ទីក្រុងCan Thoបង្កើនការផ្សព្វផ្សាយការសំដែងចំរៀងចាប៉ីមិនជំនាញ
LE HOA – THU HOA -  
(VOVWORLD) /  
VOVWORLD_ Don ca tai tu ជាការសំដែងចំរៀងចាប៉ីមិនជំនាញរបស់
ប្រជាជននៅខេត្តមួយចំនួនភូមិភាគខាងត្បូងវៀតណាម។ដោយឡែកនៅ
ក្រុងCan Tho មានក្លឹប Don ca tai tuចំនួន១៧០ជាមួយសិប្បករចំនួនជាង
១០០០នាក់។រួមជាមួយគោលនយោបាយរបស់រដ្ឋអំណាចក្រុងក្រុមសិប្បករ
នេះសំដែងសិល្បផងនិងបង្រៀនឲ្យជំនាន់វ័យក្មេងផង រួមចំណែកទៅក្នុងការ
ពង្រីកតំលៃរបស់ Don ca tai tuដែលជាបេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងរបស់
មនុស្សលោកក្នុងដំណាក់កាលសមាហរណកម្ម។
ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៦មកជារៀងរាល់ព្រឹកថ្ងៃសៅរ៍និងថ្ងៃអាទិត្យ
រោងល្ខោនTay Do រួមជាមួយមជ្ឈមណ្ឌលវប្បធម៌ កីឡាខណ្ឌCai Rang និងសាលា
មធ្យមសិក្សាវប្បធម៌សិល្ប Can Tho តែងតែរៀបចំការសំដែងចំរៀងចាប៉ីនៅ
ផ្សារអណ្ដែតCai Rang និងកំពង់ Ninh Kieu។សំនៀងនិងចង្វាក់ភ្លេងពីរោះរ
បស់ក្រុមសិល្បករសិល្បការិនីបានទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋនិងភ្ញៀវ
ទេសចរយ៉ាងខ្លាំង។កម្មវិធីសំដែងសិល្បរៀបចំដោយមន្ទីរវប្បធម៌កីឡានិង
ទេសចរណ៍Can Thoនេះបានក្លាយទៅជាផលិផល ទេសចរណ៍សំខាន់មួយរបស់
ទីក្រុង Can Tho។អ្នកទេសចរណ៍មួយរូបឈ្មោះThanh Huyen បាននិយាយថា
“វាជាការងាយស្រួលសំរាប់មនុស្សម្នាពេលដែលមកទស្សនាកម្មវិធីសំដែង
សិល្បដែលខ្លួនចូលចិត្តដោយមិនបាច់ទិញសំបុត្រទេ។ឥឡូវនេះគួរតែមានការ
រៀបចំបែបហ្នឹងដើម្បីជួយឲ្យមិត្តអ្នកស្ដាប់វ័យក្មេងយល់ដឹងច្បាស់ពីប្រភពដើម
នៃការសំដែងចំរៀងចាប៉ីមិនជំនាញ Don ca tai tuនេះ”។
មុននេះនាឆ្នាំ២០០៥ មហាវិទ្យាល័យ Can Tho បានអនុវត្តកម្មវិធីពិសេស
សំរាប់និស្សិតបរទេសចូលរួមការសិក្សាស្រាវជ្រាវពីវប្បធម៌ ម្ហូបអាហារ ជីវភាព
រស់នៅនិងការផលិតកសិកម្មរបស់វៀតណាម។ក្នុងវគ្គសិក្សានេះ គ្រូបង្រៀន
Le Dinh Bichទទួលបន្ទុកវប្បធម៌និងតូរ្យតន្រ្តីប្រជាប្រិយណាមបូបានបញ្ចូល
Don ca tai tuទៅក្នុងកម្មវិធីបង្រៀន។ការបង្រៀនផង ច្រៀងផងរបស់លោក
បានទាក់ទាញនិស្សិតបរទេសយ៉ាងខ្លាំង។ជាពិសេស លោកគ្រូ Bich បាន
ប្រើសញ្ញាភ្លេងចំនួន៧ខ្ទង់របស់លោកខាងលិចដើម្បីពន្យល់ឲ្យជនបរទេស
ក្ដាប់ជាប់នូវចង្វាក់ភ្លេង Ho Xu Xang Xe Cong នៃDon ca tai tu។វិធីធ្វើ
នេះបានជួយផ្សព្វផ្សាយសិល្បសំដែងចំរៀងចាប៉ីមិនជំនាញរបស់វៀតណាម
ទៅកាន់ពិភពលោក។លោកLe Dinh Bichបានឲ្យដឹងថា
“ក្នុងកម្មវិធីដែលខ្ញុំបង្រៀនឲ្យនិស្សិតអូស្រ្តាលី បារាំងនិងជប៉ុននោះមាន
មេរៀនស្ដីអំពីសោភ័ណភាពនៃវប្បធម៌និងតូរ្យតន្រ្តីតំបន់ទន្លេមេគង្គក្រោម។
មេរៀននេះត្រូវបាននិស្សិតទាំងអស់និយមចូលចិត្តហើយគេចង់បានរៀន
លេងឧបករណ៍ភ្លេងរបស់វៀតណាមដែលក្នុងនោះមានDon ca tai tuផង”។
|
និស្សិតបរទេសចាប់អារម្មណ៍ចំពោះការសំដែងចំរៀងចាប៉ីមិនជំនាញ Don ca tai tu |
នាបច្ចុប្បន្ននេះ ទីក្រុងCan Tho កំពុងខិតខំប្រឹងប្រែងបង្រៀនរបរ
Don ca tai tuឲ្យជំនាន់វ័យក្មេង។តាមសិប្បការិនីឆ្នើម Kieu Nga នាយិការ
រងមជ្ឈមណ្ឌលវប្បធម៌ខណ្ឌ Thot Notបានឲ្យដឹងថា
“ប្រសិនបើយើងបញ្ចូលការបង្រៀនការសំដែងចំរៀងចាប៉ីមិនជំនាញ
ទៅក្នុងសាលារៀននោះគឺនឹងបណ្ដុះបណ្ដាលបានសិល្បករវ័យក្មេងជាច្រើន
នាក់។ស្រេចទៅតាមអាយុ ប្អូនៗនឹងបានរៀនមេរៀនសមស្រប។នៅខណ្ឌ
Thot Not យើងខ្ញុំបានអញ្ជើញសិល្បករសិល្បការិនីមួយចំនួនដើម្បីបង្រៀន
ឲ្យសិស្ស”។
នាសព្វថ្ងៃ ទីក្រុងCan Thoក៏ដាក់ចេញគោលនយោបាយលើកទឹកចិត្ត
និងលើកតម្កើងក្រុមសិប្បករដើម្បីអភិវឌ្ឍន៍បេតិកភ័ណ្ឌDon ca tai tuព្រម
ទាំងផ្សព្វផ្សាយសិល្បប្រភេទនេះទៅពិភពលោកទៀតផង៕
LE HOA – THU HOA
-VOVWORLD