ទស្សនាបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

(VOVWORLD)-បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀត ណាមជាទីកន្លែងថែរក្សា អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិទាំង៥៤នៅប្រទេសវៀត ណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បុរីនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនានិងស្វែងយល់ពីវប្បធម៌ជនជាតិ។

 

 

បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមជាទីកន្លែងថែរក្សា អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិទាំង៥៤នៅប្រទេសវៀតណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បុរីនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនានិងស្វែងយល់ពីវប្បធម៌ជនជាតិ។

        បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមត្រូវបានបង្ហើយនិងបើកទ្វារទទួលប្រជាជនមកទស្សនាចំឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី១០០០ទិវាបង្កើតរដ្ឋធានីថាំងឡុងហាណូយ។មានចំងាយ៤០គីឡូម៉ែត្រពីមជ្ឈមណ្ឌលក្រុងហាណូយ បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមស្ថិតលើផ្ទៃដីចំនួន១៥៤៤ហិកតាចំណុះមណ្ឌលទេសចរណ៍Dong Mo ទីរួមខេត្តSon Tayក្រុងហាណូយ។ពេលមកទស្សនាទីកន្លែងនេះ ភ្ញៀវទេសចរ ត្រូវបានមគ្គទេសក៍គ្រប់ជនជាតិឧទេ្ទសនាមអំពីភាពល្អប្រសើរក្នុងទំនៀមទំលាប់វប្បធម៌ប្រពៃណីនៃជនជាតិខ្លួន។តាមលោកNguyen Thanh Son នាយកគណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាមបានឲ្យដឹងថា

          “យើងខ្ញុំបញ្ជូនបងប្អូនជនរួមជាតិគ្រប់ជនជាតិមកកាន់បុរីហើយរៀបចំពិធីបុណ្យទាន ជួបប្រាស្រ័យវប្បធម៌ សំដែងសិល្បៈសំរាប់ជនរួមជាតិបង្ហាញនិងផ្សព្វផ្សាយវប្បធម៌នៃជនជាតិខ្លួន”។ជារៀងរាល់ឆ្នាំមានជនរួមជាតិគ្រប់ជនជាតិប្រមាណ១០០០នាក់ពីខេត្តក្រុងនានាបានមកកាន់បុរីដើម្បីជួបជុំនិងធ្វើសកម្មភាពវប្បធម៌។ក្នុងមួយឆ្នាំៗយើងខ្ញុំរៀបចំព្រឹតិ្តការណ៍ចំនួន៣គឺនាដើមឆ្នាំមានកម្មវិធីរដូវផ្ការីកលើទូទាំងប្រទេស នាខែមេសាមានទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមហើយចុងខែវិច្ឆិកាមានសប្ដាហ៍កេរដំណែលមហាសាមគ្គីជាតិ”។

        ជារៀងរាល់ខែ គណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀត ណាមបើកសកម្មភាពវប្បធម៌សហគមន៍តាមប្រធានបទមួយចំនួនជាអាទិ៍  ប្រធាន បទតំបន់ពាយព្យ តំបន់ Tay Nguyen ឬប្រធានបទស្ដីពីសំលៀកបំពាក់ ជាតិឧបករណ៍ភ្លេងជាតិនិងឧបករណ៍ពលកម្មជាដើម។សកម្មភាពទាំងនេះបានទាក់ទាញ ភ្ញៀវទេសចរណ៍មកទស្សនាយ៉ាងខ្លាំង។គិតតាំងពីពេលបើកទ្វារនាខែតុលាឆ្នាំ ២០១០ មកនេះមានភ្ញៀវប្រមាណ២លាននាក់បានមកទស្សនាបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម។អ្នកស្រីNguyen Thi Hoa មគ្គទេសក៍នៅក្នុងបុរីបានឲ្យដឹងថា

          “មណ្ឌលបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមនេះចែកជា៤ភូមិ។ភូមិទី១តាំងបង្ហាញវប្បធម៌នៃជនជាតិចំនួ២៨ដែលរស់នៅតំបន់ឥសាន្តនិង ពាយព្យ។ភូមិទី២រួមមានជនជាតិចំនួន១៨នៅតំបន់Truong Son និងTay Nguyen។ភូមិទី៣ឧទ្ទេសនាមអំពីជនជាតិចាម ខ្មែរ Cho Ro និងChu ru។ហើយភូមិទី៤ដែលកំពុងកសាងនោះមានជនជាតិKinh  ចិន  Ngai និងSan Diu។នាបច្ចុប្បន្ននេះនៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមមានសហគមន៍ជនជាតិចំនួន៨ដែលរស់នៅជាប្រចាំថ្ងៃគឺជនជាតិ Tay  Thai   Muong   Dao   Kho Mu  Ta Oi  E De  និងខ្មែរ។អញ្ជើញមកទស្សនាបុរី ភ្ញៀវទេសចរណ៍មិនត្រឹមតែបានស្វែងយល់ពីវប្បធម៌ប៉ុណ្ណោះទេតែថែមទាំងបានផ្ដល់សេវាហូបចុក សំរាកលំហែ លេងកំសាន្តនិងទិញឥវ៉ាន់ទៀតផង ”។

ទស្សនាបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម - ảnh 1វត្តខ្មែរនៅក្នុង បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

        បងប្អូនជនរួមជាតិគ្រប់ជនជាតិបានបង្ហាញច្បាស់នូវអត្តសញ្ញាណវប្បធម៌នៃជាតិខ្លួនតាមរយៈពិធីបុណ្យទាន ល្បែងប្រជាប្រិយ សំលៀកបំពាក់និងចំរៀងរបាំនានា។ អ្នកស្រី Vien Thi Loan ជនជាតិTa Oi មកពីខេត្តThua Thien – Hue ដែលកំពុងរស់នៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា

          “មកកាន់បុរី ខ្ញុំបានជួបប្រាស្រ័យនិងរៀនសូត្រវប្បធម៌របស់ជនរួមជាតិមកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស។វប្បធម៌របស់បណ្ដាជនជាតិក្នុងបុរីគឺសំបូរបែបនិងវិសេសវិសាលណាស់។ខ្ញុំចង់ថែរក្សាវប្បធម៌របស់ជនជាតិខ្លួនហើយសប្បាយរីករាយណាស់ដែលបានឧទ្ទេសនាមវប្បធម៌នៃជនជាតិ Ta Oiជាមួយជនរួមជាតិជនជាតិដទៃ ”។

        ឥឡូវនេះបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជិតឆ្ងាយ។ទីកន្លែងនេះត្រូវបានចាត់ទុកជាផ្ទះរួមសំរាប់អភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ជនជាតិទាំងអស់ក្នុងប្រទេសវៀតណាម

 

ប្រតិកម្មទៅវិញ

ផ្សេងៗ