ទំនៀមទំលាប់សក្ការបូជា Mau Tam Phu របស់ជនជាតិវៀតណាម

VOVWORLD_នាថ្ងៃទី១ធ្នូឆ្នាំ២០១៦នៅកិច្ចប្រជុំគណកម្មាធិការអន្តរ
រដ្ឋភិបាលស្ដីពីការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី១១របស់អង្គការ​អប់រំ
​វិទ្យាសាស្រ្ត​និងវប្បធម៌​របស់អង្គការសហប្រជាជាតិ(យូណេស្កូ)ប្រារព្ធឡើង
នៅប្រទេស Ethiopia នោះយូណេស្កូបានទទួលស្គាល់ទំនៀមទំលាប់សក្ការបូជា
Mau Tam Phu របស់ជនជាតិ​វៀតណាម​គឺជា​បេតិកភណ្ឌវប្បធម៌អរូបីរបស់
មនុស្សជាតិ។ប្រការនេះបានបញ្ជាក់អះអាងនូវកំលាំងរស់និងតំលៃខាង
វប្បធម៌និងប្រវតិ្តសាស្រ្តនៃទំនៀមទំលាប់នេះ។

        ទំនៀមទំលាប់សក្ការបូជា Mau Tam Phuពោលគឺសក្ការបូជា ព្រះម៉ែ៣អង្គ
នេះ​មាន​តាំងពីជិត១ពាន់ឆ្នាំកន្លងមកហើយ។ជំនឿនេះបានឆ្លើយតបទៅនឹង
តម្រូវការស្មារតីរបស់ប្រជាជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ព្រោះមនុស្សគ្រប់រូប
សុទ្ធតែចង់បានសេចក្ដីសុខសុភមង្គលនិងភ័ព្វសំណាងល្អ។តាមសាស្ត្រាចារ្យ Ngo
 Duc Thinh អតីតនាយក​វិទ្យាស្ថាន​សា្រវជ្រាវវប្បធម៌វៀតណាមបានឲ្យដឹងថា
ចំណុចសំខាន់នៃ​បេតិកភណ្ឌ​វប្បធម៌នេះគឺលក្ខណសំរិតសំរាំងឆ្លុះបញ្ចាំងនូវ
អត្តសញ្ញាណរបស់ជនជាតិវៀតណាម។ប្រការនេះទាក់ទាញប្រជាជននៅគ្រប់
សម័យកាល។សាស្ត្រាចារ្យ Ngo Duc Thinhបានថ្លែងយ៉ាងដូច្នេះថា

    “ មានតែជនជាតិវៀតណាមដែលមានពិធីចូលរូបបែបហ្នឹងប៉ុណ្ណោះ។​ពិធី​
ចូលរូប​នេះ​វា​ប្រៀបដូចជាសារមន្ទីររក្សាទុកនូវប្រពៃណីវប្បធម៌ជាតិ។នេះជា
ជំនឿដែល​លើក​ដំកើងនារី។តាមរយៈសំលេងច្រៀងបទភ្លេងនិងសំលៀក
បំពាក់នៅក្នុងពិធីនេះគេសង្កេតឃើញសោភណភាពនិងទឹកចិត្តស្មោះស
របស់មនុស្ស។នេះជាកំពូលជំនឿវប្បធម៌សិល្បៈរបស់វៀតណាម”។

ទំនៀមទំលាប់សក្ការបូជា Mau Tam Phu របស់ជនជាតិវៀតណាម - ảnh 1
យូណេស្កូបានទទួលស្គាល់ទំនៀមទំលាប់សក្ការបូជា Mau Tam Phu របស់ជនជាតិវៀតណាមគឺជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ


        មានមួយរយៈពេលនៅប្រទេសវៀតណាម ទំនៀមទំលាប់សក្ការបូជា Mau
 Tam Phuពោលគឺសក្ការបូជា ព្រះម៉ែ៣អង្គនេះមិនត្រូវបានទទួលស្គាល់ជាជំនឿ​
សាសនា​ប្រជាប្រិយមួយប្រភេទនោះឡើយ។តែចាប់តាំងពីឆ្នាំ១៩៨៦មក ជំនឿ
នេះត្រូវបានចាត់ទុកជាចំណែកមួយនៃវប្បធម៌ជាតិ។ស្ដីពីបញ្ហានេះ បណ្ឌិតNguyen
 Thi Ngoc Mai ប្រធានការិយាល័យសា្រវជ្រាវជំនឿនិងសាសនាជាប្រពៃណីវិទ្យាស្ថាន
ស្រាវជា្រវសាសនាបានឲ្យដឹងថា

“ ចាប់តាំងពីឆ្នាំ១៩៨៦មកពោលគឺនាពេលមានអនុក្រឹត្យ ពិសេសគឺច្បាប់​
បេតិ​ក​ភណ្ឌ​វប្បធម៌នោះទំនៀមទំលាប់សក្ការបូជា Mau Tam Phuត្រូវបានស្ដារ
​ឡើង​វិញនិង​អភិវឌ្ឍន៍។ចំណុចពិសេសនៃជំនឿនេះគឺវាឆ្លើយតបទៅនឹងបំណង
ប្រាថ្នារបស់មនុស្សលោកគឺចង់បានសេចក្ដីសុខ សេចក្ដីចំរើន រកស៊ីមានបាន
 ឡើងស័ក្ដិជាអ្វីៗដែលត្រូវបានមនុស្សគ្រប់រូបយកចិត្តទុកដាក់ក្នុងរបបសេដ្ឋកិច្ច
ទីផ្សារបានជាវាបានស៊ីជំរៅទៅក្នុងតម្រូវការរបស់ប្រជាជនភាគច្រើននាសព្វថ្ងៃ”។

        បណ្ឌិតNguyen Thi Ngoc Maiបានឲ្យដឹងទៀតថាវៀតណាមគប្បីមាន
គោល​ន​យោបាយ​សម​ស្របនឹង​ក្រឹត្យក្រមអភិវឌ្ឍន៍នៃជំនឿហើយក៏ដើម្បី
ជំនឿនេះឯងពង្រីក​តំលៃ​របស់ពិធីបុណ្យផងដែរ។ការដែលយូណេស្កូបានទទួល
ស្គាល់ទំនៀម​ទំលាប់​សក្ការ​បូជា Mau Tam Phu របស់ជនជាតិ​វៀតណាម​គឺជា​
បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិនោះបានបញ្ជាក់អះអាងនូវការ
ខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិរក្សឃ្លាំងបេតិកភណ្ឌ​វប្បធម៌​
អរូបីរបស់ប្រជាជាតិ៕

       

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ