ទំនៀមទំលាប់សែនដូនតាក្នុងបុណ្យចូលឆ្នាំថ្មីនៅតំបន់ Nam Bo

ទំនៀមទំលាប់សែនដូនតាក្នុងបុណ្យចូលឆ្នាំថ្មីនៅតំបន់ Nam Bo - ảnh 1
ស្ពកសែនដូនតាជានិច្ចកាលពោពេញទៅដោយ បណ្ដាមុខ ម្ហូបដូចជា៖ សាច់ជ្រូកខ ស្ពៃជ្រក់ ត្រីចៀន បន្លែឆានិងសម្លម្រះ។ (Image: baotintuc.vn)


(VOVworld) – ចំពោះប្រជាជននៅតំបន់ភាគខាងត្បូងវៀតណាម បុណ្យ ចូលឆ្នាំ
ថ្មីប្រពៃណីមុនបង្អស់គឺជាបុណ្យសំរាប់ជីដូនជីតាបន្ទាប់នោះគឺក្តីសប្បាយរីករាយ
សំរាប់កូនចៅ។ ដោយហេតុនេះ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី គ្រួសារភាគ
ច្រើនទៅបោសសំអាតផ្នូរេបស់ជីដូនជីតាដើម្បីជីដូនជីតាទទួល បុណ្យចូលឆ្នាំថ្មី
ជាមួយកូនចៅ។ ទំនៀមទំលាប់​សែនដូនតាក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីបង្ហាញ
នូវក្រមសិលធម៌ «ផឹកទឹកនឹងដល់ប្រភពដើម» ដែលជាអត្តសញ្ញា វប្បធម៌ល្អប្រ
សើវិសេសវិសាលនិងពោពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ របស់ប្រជា
ជនភាគខាងត្បូងវៀតណាម។

ក្នុងពេលផ្កាអង្គាសិលផ្កាស្បៃរឿងរីកស្គុះស្គាយដែលគូសសម្គាល់និទាឃរដូវ
បានមកដល់ បុណ្យចូលឆ្នាំថ្មីប្រពៃណី (ឬហៅថាបុណ្យតេតតាមភាសាវៀតណាម)
គឺជាឱកាសដែលប្រជាជនភាគខាងត្បូងវៀតណាមទុកការលំបាក ដោយឡែក
ដើម្បីទទួលពិធីចូលឆ្នាំថ្មីមួយ។ ប្រជាកសិករនៅតំបន់ Nam Bo មាន ទំនៀមទំលាប់ដោយឡែកសែនជីដូនជីតាទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីពីយូរ ណាស់មកហើយ
។ ទំនៀមទំលាប់ប្រជាប្រិយសាមញ្ញនេះមានអត្ថន័យដ៏សែន សំខាន់ក្នុងជីវភាពព្រ
លឹងរបស់ប្រជាជនតំបន់ Nam Bo។ វាដូចជាខ្សែតភ្ជាប់រវាង អតីតកាលជាមួយ
បច្ចុប្បន្នកាលក្នុងគ្រួសារនិមួយៗនៅតំបន់ប៉ែកខាងត្បូង វៀតណាមនេះ។

បុណ្យតេតនៅតំបន់ Nam Bo ចាប់ផ្តើមពីខែទី ១២ តាមច័ន្ទគតិ។ តាមថ្ងៃកាល
កំណត់គ្រួសារទាំងអស់សុទ្ធតែទៅបោសសំអាតផ្នូររបស់ជីដូនជីតារបស់ ខ្លួន។
ក្នុងដំណើរចេងមេងមនុស្សម្នារក៏ជួយបោសសំអាតបណ្ដាផ្នូរចាស់ៗដែលគ្មាន
អ្នកថែទាំ  ទៀតផង។ អ្នក ស្រាវជ្រាវវប្បធម៌ប្រជាប្រិយវៀតណាម លោក  Huynh
 Ngoc Trang បានឲ្យដឹង ថា៖

        «តាមលិទ្ធិខុងជីនិយម   នេះគឺជាឱកាសតបស្នងសង់គុណលោកតាលោក
យាយ ព្រមទាំង បង្ហាញនូវក្រមសិលធម៌តបស្នងសង់គុណប្រភពដើមផងដែរ។
ចំពោះខ្លួនយើងត្រូវរំលើកគុណរបស់ជំនាន់មុនៗ មានលោកតាលោកយាយទើប
មានកូនចៅនាប្ចុប្បន្ន។ ពីនោះ យើងអប់រំកូនចៅអំពីប្រពៃណីល្អប្រសើដែលជីដូន
ជីតាបានបន្សលទុកមកដើម្បីថែក្សានិងអភិវឌ្ឍន៍។»

        ទំនៀមទំលាប់អញ្ជើញជីដូនជីតាទទួលបុណ្យតេតមានអត្ថន័យព្រលឹងពីយូរ
យារណាស់មកហើយរបស់ប្រជាជនវៀតណាម និយាយរួម និងប្រជាជននៅភាគ
ខាងត្បូង និយាយដោយឡែក។ នេះគឺជាឱកាសដើម្បីសមាជិកម្នាក់ៗក្នុងគ្រួសារ
ជូនដំណឹងជាមួយជីដូនជីតាស្តីពីសមិទ្ធិផលពលកម្មក្នុងអំឡុងមួយឆ្នាំ។ អ្នកស្រាវ
 ជ្រាវវប្បធម៌ប្រជាប្រិយ Truong Ngoc Tuong នៅខេត្ត Tien Giang ភាគខាងត្បូង
វៀតណាម បានឲ្យដឹងថា៖

        «នៅទីនេះ គេហៅថា៖ ស៊ីតេត។ ដោយសារ អ្នកនៅរស់សំរាកលេងល្បែង
កំសាន្តជូនពរក្នុងឱកាសបុណ្យតេតប៉ុន្តែក្នុងរយៈពេល ៣ ថ្ងៃចូលឆ្នាំថ្មីគឺត្រូវរៀបចំ
ពិធីសែនដូនតា។ យើងគ្រប់គ្នាសប្បាយរីករាយក្នុងបុណ្យតេត នោះគឺជីដូនជីតា
ក៏ចាប់អារម្មដូច្នេះហើយ។»

ទំនៀមទំលាប់សែនដូនតាក្នុងបុណ្យចូលឆ្នាំថ្មីនៅតំបន់ Nam Bo - ảnh 2
ស្ពកផ្លែឈើ ៥ ប្រភេទរួមមាន៖ ទៀបបារាំង ដួង ល្ហុង ស្វ័យ៊ ល្វាឬឪឡឹក។ (Image: baotintuc.vn)


        ដោយហេតុនេះ ការរៀបចំតុសក្ការបូជានិងស្ពកបាយសែនដូនតាក្នុងបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីត្រូវបានប្រជាជននៅតំបន់ Nam Bo គោរពជានិច្ច។ ពីព្រឹកព្រ
លឹមថ្ងៃទី ៣០ ខែទី ១២ តាមច័ន្ទកតិ សមាជិកម្នាក់ៗក្នុងគ្រួសារសុទ្ធតែត្រៀម
រៀបចំឲ្យបុណ្យតេត។ តាមទំនៀមទំលាប់ ប្រជាជន Nam Bo មានស្ពកផ្លែឈើ
 ៥ ប្រភេទរួមមាន៖ ទៀបបារាំង ដួង ល្ហុង ស្វ័យ៊​ ល្វាឬឪឡឹក។ ដែលបង្ហាញនូវ
ភាពសម្បូររុងរឿងគ្រប់ប្រការ។ នារសៀលថ្ងៃទី ៣០ ខែទី ១២ តាមច័ន្ទកតិ បុរស
ក្នុងគ្រួសារស្លៀកពាក់ខោអាវថ្មីស្អាតចាប់ផ្តើមពិធីអញ្ជើញដូនតាមកទទួលបុណ្យ
តេតជាមួយកូនចៅ។ ​ស្ពកសែនដូនតាជានិច្ចកាលពោពេញទៅដោយ បណ្ដាមុខ
ម្ហូបដូចជា៖ សាច់ជ្រូកខ ស្ពៃជ្រក់ ត្រីចៀន បន្លែឆានិងសម្លម្រះ។ នេះគឺជាមុខម្ហូប
 ប្រពៃណីក្នុងឱកាសបុណ្យតេតភាគខាងត្បូងវៀតណាម។ លោក Huynh Van Hung
 ប្រជាពលរដ្ឋខេត្ត Tien Giang មួយរូប បានឲ្យដឹងថា៖

        «យើងខ្ញុំអុជធូបអញ្ជើញជីដូនជីតាទទួលបុណ្យតេតជាមួយកូនចៅ។ មាន
គ្រួសារសែនដូនតា ៣ ដងក្នុងមួយថ្ងៃ។ ក្នុងបុណ្យចូលឆ្នាំថ្មី យើងខ្ញុំរៀបចំស្ពក
បាយសែនដូនតាដោយគ្រប់គ្រាន់ជាងធម្មតា។»

        ដោយមានទំនៀមទំលាប់សែនដូនតាក្នុងបុណ្យតេតដូនទេវតាក្នុងគ្រួសារ
ដែលតាមដានគ្រប់ប្រការក្នុងគ្រួសារ រំលឹកកូនចៅថែរក្សាប្រពៃណីល្អប្រសើរបស់
ត្រកូលដូចចា៖ រក្សារប្រពៃណីសង្វាតរៀនសូត្រ ធ្វើការស្លូតត្រង់ រស់នៅសុចរិត
 ជាដើម។ នេះជាអត្តសញ្ញាណវប្បធម៌ប្រពៃណីដែលប្រជាជន តំបន់ Nam Bo
អភិរក្សពីយូរយាណាស់មកហើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ