VOVWORLD_ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះនាថ្ងៃព្រះច័ន្ទពេញបូរមីខែទី
មួយតាមច័ន្ទគតិនៅរដ្ឋធានីហាណូយនិងខេត្តក្រុងមួយចំនួនក្នុងទូទាំងប្រទេសតែង
តែប្រារព្ធឡើងទិវាកំណាព្យវៀតណាម។ នេះជាឱកាសសំរាប់មជ្ឈដ្ឋានកវី អ្នក
អក្សរសាស្រ្តនិងអ្នកនិយមចូលចិត្តកំណាព្យជួបជុំផ្លាស់ប្ដូរយោបល់និងចែករំលែកអំពី
ស្នាដៃរបស់ខ្លួន។តាមរយៈសកម្មភាពនេះបានលេចចេញកវីមានទេពកោសល្យជា
ច្រើនលើវិស័យអក្សរសាស្រ្តសិល្បៈ។
នាពេលរដូវផ្ការីកមកដល់ម្ដងៗ ក្រុមអ្នកនិយមចូលចិត្តកំណាព្យបានមកជួប
ជុំគ្នាក្នុងទិវាកំណាព្យវៀតណាមដែលបានរៀបចំនៅក្នុងបរិយាកាសពោរពេញទៅ
ដោយលក្ខណៈអក្សរសាស្រ្តសិល្បៈ។ នាថ្ងៃព្រះច័ន្ទពេញបូរមីខែទីមួយឆ្នាំនេះទិវា
កំណាព្យវៀតណាមលើកទី១៤ត្រូវបានប្រារព្ធឡើងនៅក្នុងទូទាំងប្រទេសដោយ
ប្រធានបទ” ទឹកដី - សំពៅនិទាឃៈរដូវ”។ ក្នុងបរិវេណ Van Mieu Quoc Tu Giam
នៅរដ្ឋធានីហាណូយទិវាកំណាព្យវៀតណាមបានទាក់ទាញមនុស្សជាច្រើនកុះករមក
ចូលរួម។ នៅទីនេះកវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្រ្តវៀតណាមបាន
អះអាងថា
“ ក្នុងរយៈពេល១៣ឆ្នាំកន្លងទៅនេះទិវាកំណាព្យវៀតណាមបានក្លាយទៅជាទិវា
បុណ្យវប្បធម៌ថ្មី ប្រិមប្រិយសុជីវធម៌ជាមួយនឹងតំលៃមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ
ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់មិត្តអ្នកនិយមចូលចិត្តអក្សរសាស្រ្តក្នុងទូទាំង
ប្រទេស។ ទិវាកំណាព្យវៀតណាមគឺជាទិវាកំណាព្យធំបំផុតមួយក្នុងចំណោម២៦festival
កំណាព្យល្បីឈ្មោះលើពិភពលោក”។
សតិអារម្មណ៍នៃទិវាកំណាព្យវៀតណាមគឺមិនត្រឹមតែលើកតម្កើងតំលៃកំណាព្យ
ចំរៀងក្នុងអតីតកាលប៉ុណ្ណោះថែមទាំងឧទ្ទេសនាមអំពីកំណាព្យចំរៀងសម័យនៅវៀត
ណាមដែលឆ្លុះបញ្ចាំងនូវការផ្លាស់ប្ដូរថ្មីជីវភាពរស់នៅ ការកសាងនិងការពារមាតុភូមិ
រួមចំណែកលើកកំពស់ជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជនវៀតណាមទៀតផង។ កវី
Quang Thieuបានថ្លែងថា
“ អស់រយៈពេល១៤ឆ្នាំកន្លងមក មិត្តអ្នកនិយមចូលចិត្តកំណាព្យវៀតណាមបាន
មកចូលរួមទិវាកំណាព្យវៀតណាមកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ចើញ
ចូលរួមបុណ្យនេះអាចមានទាំងអ្នកតែងកំណាព្យនិងអ្នកមិនតែងកំណាព្យមែនក៏
ប៉ុន្តែស្មារតីកំណាព្យចំរៀងជានិច្ចកាលមានវត្តមាននៅក្នុងជីវភាពរបស់គេ។ នៅទី
នោះមានការចែករំលែក មានសេចក្ដីស្នេហារួមទាំងមនសិការថែរក្សាសោភ័ណភាព
នៃវប្បធម៌ប្រពៃណីទៀតផង”។
|
ក្នុងបរិវេណ Van Mieu Quoc Tu Giamនៅរដ្ឋធានីហាណូយទិវាកំណាព្យវៀតណាមបានទាក់ទាញមនុស្សជាច្រើនកុះករមកចូលរួម |
ក្រោយពីការរៀបចំម្ដងៗទិវាកំណាព្យវៀតណាមកាន់តែមានបន្ថែមចំណុចថ្មី
ថ្មោង ពិសេសគឺការដែលសមាគមអក្សរសាស្រ្តសិល្បៈវៀតណាមអញ្ជើញកវីនិងអ្នក
អក្សរសាស្រ្តអន្តរជាតិមកចូលរួមនិងផ្លាស់ប្ដូរជាមួយអ្នករួមអាជីពនិងប្រិយមិត្តវៀត
ណាម។
ឆ្នាំនេះជាលើកដំបូងហើយដែលក្រុមអ្នកកវីមកពីគណៈប្រតិភូសហភាពអឺរ៉ុបបាន
អញ្ជើញចូលរួមទិវាកំណាព្យវៀតណាមសំដៅនាំយកកំណាព្យ ចំរៀងសម័យរបស់ទ្វីប
អឺរ៉ុបមកឧទ្ទេសនាមជាមួយមជ្ឈដា្ឋនអ្នកនិយមចូលចិត្តកំណាព្យនៅវៀតណាម។កវី
ជនជាតិបារាំងលោក Andre’ Velter ក្នុងនាមក្រុមអ្នកកវីមកពីគណៈប្រតិភូសហភាព
អឺរ៉ុបចូលរួមព្រឹតិ្តការណ៍ទិវាកំណាព្យវៀតណាមបានចែករំលែកថា
“ នាពេលចូលរួមទិវាកំណាព្យវៀតណាមខ្ញុំបានមានឱកាសជួបសំណេះសំណាល និង
ផ្លាស់ប្ដូរយោបល់ជាមួយអ្នកកវីវៀតណាមមួយចំនួន។ការប្រាស្រ័យជាមួយពួកគេដែល
ជាកវីដូចគ្នាធ្វើខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំសង្កេតឃើញថានេះជា
សកម្មភាពទាក់ទាញមនុស្សជាច្រើនកុះករមកចូលរួមនិងទស្សនាការសំដែងសិល្បៈ
ច្រៀងរាំ។ ”
ទិវាកំណាព្យវៀតណាមបានក្លាយទៅជាសកម្មភាពជីវភាពវប្បធម៌ប្រចាំឆ្នាំដោយ
ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សំណាក់មិត្តអ្នកនិយមចូលចិត្តអក្សរសាស្រ្តសិល្បៈ
ក្នុងទូទាំងប្រទេស។ នេះជាទិវាបុណ្យវប្បធម៌ដ៏វិសេសវិសាល រួមចំណែកថែរក្សានិង
ពង្រីកកំណាព្យចំរៀងវៀតណាមឲ្យកាន់តែមានតំលៃតរៀងរហូត៕