ទៅវត្តនាដើមឆ្នាំ - លក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងព្រលឹងរបស់ប្រជាជនវៀតណាម

(VOVWORLD) -  ត្រចៀកកាំនាំនិទាឃរដូវមកដល់ ជាសញ្ញាប្រាប់ថា ឆ្នាំថ្មីមកដល់ហើយ ដោយបង្កប់នូវបំណងប្រាថ្នាទទួលបានពរជ័យ សិរីសួស្តីសម្រាប់ឆ្នាំថ្មី។ នាដើមនិទាឃរដូវនេះ ប្រជាជនវៀតណាម តែងតែមានទំនៀមទម្លាប់ទៅវត្តអារាមដើម្បីបួងសួងសុំប្រសិទ្ធិពរជ័យសេរីបវរ មហាប្រសើរសម្រាប់ឆ្នាំថ្មី។ ទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតក្នុងជីវភាពរស់នៅ ខាងព្រ លឹងរបស់ប្រជាជនវៀតណាម។

ទៅវត្តនាដើមឆ្នាំ - លក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងព្រលឹងរបស់ប្រជាជនវៀតណាម - ảnh 1 ទៅវត្តដើមឆ្នាំ ជាលក្ខណៈប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាម (រូបថតៈ VOV)

បន្ទាប់ពីពេលវេលាឆ្លងឆ្នាំថ្មីមក នៅតាមវត្តអារាមនានា ជុំវិញទីក្រុងហាណូយ ប្រជា ជននឹងនំាគ្នាទៅវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតា បិតា និងសាច់សារលោហិតទាំងមូល។ តាមទស្សនទានរបស់ប្រជាជនវៀតណាមគេជឿថា ពេលទៅវត្តចំទៅនឹងពេលវេលាឆ្លងឆ្នាំថ្មី គឺបំណងប្រាថ្នាបានសម្រេចទាំងអស់ ហើយនឹងជម្រះចេញនូវឧបទ្រុពចង្រៃ ដែលកើតមានឡើងកាលពីឆ្នាំចាស់។ ក៏ដោយសារទស្សនទាននេះ ការធ្វើដំណើរដំបូង នាឆ្នាំថ្មីក៏ត្រូវមើលតាមហុងស៊ុយឲ្យសមស្របជាមួយនឹងម្ចាស់ផ្ទះផងដែរ ពោលគឺជ្រើសរើសវត្តនៅជិតផ្ទះដើម្បីងាយស្រួលធ្វើដំណើរដើមឆ្នាំថ្មី ហេតុដូច្នេះ លោកស្រី Hoang Thi Tam នៅខ័ណ្ឌ Hai Ba Trung បានជ្រើសរើសវត្ត Chan Tien ដើម្បីទៅអុជធូបបួងសួងសុំសេចក្តីសុខចម្រុងចម្រើនដល់ខ្លួន។ យោងតាមលោកស្រី Tam ទៅវត្តដើមឆ្នាំក៏ជាលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម ជួយឲ្យមនុស្សម្នាទទួលបានភាពស្រស់ស្រាយក្នុងអារម្មណ៍ ក្រោយរយៈពេល១ឆ្នាំធ្វើការយ៉ាងហត់នឿយមក។

“ជាធម្មតា នាដើមនិទាឃរដូវឆ្នាំថ្មី ពេលបានសែនព្រេនជីដូនជីតាមក គឺក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាទៅវត្ត។ ទៅវត្តដើមឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំគ្រាន់តែសុំទទួលបានពរជ័យ សិរីសួស្តីសម្រាប់ឆ្នាំថ្មី”។ នេះបើយោងតាមលោកស្រី Hoang Van Tam។

ទៅវត្តនាដើមឆ្នាំ - លក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងព្រលឹងរបស់ប្រជាជនវៀតណាម - ảnh 2សម្រាប់ប្រជាជនវៀតណាម ទៅវត្តដើមឆ្នាំដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន (រូបថតៈ VOV) 

សម្រាប់ប្រជាជនវៀតណាមតាំងពីយូរណាស់មកហើយ ទំនៀមទម្លាប់ទៅវត្តអារាម នាដើមឆ្នាំ បានដិតជាប់ក្នុងអារម្មណ៍របស់មនុស្សគ្រប់រូប ហើយចាត់ទុកនេះជាលក្ខណៈវប្បធម៌ប្រពៃណីផងដែរ។ តាមអ្នកស្រី Nguyen Thi Thanh នៅខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ការទៅវត្តដើមឆ្នាំ មិនត្រឹមតែទៅឧទ្ទិសកុសលនូវសេចក្តីសុខសម្រាប់ខ្លួននិងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងក្នុងបរិយាកាសបរិសុទ្ធនៃវត្តអារាម ហាក់ដូចជាធ្វើឲ្យមនុស្សម្នានឹងបណ្ដោយអារម្មណ៍ទៅក្នុងភាពបរិសុទ្ធនោះ ហើយបោះបង់នៅខាងក្រៅការនឿយហត់នៃជីវភាពប្រចាំថ្ងៃ។ អ្នកស្រី Nguyen Thi Thanh បានសំណេះសំណាលថា៖ “ដល់ចូលឆ្នាំថ្មីណា នាងខ្ញុំក៏ទៅវត្តដែរ ដំបូងគឺទៅវត្តជំវិញផ្ទះ បន្ទាប់មកគឺទៅវត្ត Phuc Khanh វត្ត Tran Quoc និងវត្ត Tay Ho។ បានទៅវត្តមានអារម្មណ៍ស្រស់ស្រាយណាស់។ ទៅវត្តអ្នកណាក៏បួងសួងសុំប្រសិទ្ធិពរជ័យ សិរីសួស្តី ឆ្នាំថ្មីគ្រួសារជួបតែសេចក្តីសុខសុភមង្គល កូនៗចេះស្តាប់ សិក្សារៀនសូត្រពូកែ។ ជាពិសេសចង់ទទួលបានជោគជ័យគ្រប់ភារកិច្ច”។

សម្រាប់មិត្តវ័យក្មេងវិញ ទៅវត្តដើមឆ្នាំមិនត្រឹមតែបួងសួងសុំសេចក្តីសុខចម្រើនសម្រាប់គ្រួសារ សាច់ញាត្តិប៉ុណ្ណោះទេ ថែមទាំងទៅវត្តដើម្បីគយគន់នូវទេសភាពស្រស់ស្អាត ជ្រះថ្លានាវត្តអារាម។ ទៅវត្តដើមឆ្នាំ បានក្លាយទៅជាដង្ហើមនៃជីវភាពប្រចាំថ្ងៃ ជាទម្លាប់ និងផ្នត់រស់នៅដ៏ប្រពៃនៃវប្បធម៌ ជាពិសេសគឺបួងសួងសុំឆ្នាំថ្មីរដូវអំណោយ ផល  ប្រទេសជាតិសុខសន្តិភាព។ លោក Nguyen Minh Quan នៅខ័ណ្ឌ Thanh Xuan បានសំណេះសំណាលថា៖ “ឆ្នាំណាក៏ដូចទៅនឹងឆ្នាំណាដែរ ក្រោយពេលបានទៅជូនពរបុណ្យចូលឆ្នាំថ្មីក្រុមគ្រួសារ សាច់ញាត្តិមក ឪពុកម្តាយ អ៊ំ មីង នឹងនាំគ្នាទៅវត្ត។ ពេលទៅវត្តគឺឃើងបរិយាកាសស្រស់ស្រាយបរិសុទ្ធនិងមានលក្ខណៈពិសេសមិនអាចពណ៌នាបានឡើយ។ នេះជាលក្ខណៈវប្បធម៌ដ៏ស្អាត ព្រោះថា បំណងទៅវត្តរបស់មនុស្សគ្រប់រូបគឺឧទ្ទិសកុសលប្រសិទ្ធពរជ័យ សិរីសួស្តីសម្រាប់ខ្លួននិងក្រុមគ្រួសារសាច់ញាត្តិក្នុងឆ្នាំថ្មី”។

ចំពោះប្រជាជនវៀតណាម វត្តអារាម ជាកន្លែងនៃភាពបរិសុទ្ធ។ ហេតុដូច្នេះ មនុស្សម្នាទៅវត្តដើម្បីជម្រះនូវកង្វល់ទាំងអស់ ដើម្បីបួងសួងប្រសិទ្ធិពរជ័យឆ្នាំថ្មីសុខសានត្រាណបរិបូណ៍។ រួមជាមួយបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ ប្រជាជនវៀត ណាមក៏មិនភ្លេចបានឡើយការអុជធូប ដុតទៀនទេ ហេតុដូច្នេះ ទំនៀមទម្លាប់ទៅវត្តដើមឆ្នាំ បានក្លាយទៅជាលក្ខណៈវប្បធម៌ស្រស់ស្អាតក្នុងសង្គមវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ