ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស-រក្សានូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម
VOV5 -  
(VOVWORLD) -ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស -ជាសៀវភៅទី២ក្នុងចំណោមសៀវភៅមួយឈុតដែលឧទ្ទេសនាមអំពីអរិយធម៌វៀត ណាមរបស់អ្នកស្រាវជ្រាវវប្បធម៌ វិចិត្រករ Phan Cam Thuong ដែលទើបនឹងបានឧទ្ទេសនាមដល់មិត្តអ្នកអានទូទាំងប្រទេសនាពេលថ្មីៗនេះ ។ វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាកសិករវៀតណាមនាសតវត្សទី១៩និង២០ទាំងអស់ដែលបាបោះពុម្ភក្នុងសៀវភៅធ្វើឲ្យមិត្តអ្នកអានមានការស្រមើស្រមៃជាក់លាក់បំផុត ស្តីអំពីទំនៀមទម្លាប់អំពីជីវភាពវប្បធម៌ប្រចាំថ្ងៃក្នុងរចនាសម្ព័ន្ធឃុំស្រុករបស់ប្រជាកសិករវៀតណាមកាលពី៣០ឆ្នាំចុងក្រោយនៃសតវត្សទី១៩ដល់ប៉ុន្មានឆ្នាំ៦០និង៧០នៃ សតវត្សទី២០។
អ្នកនិពន្ធ Phan Cam Thuong ជាមួយនឹងស្នាដៃរបស់ខ្លួន (រូបថតៈ Nguyễn Đình Toán/Thanhnien.vn) |
“ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” ជាលទ្ធផលនៃការស្រាវជ្រាវអស់ រយៈពេលច្រើនឆ្នាំរបស់វិចិត្រករ អ្នកស្រាវជ្រាវវប្បធម៌ Phan Cam Thuong ។ អ្នកនិពន្ធរូបនេះបានជ្រើសរើសយកដំណាក់កាលមុន៣០ ឆ្នាំនៃសតវត្សទី១៩និងក្នុងប៉ុន្មានឆ្នាំ១៩៦៩និង១៩៧០នៃសតវត្សទី២០ ព្រោះថា នេះជាដំណាក់កាលដែលសង្គមនិងមនុស្សមានការផ្លាស់ប្តូរជាច្រើន។ នោះជាពេលវេលាដែល លទ្ធិសក្តិភូមិរាជ្ជកាល Nguyen (ជារាជ្ជកាលចុងក្រោយនៅវៀតណាម) កំពុងប្រឈមមុខនឹងលោកខាង លិចជាមួយនឹងលទ្ធិមូលធននិយមនោះ ធ្វើឲ្យប្រជាជនត្រូវផ្លាស់ទីលំ នៅទៅកាន់ទីប្រជុំជន ហេតុដូច្នេះ ទំនៀមទម្លាប់ចាស់ត្រូវប៉ះទង្គិចជាមួយផ្នត់គំនិតរស់នៅថ្មី។ អ្នកនិពន្ធ Phan Cam Thuong បានឲ្យដឹង ថា៖ “ឆ្នាំ២០១១ ខ្ញុំបានបោះពុម្ភសៀវភៅ “អរិយធម៌សំភារៈរបស់ជន វៀតណាម” សរសេរអំពីប្រដាប់ប្រដានិងជីវភាពខាងសំភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាផ្ទះសម្បែង ទូកនេសាទ ឧបករណ៍កសិកម្មនិងឧបករណ៍ភ្លេងជាដើម។ សៀវភៅវគ្គទី២ មានឈ្មោះថា “ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” ពោលគឺ នេះជាសៀវភៅសរសេរអំពី វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាកសិករវៀតណាមនាសតវត្សទី១៩និងទី២០។ មានន័យថា មានសៀវភៅសរសេរអំពីជីវភាពខាងសំភារៈគឺត្រូវមានសៀវភៅសរសេរអំពីជីវភាពខាងស្មារតីដែរ។ តាមនោះ ជីវសភាពខាងស្មារតីគឺរៀបរាប់អំពីទំ នៀមទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងជីវិតរបស់មនុស្សម្នាក់ផង ដែរ”។
សៀវភៅមានកម្រាស់ជាង៦០០ទំព័រ ដែលនិពន្ធតាមបែបរៀបរាប់ដោយ រួមផ្សំជាមួយការស្រាវជ្រាវ។ អ្នកនិពន្ធ Phan Cam Thuong បានទាក់ទាញមិត្តអ្នកអាន តាមរយៈរឿងសាមញ្ញកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អ្នក ស្រាវជ្រាវ Phan Cam Thuong បានចែករំលែកថា៖ “សៀវភៅរបស់ខ្ញុំមិនធ្វើការរៀបរាប់នូវទំនៀមទម្លាប់ទាំងអស់ដូចសៀវភៅមុនៗនោះទេ។ ខ្ញុំបានលើកយកមកទំនៀមទម្លាប់ចំនួនពីរ គឺទំនៀមទម្លាប់ក្នុងពិធីបុណ្យសព និងពិធីមង្គលការដើម្បីពិនិត្យមើលទៅទំនៀមទម្លាប់នេះប្រកបអត្ថន័យយ៉ាងដូចម៉្តេច វាបម្រែបម្រួលយ៉ាងម៉េចដែរ តាមរយៈពេលវេលា ហើយវាជះឥទ្ធិពលពីអ្វីមួយ។ គោល ដៅនៃសៀវភៅនេះគឺចង់បង្ហាញថា មនុស្សប្រតិបត្តិទំនៀមទម្លាប់ក្នុងជីវិតរបស់ខ្លួន យ៉ាងដូចម្ត៉េចហើយទំនៀមទម្លាប់នោះ ជះឥទ្ធិពលយ៉ាងដូចម្ត៉េចក្នុងអនាគតរបស់គេ”។
ជាមួយនឹងវិទ្យាសាស្ត្រស្រាវជ្រាវមនុស្សវិទ្យា ពោលគឺពីជីវភាពរស់ នៅប្រចាំថ្ងៃ។ តាមនោះ ព័ត៌មានដែលបានអ្នកនិពន្ធ Phan Cam Thuong សរសេរក្នុងសៀវភៅជួយ ឲ្យមិត្តអ្នកអានយល់ឃើញច្បាស់ជាងអំពីប្រភពជ្រាលជ្រៅនៃទំនៀមទម្លាប់ដែលមនុស្ស គ្រប់រូបកំពុងប្រ តិបត្តិ៖ “ខ្ញុំបានធ្វើការស្រាវជ្រាវនូវទំនៀមទម្លាប់ពីជីវភាពរស់នៅប្រ ចាំថ្ងៃរបស់ភូមិ ស្រុក នីមួយៗ។ ហើយខ្ញុំឃើញថា ត្រូវប្រៀបធៀបជាមួយជនជាតិ Kinh និយាយរួម ព្រោះថា វៀតណាមមានជនជាតិទាំង ៥៣ លើទូទាំងប្រទេស។ ជនជាតិនីមួយៗគឺមានទំនៀម ទម្លាប់ផ្សេងគ្នា។ ពុំនោះសោធ លក្ខណៈវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិ វៀតណាម ក៏មានលក្ខណៈផ្សេងគ្នាផងនិងប្រហាក់ប្រហែលគ្នាផងដែរ។ តាមរយៈការប្រៀបធៀបនោះ អាចសង្កេតឃើញថា ជំនឿសាសនាផ្សេងគ្នាគឺទស្សនរស់នៅក៏មិនដូចគ្នាដែរ”។
ថ្វីបើតែ “ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” របស់អ្នកនិពន្ធ Phan Cam Thuong ជា សំណង់ស្រាវជ្រាវវប្បធម៌ក្តី ប៉ុន្តែពាក្យពេច្រដែលលោកប្រើក្នុងសៀវភៅគឺសុទ្ធតែពាក្យ សាមញ្ញ ជិតស្និទ្ធជាមួយមិត្តអ្នកអាន។ ហេតុដូច្នេះបានជា តាំងពីបានផ្សព្វផ្សាយជា សាធារណ សៀវភៅមួយក្បាលនេះ បានអ្នកស្រាវជ្រាវជាច្រើនរូបទទួលស្គាល់និងចាត់ ទុកនេះជាសំណង់ស្រាវជ្រាវវប្បធម៌មូលដ្ឋានរបស់វៀតណាម ប្រកបអត្ថន័យសំខាន់។ ឈុតសៀវភៅនេះរបស់អ្នកនិពន្ធ Phan Cam Thuong ត្រូវបានមជ្ឈដ្ឋានស្រាវជ្រាវវាយ តម្លៃ ដើរតួនាទីសំខាន់ក្នុងការរក្សាប្រវត្តិ សាស្ត្រនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ជនវៀតណាម៕
VOV5