្នារបស់មនុស្សជាច្រើន ជាពិសេសអ្នកដែលស្រឡាញ់សិល្បៈច្រៀងចម្រៀង Then  ដូចពួកយើងនេះ។ ការផ្សព្វផ្សាយចម្រៀង Then ជាឱកាសមួយដើម្បីលើកកម្ពស់តម្លៃនៃសិល្បៈសម្តែងចម្រៀងThen។ ការទាក់ទាញអ្នកទស្សនារដ្ឋធានី ការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ដែលបានចូលរួមក្នុងការសម្តែងនេះ ឃើញថា ពួកគេរីករាយណាស់។ អាចនិយាយបានថា តម្លៃមនុស្សសាស្រ្តនៃសិល្បៈសម្តែងចម្រៀង Then ពិតជាបានរីកសាយភាយមែន”។

មានភាពស្រគត់ស្រគុំនិងចំណង់ចំណូលចិត្តរបស់ខ្លួន សិប្បករនិងសិល្បការិនី កំពុងព្យាយាមនាំសិល្បៈប្រជាប្រិយចម្រៀង Then នេះ ខិតទៅជិតនឹងសាធារណជន សម័យបច្ចុប្បន្ន ដែលរួមចំណែកដល់ការផ្សព្វផ្សាយចម្រៀង Then របស់ជនជាតិ Tay, Nung, Thai កាន់តែទូលំទូលាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ