ទីក្រុងហូជីមិញអភិរក្សសិល្បៈតូរ្យតន្ត្រីTai Tu
My Dung - Lan Anh -  
(VOVWORLD) /  
VOVWORLD_តូរ្យតន្ត្រី Tai Tuជាការសំដែងសិល្បៈមិនជំនាញ នៅតំ
បន់ ភូមិភាគខាងត្បូងវៀតណាម(Nam Bo)ដែលត្រូវបានអង្គការអប់រំ វប្បធម៌
និង វិទ្យាសាស្រ្តរបស់អង្គការសហប្រជាជាតិប្រសិទ្ធិនាមជាកេរ៌្តដំណែល
វប្បធម៌អរូបីរបស់មនុស្សលោកនាឆ្នាំ២០១៣។ តាំងពីនោះមក ទីក្រុងហូជី
មិញបានអនុវត្តន៍វិធានការជាច្រើនសំដៅអភិរក្សនិងអភិវឌ្ឍន៍សិល្បៈតូរ្យ
តន្ត្រីTai Tu។
ថ្មីៗនេះអ្នកស្រី Nguyen Thi Phuong Thuy រួមជាមួយក្រុមសមាជិក
សមាជិកាក្នុងក្លិបតូរ្យតន្ត្រីTai Tuខណ្ឌ Tan Phu បានបង្កើតស្នាដៃឆ្នើមនៅក្នុង
មហោស្រពតូរ្យតន្ត្រីTai Tuផ្កាឈូកមាសលើកទី២។ រយៈពេលកន្លងទៅនេះ
អ្នកដែលចូលចិត្តតូរ្យតន្ត្រីTai Tuដូចអ្នកស្រី Nguyen Thi Phuong Thuy នៅទី
ក្រុងហូជីមិញមានកន្លែងជាច្រើនដើម្បីសំដែងបទចំរៀងរាប់ទាំងបច្ចេកទេស
ដេញចាប៉ីទៀតផង។ នាបច្ចប្បន្ននៅទីក្រុងនេះមានក្លិបតូរ្យតន្ត្រី Tai Tu ចំនួន
ជិត៣០០ជាមួយសមាជិកសមាជិកា៣០០០នាក់។ ក្នុងនោះមានអ្នកចំរៀង
អ្នកលេងឧបករណ៍តូរ្យតន្ត្រី អ្នកតែងបទភ្លេងនិងអ្នកស្រាវជ្រាវ។ ក្រុមតូរ្យ
តន្ត្រី Tai Tu នានាតែងតែសំដែងនៅអគារវប្បធម៌ខណ្ឌស្រុក អគារវប្បធម៌
យុវជនក្រុង និងវិមានវប្បធម៌ពលករ។ ដោយសារមានបរិយាកាសងាយ
ស្រួលអីចឹងតូរ្យតន្ត្រីTai Tu មានលក្ខណៈអភិវឌ្ឍន៍យ៉ាងខ្លាំង។ សមាជិក
សមាជិកាជាច្រើនបានចាត់ទុកតូរ្យតន្ត្រីTai Tu ជាកត្តាដ៏សំខាន់មួយក្នុង
ជីវភាពរស់នៅ។ អ្នកស្រី Nguyen Thi Phuong Thuy ឲ្យងឹងថា
"បញ្ហាសំសាន់ចម្បងគឺការស្រលាញ់តូរ្យតន្ត្រី។ ម្យ៉ាងទៀតនាងខ្ញុំចង់
អភិរក្សនូវកេរ៌្តមរតកដោយសារដូនតាបន្សល់ទុកមក។ ដើម្បីធ្វើឲ្យបានល្អនូវ
ការងារអភិរក្សតូរ្យតន្ត្រីនេះគឺមនុស្សម្នាក់ត្រូវតែចូលរួមចំណែកទោះជាបាន
តិចឬច្រើនក្ដី"។
បញ្ហាប្រឈមរបស់ក្លិបនិងក្រុមតូរ្យតន្ត្រីTai Tuគឺជាបញ្ហាថវិកាសំរាប់ធ្វើ
សកម្មភាព។ តាមលោក Le Van Loc នាយករងមជ្ឈមណ្ឌលវប្បធម៌ទីក្រុង
ហូជីមិញបានឲ្យដឹងថា
"សិល្បករសិល្បការិនីតូរ្យតន្ត្រី Tai Tu មិនលក់សំបុត្រទេ។ គេច្រៀងក្នុង
លក្ខណៈគ្រួសារឬសហគមន៍តូចដើម្បីចែករំលែកមនោសញ្ចេតនាជាមួយ
គ្នា។ ដូច្នេះ ដោយគ្មានប្រាក់ចំណូលចិញ្ចឹមជីវិតវានឹងនាំទៅដល់ការបាត់បង់
នូវសិល្បករសិល្បការិនីដ៏ឆ្នើមនៃប្រភេទតូរ្យតន្ត្រី Tai Tu។ បើចង់ដោះស្រាយ
រឿងនេះចាំបាច់ត្រូវតែមានរបបនិងគោលនយោបាយឧបត្ថម្ភពួកគេ"។
ទោះបីជួបការលំបាកក៏ដោយតែនាបច្ចប្បន្ននៅទីក្រុងហូជីមិញនៅតែ
មានសិល្បករជាច្រើននាក់ដែលជក់ចិត្តនិងប្ដេជ្ញាអភិរក្សសិល្បៈតូរ្យតន្ត្រីTai
Tu។ មានសិល្បករជើងចាស់មួយចំនួនបានបើកថ្នាក់បណ្ដុះបណ្ដាលជំនាន់
វ័យក្មេងព្រមទាំងបង្កើតក្រុមហ៊ុនក្នុងគោលបំណងរិះរកឆាកសំដែងសំរាប់
មជ្ឈដ្ឋានសិល្បករសិល្បការិនីតូរ្យតន្ត្រី Tai Tu។ តាមសិល្បករ Tran Duc
Nhan សមាជិកគណៈប្រធានក្លិបតូរ្យតន្ត្រីTai Tuខណ្ឌទី១ថាការបណ្ដុះ
បណ្ដាលជំនាន់វ័យក្មេងគឺចាំបាច់ណាស់ ព្រោះជំនាន់បន្តវេនដើរតួនាទី
សំខាន់ក្រៃលែងក្នុងការងារអភិរក្សនិងពង្រីកសិល្បៈប្រភេទនេះ។
" ឥឡូវនេះសិល្បករជំនាន់យើងខ្ញុំចាស់ទុំហើយដោយកាន់តែចុះខ្សោយ
ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះយើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់ជំនាន់
បន្តវេននៃសិល្បៈតូរ្យតន្ត្រីTai Tu"។
ទីក្រុងហូជីមិញបានចែញគោលនយោបាយជួយឧបត្ថម្ភនិងជំរុញ
សកម្មភាពជាក់ស្ដែងជាច្រើនដើម្បីទាក់ទាញសិល្បករសិល្បការិនីតូរ្យតន្ត្រី
Tai Tu វ័យក្មងក្នុងនោះមានគំរោងការ” បញ្ចូលតូរ្យតន្ត្រី Tai Tu ទៅក្នុងសា
លារៀន”។ ថ្មីៗនេះទីក្រុងបានបំផុសចលនាតែងបទចំរៀងថ្មីនិងតែងទំនុក
ចំរៀងថ្មីសំរាប់បទចមរៀងប្រពៃណី។នាពេលដ៏ខ្លីខាងមុខនេះសៀវភៅ
ចំរៀងតូរ្យតន្ត្រី Tai Tu រួមមាន៦០បទសំរាប់កុមារនឹងបានផ្សព្វផ្សាយដល់
ប្រព័ន្ធសាលារៀនក្នុងទូទាំងទីក្រុង។ លោក Nguyen Van Minh នាយករង
មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថានាពេល
ខាងមុខនេះក្រុងនឹងបើកមហោស្រពតូរ្យតន្ត្រីTai Tu Nam Bo ដោយឡែក
សំរាប់កុមារាកុមារីក្នុងគោលបំណងស្វែងរកប្អូនៗដែលមានទេពកោសល្យ។
លោក Nguyen Van Minh បានថ្លែងថា
"បញ្ហាសំខាន់គឺអភិរក្សនិងថែរក្សា។ក្នុងដំណើការអភិរក្សនិងថែរក្សា
នេះត្រូវតែជ្រើសរើសកុមារជំទង់និងយុវជនដើម្បីអនុវត្ត។ នាបច្ចុប្បន្នយើង
ខ្ញុំបានប្រគល់ជូនក្លិបតូរ្យតន្ត្រីTai Tuក្រុង ខណ្ឌ ស្រុកនូវការបណ្ដុះបណ្ដាល
ប្អូនៗឲ្យចេះច្រៀងផងនិងចេះលេងឧបករណ៍ភ្លេងផង"។
ក្នុងបរិយាកាអ៊ូអរនៅទីក្រុងទំនើបំមួយគឺសំលេងច្រៀងនិងចាប៉ីនៃ
សិល្បករសិល្បការិនីតូរ្យតន្ត្រី Tai Tu នៅតែលាន់លឺរំពងមិនដាច់ដោយ
ផ្សាភ្ជាប់ជាមួយជីវភាពរបស់ប្រជាពលរដ្ឋតរៀងរហូត៕
My Dung - Lan Anh
-VOVWORLD