ទស្សនាខេត្ត Quang Ninh ដើម្បីស្តាប់ចង្វាក់ Xinh Ca

(VOVWORLD) -  Cao Lan គឺជាក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិ San Chay (រួមទាំងជនជាតិ Cao Lan និងជនជាតិ San Chi) ដែលរស់នៅតាមខេត្តជាច្រើនដូចជា Yen Bai, Tuyen Quang, Phu Tho, Thai Nguyen, Bac Giang, Cao Bang, Lang Son និង Quang Ninh។ ដោយមានប្រជាជនប្រមាណ ៥០០ នាក់ ជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីពិសេសជាច្រើន ដែលក្នុងនោះលេចធ្លោបំផុតគឺ Xing ca ដែលជាការច្រៀងផ្តោះផ្តងគ្នារវាងបុរសនិងនារី។

ទស្សនាខេត្ត Quang Ninh ដើម្បីស្តាប់ចង្វាក់ Xinh Ca - ảnh 1

ច្រៀង Xinh Ca របស់ជនជាតិ Cao Lan ក្នុងស្រុក Ba Che មានទម្រង់ជាកំណាព្យមនោសញ្ជេតនាស្នេហា ដែលមានទំនុកច្រៀងផ្តោះផ្តង ហើយទំនុកច្រៀងមានជំពូកនីមួយៗ ប្រុសនិងស្រីច្រៀងឆ្លើយឆ្លងគ្នាពីជំពូកមួយទៅជំពូកមួយ អត្ថបទទំនុកច្រៀងសាមញ្ញរបស់កំលោះក្រមុំជនជាតិ Cao Lan នៅតែលាន់លឺទាក់ទាញអារម្មណ៍អ្នកគ្រប់គ្នា។ ទំនុកចម្រៀង Xinh ca របស់ជនជាតិ Cao Lan នៅស្រុក Ba Che គឺស្រដៀងនឹងទំនុកចម្រៀងរបស់ជនជាតិ Cao Lan នៅតាមខេត្តផ្សេងៗ ដែលតែងតែបានកំលោះនិងក្រមុំយកឈុតឆាកច្រៀងជាលេសដើម្បីសារសងស្នេហា សួរនាំគ្នាទៅវិញទៅមកអំពីសាវតាគ្រួសារ និងផ្ទះសម្បែងជាដើម ហើយទីបំផុតគឺសេចក្តីស្នេហា ការណាត់ជួបគ្នា ជាការនឹករលឹក រួមទាំងការខឹងគ្នាទៀតផង។ កំលោះជនជាតិ Cao Lan តែងតែមកផ្ទះដើម្បីសារភាពស្នេហារជាមួយនាងក្រមុំដែលគេចូលចិត្តប៉ុន្តែពេលខ្លះពួកគេក៏សារភាពស្នេហារនៅតាមដងផ្លូវផងដែរ។

សិប្បករ Luc Van Binh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Son ជាអ្នកដែលមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីចម្វាក់ចំរៀងផ្តោះផ្តងស្នេហាទៅវិញទៅមកនិងលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនជាតិ Cao Lan បានឲ្យដឹងថា៖ “សម្រាប់ជនជាតិ Cao Lan នៅស្រុក Ba Che និងជនជាតិ Cao Lan នៅកន្លែងផ្សេងទៀត ទំនុកច្រៀងគឺដូចគ្នាមានតែសំឡេងទេដែលខុសគ្នានោះ។ សំឡេងច្រៀងនៅតាមស្រុក Ba Che ត្រូវបានថែរក្សាតាមតុងនិងសំឡេងត្រឹមត្រូវរបស់ប្រជាជន Cao Lan បុរាណទៀតសោត”។

បទចម្រៀង Xinh Ca របស់ជនជាតិ Cao Lan គឺជាប្រយោគដែលមានលក្ខណៈសាមញ្ញណាស់ ដែលគេអាចចាប់អារម្មណ៍ថា ទំនុកចម្រៀងទំនងជានាំមនុស្សស្រមៃអណ្តែតអណ្តូងពីទីឆ្ងាយមកដល់ជិតបាតុភូតធម្មជាតិទៅដល់លក្ខណៈខ្លួនឯង។ លោក Luc Van Binh បាននិយាយថា៖ ជាធម្មតាបទចំរៀងនឹងមាន ៤ ប្រយោគ ប៉ុន្តែទំនុកច្រៀងរបស់ជនជាតិ Cao Lan នៅស្រុក Ba Che មានលក្ខណៈខុសគ្នា។ នេះគឺចំណុចពិសេស បើប្រៀបនឹងទំនុកច្រៀងនៅកន្លែងផ្សេងទៀត។ លោក Luc Van Binh បានឲ្យដឹងថែមទៀតថា៖ “មានតែ ៤ ប្រយោគទេ ប៉ុន្តែសំឡេងទំនុកច្រៀងមិនដូចខេត្តដទៃទៀតឡើយ។ ឧទាហរណ៍យើងច្រៀងក្នុងពិធីមង្គលការ អញ្ជើញស្រាមួយកែវ មានន័យថា ខ្ញុំចង់អញ្ជើញអ្នកអោយផឹកស្រាជាមួយខ្ញុំ។ ប្រសិនបើអ្នកផឹកជាមួយខ្ញុំយើងនឹងក្លាយជាគូស្រករ។ បើអ្នកមិនផឹកទេ ខ្ញុំនឹងទាំងពីរនឹងបែកគ្នា ក្លាយទៅជាមនុស្សដាច់ដោយឡែកពីគ្នា។ នោះហើយជាបទចម្រៀងក្នុងពិធីមង្គលការ។ ប្រសិនបើ យើងនៅផ្ទះហើយយើងឃើញក្មេងស្រីម្នាក់ដើរឆ្លងកាត់ទ្វារខាងមុខ យើងអាចច្រៀងអញ្ជើញនាងចូលផ្ទះលេង  ពេលនោះយើងនឹងច្រៀងដោយប្រដូចនាងដូចជាសត្វសារិកាកែវ ហើយសូមអញ្ជើញសារិកាកែវចូលលេងផ្ទះ។ អូនចូលផ្ទះហើយ ទោះបីគ្មានស្រាយើងក៏មានទឹកអញ្ជើញនាងដែរ”។

ទំនុកច្រៀងរបស់ប្រជាជនជនជាតិ Cao Lan  មិនមានភ្លេងអមទេ តែសំឡេងគឺពិរោះណាស់។ លោក Luc Van Binh សំណេះសំណាលថា៖ “ចម្វាក់ភ្លេងក្នុងបទចម្រៀងរបស់ជនជាតិយើង ពេលខ្លះលោកតា លោកយាយអាចច្រៀង ៧ ថ្ងៃ ៧ យប់។ ឧទាហរណ៍ខ្ញុំជាបុរស ហើយខាងនារីនៅតែនិយាយដែលមិនចេះឈប់ យើងពុំបាននិយាយទេ ដូច្នេះយើងច្រៀង។ និយាយគ្នាទៅវិញទៅមក ឧទាហរណ៍ពេលយើងនិយាយពេលខ្លះយើងមិនអាចនិយាយពាក្យទាំងនោះបានទេ។ តាមពិតពេលយើងច្រៀងមានពាក្យដែលនិយាយគ្នាទៅវិញទៅមកល្អមែនទេ? ហើយមិនមានកាលបរិច្ឆេទកំណត់សម្រាប់ការច្រៀងទេ”។

បទចំរៀងរបស់ជនជាតិ Cao Lan គឺមានលក្ខណៈសាមញ្ញ តែសម្បូរទៅដោយការប្រដូច ការសាងសងគ្នារវាងបុរសនិងនារីនៅពេលពួកគេច្រៀងផ្តោះផ្តូរជាមួយគ្នា។ ចម្រៀងទាំងនេះត្រូវបានសិប្បករ Luc Van Binh បង្រៀនដល់ប្រជាជន Cao Lan គ្រប់ជំនាន់ នៅតំបន់ព្រៃភ្នំ Ba Che ដើម្បីថែរក្សាវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ