|
ទិវាបេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១២ ស្វែងយល់អរិយធម៍ទន្លេ Hong |
VOV-សកម្មភាពរបស់ទិវាបេតិកភ័ណ្ឌឆ្នាំនេះរួមមានការតាំងពិព៍
សិក្ខាសាលាស្ដីពីការអភិរក្សពង្រីកបេតិកភ័ណ្ឌវប្បធម៍ដោយមានការចូលរួម
របស់បណ្ដាខេត្តនៅដំបន់វាលទំនាបទន្លេ Hong រួមមាន ហាណូយ Hai Phong,
Phu Tho, Ninh Binh, Bac Ninh។ បណ្ដាសកម្មភាពរបស់ទិវាបេតិកភ័ណ្ឌបានឧទ្ទេសនាមអំពីរូបភាពសិល្បៈគំរូនៅដំបន់វាលទំនាបទន្លេ Hong ដែលត្រូវបាន
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍ដូចជាចម្រៀងប្រជាប្រិយ Quan
Ho (Bac Ninh) ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងនៃមនុស្សលោក (២០០៩)
ចម្រៀង Tru (វាលទំនាប Bac Bo) ជាបេតិកភ័ណ្ឌរូបីយ៍ត្រូវបានការពារជាបន្ទាន់
(២០០៩) រឺចម្រៀង Xoan (Phu Tho) ជាបេតិកភ័ណ្ឌអរូបីយ៍ត្រូវបានការពារបន្ទាន់
(២០១១)។ សារមួយគ្របដណ្ដប់បណ្ដាសកម្មភាពរបស់ទិវាបេតិកភ័ណ្ឌវប្បធម៍
ឆ្នាំនេះ គឺការឧទ្ទេសនាមសក្ដានុភាពអំពីបេតិកភ័ណ្ឌ ការងារពង្រីកគំនិតការ
ទទួលខុសត្រូវសហគមន៍ក្នុងការរក្សានិងអភិរក្សរាល់តំលៃបេតិកភ័ណ្ឌវប្បធម៍
ជាប្រពៃណី។ ដើម្បីជួយជ្រោមជ្រែងនឹងសារនេះ នៅក្រុងហាណូយ សមាគម
បេតិកភ័ណ្ឌវប្បធម៍ Thang Long-ហាណូយបានរៀបចំមហោស្រពចម្រៀង Van
ហាណូយឆ្នាំ២០១២។ ក្នុងនោះរបៀបច្រៀងចម្រៀង Van បញ្ជាន់អារក្យកំពុង
ត្រៀមរៀបចំស្នើរ UNESCO បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់
មនុស្សលោក។ បណ្ឌិត Luu Minh Tri ប្រធានសមាគមបេតិកភ័ណ្ឌវប្បធម៍ Thang
Long ហាណូយបានចាត់ទុកថា៖
“ត្រូវធ្វើឲ្យសង្គមយល់ច្បាស់ជាងអំពីបេតិកភ័ណ្ឌចម្រៀង Van ផ្សាភ្ជាប់នឹង បញ្ជាន់អារក្យនិងវិហារព្រះម៉ែ។ ទីពីរគឺផ្លាស់ប្តូរបទពិសោធន៍របស់អ្នកចម្រៀង
ក្នុងការសម្ដែងនៅវិហារព្រះម៉ែនិងតាមរយៈនោះបណ្ដាអ្នកវិទ្យាសាស្ត្រធ្វើឲ្យ
ច្បាស់លាស់ជាងអំពីពិធីបញ្ជាន់អារក្សនៅវិហារព្រះម៉ែវៀតណាម។”
|
បណ្ដាសកម្មភាពរបស់ទិវាបេតិកភ័ណ្ឌបានឧទ្ទេសនាមអំពីរូបភាពសិល្បៈគំរូនៅដំបន់វាលទំនាបទន្លេ Hong |
គោលដៅមួយក្នុងចំណោមគោលដៅសំខាន់ក្នុងបណ្ដាសកម្មភាពនៅ
ឱកាសទិវាបេតិកភ័ណ្ឌប្រចាំឆ្នាំ នោះគឺលើកទឹកចិត្តបណ្ដាអង្គការសហគមន៍
រកឃើញរាល់ដំណោះស្រាយជាក់ស្ដែងសំដៅរក្សាអភិរក្សពង្រីកតំលៃនៃបណ្ដា
បេតិកភ័ណ្ឌវប្បធម៍។ ឆ្នាំនេះខេត្តក្រុងដំបន់ជាច្រើនបាននាំចេញវិធានការការ
ផ្ដើមគំនិតល្អជាច្រើន។ ឧទាហរណ៍ខេត្ត Phu Tho បានរៀបចំសិក្ខាសាលាជា
មួយប្រធានបទ “អប់រំបេតិកភ័ណ្ឌវប្បធម៍នៅសាលាវិទ្យាល័យ”។ បណ្ឌិត Le
Xuan Truong នាយកមន្ទីអប់រំនិងបណ្ដុះបណ្ដាលខេត្ត Phu Tho បានលើកមតិ
ថា៖
“ត្រូវធ្វើពហុបែបរបៀបអប់រំមិនត្រឹមតែនាំប្អូនៗសិក្សានុសិស្សមកដល់បេតិកភ័ណ្ឌតែយើងត្រូវមានរូបសណ្ឋានដើម្បីនាំបេតិកភ័ណ្ឌវប្បធម៍មកដល់
សាលារៀន។ ដើម្បីបង្កកំលាំងទាក់ទាញចំពោះសិក្សានុសិស្ស ក្រៅពីនោះត្រូវ
រៀបចំសកម្មភាពជាក់ស្ដែងដូចជាការនាំប្អូនៗមកទស្សនា រៀបចំសកម្មភាព
វប្បធម៍សិល្បៈទៀតផង។”
ជាមួយប្រធានបទ “ស្វែងយល់អរិយ្យធម៍ទន្លេ Hong” ទិវាបេតិកភ័ណ្ឌឆ្នាំ
នេះក៏រួមមានបណ្ដាសកម្មភាពឆ្ពោះទៅឆ្នាំទេសចរណ៍ជាតិវាលទំនាបទន្លេ Hong
-Hai Phong 2013។ នេះជាឱកាសដើម្បីបណ្ដាដំបន់ ជួបប្រាស្រ័យផ្លាស់ប្តូរ
ឧទ្ទេសនាមអំពីកេរ្តិដំណែលរួមនីយដ្ឋានរួមជាមួយតំលៃបេតិកភ័ណ្ឌវប្បធម៍
រូបីយ៍និងអរូបីយ៍ពិសេសដែលបាន UNESCO ទទួលស្គាល់នៅដំបន់ទន្លេ Hong ពីនោះបង្កការចងសម្ព័ន្ធបង្កើតចំណុចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិនិង
ជំរុញទេសចរណ៍ក្នុងប្រទេស។ បណ្ដាសកម្មភាពរបស់ទិវាបេតិកភ័ណ្ឌក៏អះអាង
នូវឧត្តមភាពបេតិកភ័ណ្ឌវប្បធម៍ជាធនធានទេសចរណ៍មានតំលៃដើម្បីបង្កើតនិងអភិវឌ្ឍន៍ក្លាយទៅជាផលិតផលទេសចរណ៍វិសេសរួមចំណែកជំរុញកំណើន
ប្រភពភ្ញៀវទេសចរណ៍និងផ្សព្វផ្សាយរូបភាពប្រទេសជាតិនិងមនុស្សវៀតណាម៕