ទីក្រុងហូជីមិញធ្វើអាជីវកម្មនិងអភិរក្សតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ

(VOVWORLD) -  ដោយមានរយៈពេលជាង ៣២២ ឆ្នាំនៃការបង្កើតនិងអភិ វឌ្ឍន៍មក តំបន់ដី Gia Dinh - សាយហ្គន - ទីក្រុងហូជីមិញ កំពុងថែរក្សានូវភាពលេចធ្លោនៃបេតិកភណ្ឌវប្បធម៌ទីក្រុងដ៏សម្បូរបែប។ នេះគឺជាឧត្តមភាពនិងសក្តានុពលក្នុងការកសាងនិងអភិវឌ្ឍបេតិកភណ្ឌទាំងអស់នេះ ទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ក៏ដូចជា ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាអភិរក្សនិងពង្រីកនូវតម្លៃនិងអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ទីក្រុង ហូជី មីញ។

ទីក្រុងហូជីមិញធ្វើអាជីវកម្មនិងអភិរក្សតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ - ảnh 1

វិមាន Thong Nhat  (អាស័យដ្ឋានលេខ ១៣៥  វិថី Nam Ky Khoi Nghia ខ័ណ្ឌទី ១) បានបើកឲ្យភ្ញៀវទេសចរចូលទស្សនាចាប់តាំងពីឆ្នាំ ១៩៩០ ហើយសព្វថ្ងៃមានភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ពាន់នាក់ចូលមកទស្សនាជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានកេរដំណែលចំនួនជាង ១៧០ ដែលបានរៀបចំណាត់ថ្នាក់។ នោះគឺ កេរដំណែលនិងតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រពោរពេញទៅដោយលក្ខណៈដោយឡែក និងបានឆ្លុះបញ្ចាំង ពីដំណើរការនៃការរុករក កសាងនិងអភិវឌ្ឍន៍ របស់មនុស្សជាច្រើនជំនាន់។ បញ្ជីឈ្មោអនៃកេរដំណែលដែលបានរៀបចំណាត់ថ្នាក់ក្នុងទីក្រុង ដោយផ្តោតលើប្រភេទមួយចំនួនរួមមាន៖ បុរាណវិទ្យា ស្ថាបត្យកម្មសិល្បៈនិងប្រវត្តិសាស្ត្រផងដែរ។

ទាក់ទងនឹងទម្រង់ជាស្ថាបត្យកម្ម - សិល្បៈវប្បធម៌និងប្រវត្តិសាស្រ្ត នៅទីក្រុងមានសំណង់ស្ថាបត្យកម្មបម្រើដល់សកម្មភាពវប្បធម៌របស់សហគមន៍ ដូចជា ទីកន្លែងគោរពបូជា និងសំណង់ដែលបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ចំពោះកេរដំណែលប្រវត្តិសាស្រ្តបដិវត្តវិញ លេចធ្លោជាងគេគឺកេរដំណែកដូចជា៖ សាលប្រជុំ Thong Nhat; លេណដ្ឋានក្រោមដី Cu Chi និងកំពង់ផែ Nha Rong ជាដើម។ ក្រៅពីនោះ ទីក្រុងហូជីមិញក៏មានវត្តអារ៉ាមជិត ១០០០ កន្លែង ក្នុងនោះមានវត្តបុរាណជាច្រើន ដែលមានកម្រាស់ប្រវត្តិសាស្ត្រជាង ១០០ ឆ្នាំទៀតផង។  ទន្ទឹមជាមួយនឹងបណ្តាបេតិកភណ្ឌវប្បធម៌រូបីមក ទីក្រុងក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនប្រភេទ ដែលមានភាពសម្បូរបែបណាស់ផងដែរ។

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងបានកើនឡើងដល់ជាង ៨,៦ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិកើនដល់ជាង ៣២,៧ លាននាក់។ អ្នកទេសចរច្រើនតែពេញនិយមទៅទស្សនានៅកន្លែងដែលខ្លួនធ្លាប់ស្គាល់ដល់ ដូចជា ព្រះវិហារ Notre Dame ប្រៃសណីយ៍ទីក្រុង រោងមហោស្រពទីក្រុង វិមាន Thong Nhat; ផ្សារ Ben Thanh; វិថី ដើរថ្មើរជើង Nguyen Hue ជាដើម។ លោកស្រី   Nguyen Thi Hong Phuong ជាអ្នកទេសចរមួយរូបមកពីទីក្រុង Ha Long (ខេត្ត Quang Ninh) បានអោយដឹងថា នៅពេលដែលលោកស្រីបានមកដល់ទីក្រុងហូជី មិញ លោកស្រីមានបំណងទៅទស្សនាទីតាំងប្រវត្តិសាស្ត្រ ប៉ុន្តែមានការលំបាកក្នុងការស្វែងរកព័ត៌មានស្តីពីតំបន់រមណីដ្ឋានទាំងអស់នោះ៖ “មុនពេលមកដល់ទីក្រុងហូជីមិញ ខ្ញុំតែងតែស្វែងរកព័ត៌មានតាមអ៊ិន ធឺណែត ប៉ុន្តែព័ត៌មានស្តីពីកេរដំណែលប្រវត្តិសាស្ត្រមិនសូវមានច្រើនទេ។  ប្រសិនបើអ្នកចង់អោយអ្នកទេសចរមកទស្សនាទីក្រុងហូជីមិញ អ្នកគួរបង្ហោះព័ត៌មានស្តីពីតំបន់ប្រវត្តិសាស្រ្តលើបណ្តាញអ៊ិនធឺណែត តាមរយៈវិធីណាក៏បានដែរ ដើម្បីអ្នកទស្សនាអាចស្វែងរកបាននូវព័ត៌មានដែលគេត្រូវការ”។

យោងតាមបណ្ឌិត Nguyen Duc Hiep អ្នកជំនាញវិទ្យាសាស្ត្រនៃមន្ទីរបរិស្ថាននិងបេតិកភណ្ឌរដ្ឋ New South Wales  (អូស្ត្រាលី) ថា វិធីល្អបំផុតក្នុងការតភ្ជាប់កេរដំណែលនានានៅនៅទីក្រុងហូជីមិញគឺត្រូវគួរតែនិពន្ធរឿង។ រឿងរ៉ាវជុំវិញបេតិកភណ្ឌនីមួយៗនឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ពួកគេកំពុងចូលរួមសកម្មភាពសហគមន៍។ ទន្ទឹមជាមួយគ្នានោះ យើងក៏ចាំបាច់បង្កើតប្រព័ន្ធសញ្ញាសំគាល់និងផ្ទាំងប៉ាណូដោយបញ្ជាក់ពីសំណង់និងទីកន្លែងនោះ ដែលជាបេតិកភណ្ឌ ប្រវត្តិសាស្ត្រនិងវប្បធម៌ ភ្ជាប់ជាមួយព័ត៌មានងាយយល់សម្រាប់អ្នកទស្សនាស្វែងយល់។

“នៅក្នុងតំបន់បេតិកភណ្ឌនីមួយៗ កន្លែងខ្លះ ជាកន្លែងដែលអ្នកល្បីឈ្មោះបានមកទស្សនាហើយនោះ យើងអាចស្លាកសំគាល់ព័ត៌មាននេះនៅខាងក្រៅ។ តាមពិតទៅ នៅកន្លែងខ្លះ គេក៏បានធ្វើដូច្នេះផងដែរ។ ឧទា ហរណ៍កន្លែងជាច្រើននៅប្រទេសបារាំងមានចំណងជើងថា “កាលពីមុន លោកប្រធានហូជីមិញបានរស់នៅទីនេះ”។ នេះបើយោងតាមការសំណេះសំណាលរបស់លោកស្រី   Nguyen Thi Hong Phuong។

ទីក្រុងហូជីមិញធ្វើអាជីវកម្មនិងអភិរក្សតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ - ảnh 2ព្រះវិហារ Notre Dame ត្រូវបានចាត់ទុកថាជាស្ថាប័ត្យកម្មដ៏អស្ចារ្យមួយ

យ៉ាងណាមិញ កេរដំណែលមានតម្លៃសំខាន់ ដែលមិនអាចកសាងឡើងវិញបានឡើយ យូរៗទៅ វានឹងប្រមូលផ្តុំនូវតម្លៃវប្បធម៌កាន់តែច្រើន ហើយតម្លៃនេះនឹងត្រូវបានប្តូរទៅជាតម្លៃសេដ្ឋកិច្ចផងដែរ។ ពោលគឺ តម្លៃនេះត្រូវបានធ្វើអាជីវកម្មរយៈពេលជាយូរមកហើយមិនមែនដោយបុគ្គលឬសមូហភាពទេ ប៉ុន្តែវាជាតម្លៃសេដ្ឋកិច្ចរបស់សហគមន៍ទាំងមូល។ ដូច្នេះវាចាំបាច់ត្រូវភ្ជាប់អ្នកគ្រប់គ្រងវប្បធម៌និងទេសចរណ៍ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមកនិងដើម្បីបង្កើនការទាក់ទាញសម្រាប់បេតិកភណ្ឌវប្បធម៌នៅក្នុងទីក្រុង។ ដូច្នេះហើយ ទីក្រុងនឹងប្រែបេតិកភណ្ឌ ក្លាយជាទិសដៅទេសចរណ៍គួរអោយទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ការអភិរក្សនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈគំរូទេសចរណ៍នឹងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងដល់ទីក្រុងហូជីមិញ។ ទេសចរណ៍បេតិកភណ្ឌប្រមូលបានទាំងប្រាក់ចំណូលនិងការងារធ្វើទៀតផង ក៏ដូចជាការជំរុញទឹកចិត្តនិងធនធានក្នុងការថែរក្សានិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ។ ទន្ទឹមជាមួយគ្នានោះ  ជួយឧបត្ថម្ភយ៉ាងសកម្មដល់គុណភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ លើកកម្ពស់ការយល់ដឹង ការគោរពភាពចម្រុះនិងការឆ្លងកាត់វប្បធម៌ជាមូលដ្ឋានសម្រាប់បង្កើតក្រមសីលធម៌សមស្របរវាងពលរដ្ឋនិងភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ