(VOVWORLD) - ទីសក្ការៈបូជា Chem (ស្ថិតនៅឃុំ Thuy Phuong ខ័ណ្ឌ Bac Tu Liem នៃទីក្រុងហាណូយ) ដែលមានទីតាំងតាមបណ្តោយច្រាំងទន្លេក្រហម ត្រូវបានស្គាល់ដល់ជាទីសក្ការៈបូជាចំណាស់ជាងគេនៅវៀតណាម ដែលមានអាយុកាលជាង ២.០០០ ឆ្នាំ។ ទីសក្ការៈបូជានេះមិនត្រឹមតែបង្កប់នូវតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ និងជំនឿខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងមានស្ថាបត្យកម្មពិសេសទៀតផង។
ក្នុងលំហូរដ៏រស់រវើកនៃមហោស្រព រចនាច្នៃប្រឌិតនៅទីក្រុងហាណូយឆ្នាំនេះ (ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា) ទីសក្ការៈបូជា Chem ដែលជាកន្លែងប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ទីសការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត” គឺជាទិសដៅដ៏ទាក់ទាញ រួមចំណែកក្នុងការដាស់បេតិកភណ្ឌ ប្រព័ន្ធតម្លៃនៅតាមច្រាំងទន្លេក្រហម។
ទីសក្ការៈបូជា Chem។ រូបថត៖ hanoimoi.vn |
រាប់ពាន់ឆ្នាំកន្លងមកនេះ ទីសក្ការៈបូជា Chem ត្រូវគ្របដណ្ដប់ដោយស្រទាប់ស្លែនៃប្រវត្តិសាស្ត្រ ហើយជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋសម្រាប់ជំនឿរបស់ប្រជាជននៃភូមិចំនួនបីគឺភូមិ Hoang, ភូមិ Mac និងភូមិ Chem។ ទីសក្ការៈបូជា Chem គឺជាកន្លែងគោរពបូជា អ្នកតា Chem (ត្រូវបានគេស្គាល់ផងដែរថា Hy Khang Thien Vuong Ly Ong Trong)។ ស្ថិតនៅលើបណ្តោយទន្លេក្រហម ដែលជាទន្លេនិមិត្តរូបនៃអរិយធម៌ស្រូវសើម ទន្លេដែលដឹកជញ្ជូនភាពប្រណិតរបស់អ្នកស្រុកនៅសងខាងទន្លេ ទីសក្ការៈបូជា Chem បានឃើញទិដ្ឋភាពឡើងចុះនៃប្រវត្តិសាស្ត្រ ដោយខ្លួនបានអភិរក្សស្រទាប់ដីល្បាប់រាប់ពាន់ឆ្នាំនិងជាកន្លែងប្រមូលផ្តុំភាពប្រណិតពីគ្រប់ទិសទីហូលចូលមក។
មហោស្រពរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣ ក្រោមប្រធានបទ “លំហូរ” មានគោលបំណងតភ្ជាប់ ស្វែងរកធនធាន លើកតំកើងតម្លៃ បង្រួបបង្រួម ផ្សព្វផ្សាយ និងពង្រីកទំនៀមទម្លាប់ប្រវត្តិសាស្ត្រ និងវប្បធម៌ ឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់រដ្ឋធានីតាមបណ្តោយច្រាំងទន្លេក្រហម។ កម្មវិធីសិល្បៈ “ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត” ដែលធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកានៅឯទីតាំងនៃទីសក្ការៈបូជា Chem ដែលជាចំណុចលេចធ្លោនៃលំហូនោះ។
តាមរយៈ ៣ ជំពូក កម្មវិធីសិល្បៈបាននាំអ្នកទស្សនាឱ្យចងចាំឡើងវិញនូវតម្លៃប្រពៃណីរាប់ពាន់ឆ្នាំនៃតំបន់បុរាណ។ កម្មវិធីនេះបានធ្វើឡើងនៅលើឆាកមួយក្នុងទីសក្ការៈបូជា និងជាឆាកពិតដែលរៀបចំឡើងជាលើកដំបូងនៅលើដងទន្លេក្រហម-កន្លែងសាក្សីសំខាន់ដែលមើលឃើញពេលឡើងពេលចុះនៃប្រវត្តិសាស្ត្ររបស់រដ្ឋធានី។ បន្តលំហូរដ៏គួរឲ្យកត់សម្គាល់ កម្មវិធីគឺជាការប្រគុំតន្ត្រីសិល្បៈប្រពៃណីដូចជាការច្រៀងចម្រៀង Xam ហាណូយ រាំរបាំ Xoe Thai, ចម្រៀងប្រជាប្រិយ Quan Ho Bac Ninh ចម្រៀងប្រជាប្រិយ Muong ...ជាដើម។
ក្នុងលំហនៃទីសក្ការៈបូជាបុរេបុរាណមានអាយុមួយពាន់ឆ្នាំ និងទន្លេក្រហមដែលមានខ្យល់បក់ “ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត” បានរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវអត្តសញ្ញាណវប្បធម៌របស់ ថាំងឡុង - ហាណូយ ជាមួយនឹងការសម្តែងសិល្បៈពោរពេញដោយលក្ខណៈប្រណិត។ លោកស្រី Le Thi Thu Huong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bac Tu Liem ប្រធានគណៈកម្មាធិការដឹកនាំកម្មវិធីបានមានប្រសាសន៍ថា ភាពច្នៃប្រឌិតក្នុងការដឹកនាំកម្មវិធីគឺជាចំណុចលេចធ្លោ ដែលនាំមកនូវភាពខុសប្លែក“ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត”។
“យើងបង្កើតឡើងឆាកសម្តែងពីរនៅកន្លែងតែមួយ ដោយមានបំណងចង់បង្ហាញភាពទាក់ទាញនៃការរីករាយជាមួយសិល្បៈ និងវប្បធម៌សហសម័យរបស់ហាណូយទៅកាន់ខេត្តផ្សេងៗ។ ទំនាក់ទំនងរវាងឆាកល្ខោនពិត និងឆាកល្ខោនបុរាណមានការតភ្ជាប់នឹងគ្នា។ ហើយភាពច្នៃប្រឌិតនៅពេលអនុវត្តន៍ឆាកល្ខោនជាក់ស្តែងនៅលើទន្លេក្រហម ដែលបាននាំមកនូវភាពខុសប្លែកគ្នានៅក្នុងរបៀប និងទម្រង់នៃការរៀបចំសិល្បៈ ក៏ដូចជាការរីករាយជាមួយសិល្បៈ”។
កម្មវិធីសិល្បៈ “ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត”។ រូបថត៖ hanoimoi.vn |
“ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត” ជាវិធីសាស្ត្រសម្រាប់សិល្បករ ឧទ្ទេសនាមអំពីទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋនៅមាត់ទន្លេក្រហម ដោយគោរពតាមទម្រង់សិល្បៈប្រពៃណី និងភាពសម្បូរបែបរបស់ប្រទេសជាតិជាតិ។ តាមនោះ ធ្វើឱ្យមានមោទនភាព និងក្តីស្រឡាញ់ចំពោះមាតុភូមិ ក្នុងដួងចិត្តរបស់ជនរួមជាតិ Thuy Phuong គ្រប់រូប។
“កម្មវិធីត្រូវបានរៀបចំតាមទ្រង់ទ្រាយធំ។ យើងរឹតតែមានមោទនភាពចំពោះបេតិកភណ្ឌដ៏មានតម្លៃនេះ។ ខ្ញុំសង្ឃឹមថា រដ្ឋនិងប្រជាជននឹងរួមគ្នាថែរក្សាបេតិកភណ្ឌនេះឱ្យមានការអភិវឌ្ឍបន្ថែមទៀត”។
“ទីសក្ការៈបូជា Chem គឺជាបេតិកភណ្ឌមានអាយុកាលយូរអង្វែង និងទេសភាពមាត់ទន្លេដ៏ស្រស់ស្អាតនៃទីក្រុងហាណូយ។ ក្នុងនាមជាអ្នកស្រុក យើងចង់ឱ្យទីសក្ការៈបូជា Chem ក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរពីជុំវិញពិភពលោកមកទស្សនា។ យើងមានមោទនៈភាព និងមានទំនួលខុសត្រូវក្នុងការអប់រំកូនៗ និងចៅៗរបស់យើង ដើម្បីការពារ និងកសាងទេសភាពឱ្យកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ”។
ចូលរួម “លំហូរ” នៃមហោស្រពការរចនាច្នៃប្រឌិតទីក្រុងហាណូយឆ្នាំ ២០២៣ កម្មវិធីសិល្បៈ “ទីសក្ការៈបូជា Chem ដ៏ពិសិដ្ឋ - លំហូរនៃភាពប្រណិត” គឺជាផលិតផលរចនាប្រកបដោយភាពច្នៃប្រឌិត នាំមកជូនប្រជាជន និងភ្ញៀវទេសចរ មកទស្សនាពីគ្រប់ទិសទីមានអារម្មណ៏ថ្មី ប្រកបដោយចំណាប់អារម្មណ៍ បទពិសោធន៍ ដាស់ប្រព័ន្ធតម្លៃបេតិកភណ្ឌនៅតាមច្រាំងទន្លេក្រហម ឱ្យក្លាយជាកន្លែងសិល្បៈច្នៃប្រឌិតតែមួយគត់។ កម្មវិធីនេះក៏មានគោលបំណងចូលរួមចំណែកក្នុងការតភ្ជាប់ និងលើកកម្ពស់តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មនៅតាមបណ្តាស្រុកនានាតាមអ័ក្សទន្លេក្រហម ក្នុងដំណើរការកសាងទីក្រុងឡើងវិញ ផ្សាភ្ជាប់នឹងការអភិវឌ្ឍកន្លែងច្នៃប្រឌិត បម្រើដល់ការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌៕