VOVWORLD_រដ្ឋធានីហាណូយល្បីឈ្មោះទៅដោយបណ្ដាវិថីបុរាណ។ មុននេះ
ហាណូយមាន៣៦វិថីតភ្ជាប់គ្នាហើយបង្កើតឡើងលក្ខណៈដោយឡែក។ ចាប់តាំងពីសតវត្សទី១៥ មនុស្សជាច្រើនកុះករពីខេត្តផ្សេងៗបានហូរចូលមករាជធានីហាណូយ
ធ្វើការរកស៊ីហើយបានបង្កើតឡើងភូមិរបរ វិថីរបរ ដែលឈ្មោះនៃវិថីនិមួយសុទ្ធតែ
ចាប់ផ្ដើមនឹងពាក្យ” Hang”ដោយបង្ហាញនូវមុខរបរឬមុខទំនិញដែលបានផលិត
នៅវិថីនោះ។
នាឆ្នាំ១០១០ ស្ដេច Ly Thai To បានសំរេចព្រះហឬទ័យរុះរើរាជធានីពីតំបន់
Hoa Lu ខេត្ត Ninh Binh ទៅនគរDai La រួចដាក់ឈ្មោះឲ្យរាជធានីថ្មីថា Thang Long
(មានន័យថានាគហោះ)។ ក្នុងព្រះរាជក្រិតរុះរើរាជធានីនារដូវផ្ការីកឆ្នាំនោះស្ដេច
Ly Thai Toទ្រង់លិខិតថា តំបន់ដីពិសិដ្ឋThang Long ជាកន្លែងប្រមូលផ្ដុំប្រជាជន
មកពីគ្រប់ទិសទីនិងជារាជធានីល្អមាំមួនបំផុតរបស់ស្ដេចគ្រប់ជំនាន់។ ក្នុង
រាជធានី Thang Long សម័យនោះនៅក្បែរបរមរាជវាំងសំរាប់រាជវង្សានុវង្សគឺវិថី
បុរាណដែលមាន៦១សង្កាត់គ្រប់គ្រងសកម្មភាពជីវភាពរស់នៅរបស់ប្រជារាស្រ្ត។
តាមប្រវតិ្តសាស្រ្តវិទូ សាស្រ្តាចារ្យ Nguyen Quang Ngoc បានឲ្យដឹងថា
“ គេសង្កេតឃើញថាតំបន់នេះជាមជ្ឈមណ្ឌលនៃផ្លូវគមនាគមន៍និងមជ្ឈមណ្ឌល
ដោះដូរទំនិញ។ នៅទីនេះប្រជាជននិងសេដ្ឋកិច្ចអភិវឌ្ឍន៍បានជាគេជ្រើសរើសកន្លែង
នេះជាទីលំនៅហើយជាបណ្ដើរៗក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម”។
ជារាជធានីនៃប្រទេសជាតិនគរThang Long (ហាណូយ)បានស្រូបយកសិប្បករ
សិប្បការិនីឆ្នើមពីភូមិរបរក្នុងទូទាំងប្រទេសមករស់នៅនិងធ្វើការរកស៊ី។ ក្រុមជាង
សប្បកម្មនានាបានបង្កើតឡើងក្រុមមុខរបរនៅតាមវិថីទាំង៣៦នៃក្រុងហាណូយ។
ទោះបីរស់នៅរាជធានីក្ដីតែគេនៅរក្សារទំនៀមទំលាប់វប្បធម៌ បុណ្យទានជាប្រពៃណី
របស់ស្រុកកំណើត។ នាសម័យបារាំងកាន់កាប់ គេជួសជុលនិងកសាងបន្ថែមសំណង់
មួយចំនួននៅមណ្ឌលវិថីបុរាណ ក្នុងនោះមានការសាងសង់ប្រព័ន្ធលូទឹកប្រព័ន្ធភ្លើង
តាមដងផ្លូវ ចិញ្ចើមថ្នល់ ក្រាលកៅស៊ូផ្លូវ ផ្ទះត្រូវបានសាងសង់ដោយឥដ្ឋប្រក់ក្បឿង។
លោក Tran Viet Anh អនុប្រធានគណៈកម្មាធិការគ្រប់គ្រងវិថីបុរាណក្រុងហាណូយ
បានឲ្យដឹងថា
“ នាបច្ចប្បន្ននៅរក្សាបានសំណង់ស្ថាបត្យកម្មមួយចំនួន ពិសេសគឺបណ្ដាញផ្លូវ
និងកេរិ៍្តតំណែលប្រវតិ្តសាស្រ្តទាក់ទិនដល់វិថីបុរាណ។ ទន្ទឹមនេះក៏រក្សាបានវិថីមុខរបរ
ជាប្រពៃណី ទំនៀមទំលាប់ របៀបជីវភាពរស់នៅរបស់ប្រជាជននៅតាមវិថីបុរាណ
នានា។ ទាំងអស់នោះជាតំលៃវប្បធម៌ដ៏សំខាន់”។
|
ប្រការទាក់ទាញភ្ញៀវទេសចរបំផុតគឺជីវភាពរស់នៅក្នុងបរិយាកាសសុខសាន្តត្រានរបស់ប្រជាពលរដ្ឋនៅទីនេះ |
មកដល់ក្រុងហាណូយឲ្យតែអានផ្លាកវិថីមានអក្ស” Hang” គឺអ្នកផងអាចដឹង
ថាវិថីនោះមានមុខរបរអី។ ឧទាហរណ៍នៅវិថី Hang Bac នៅរក្សាបានមុខរបរកែច្នៃ
មាសនិងប្រាក់ វិថី Hang Dong មានរបរចាក់ពុម្ភសំរិទ្ធ វិថីHang Thiecមានរបរចាក់
ពុម្ភសំណប៉ាហាងនិងធ្វើកំប៉ុង ប្រអប់ដែក។
ធ្វើដំណើរនៅតាមវិថីបុរាណ ភ្ញៀវទេសចរប្រទះឃើញសំណង់ស្ថាបត្យកម្ម
បុរាណនោះគឺ សាលាភូមិ វត្ត វិហារ និងកេរិ៍្តតំណែលភូមិរបរនានា។ នៅវិថីទាំង
នេះនៅរក្សាបានទំនៀមទំលាប់វប្បធម៌ជាប្រពៃណីដូចជាពិធីហោមរោង ពិធី
ចូលរូប ការច្រៀងCheo Ca tru ជាដើម។ ថ្វីបើដូច្នេះក្ដី ប្រការទាក់ទាញភ្ញៀវ
ទេសចរបំផុតគឺជីវភាពរស់នៅក្នុងបរិយាកាសសុខសាន្តត្រានរបស់ប្រជាពលរដ្ឋ
នៅទីនេះ។ តាមលោក Vinh ជាអ្នករស់នៅវិថីHang Giayឲ្យដឹងថា
“ អ្នកហាណូយនិយមបរិយាកាសសុខសាន្តត្រានហើយបរិយាកាសនេះបង្កើត
ឡើងវិថីមុខរបរនានា។ នាពេលព្រឹកបើកទ្វារគឺឃើញអ្នកជិតខាងហើយ។ នៅទីនេះ
មនុស្សគ្រប់រូបរស់នៅដោយគោរពរាប់អានគ្នាណាស់។ មានការងារអីគឺសុទ្ធតែជួយ
គ្នាទៅវិញទៅមក។”
ឥឡូវនៅតាមវិថីបុរាណនានាមានការផ្លាស់ប្ដូរជាច្រើនតែអ្វីៗនៅសែសសល់
បានជួយភ្ញៀវទេសចរចាប់អារម្មណ៍បាននូវអតីតកាលនៅរាជធានី Thang Long
មុននេះនិងក្រុងហាណូយនាបច្ចុប្បន្ន៕