HUONG LY – NGOC ANH -  
(VOVWORLD) /  
VOVWORLD_ស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Buon Ma Thuotសារមន្ទីរ
Dak Lak ជាកន្លែងទេសចណ៍មួយដ៏គួរឲ្យទាក់ទាញ។អាស័យដ្ឋាននេះជា
កន្លែងថែរក្សា តាំងបង្ហាញនិងឧទ្ទេសនាមជាមួយទស្សនិកជនអំពី
ប្រវតិ្តសាស្រ្តអភិវឌ្ឍន៍ វប្បធម៌វិសេសវិសាល ជីវភាពរស់នៅរបស់ប្រជាជន
រួមជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកដីTay Nguyen។
ការងាររៀបចំតាំងបង្ហាញឯកសារ វត្ថុតាងនៅសារមន្ទីរDak Lak
ត្រូវបានអនុវត្តដោយមានការជួយពិគ្រោះយោបល់ពីអ្នកជំនាញការ
បារាំងនិងសារមន្ទីរជនជាតិវិទ្យាវៀតណាម។សារមន្ទីរមានវត្ថុចំនួន
១២០០០ហើយក្នុងចំណាមនោះមានវត្ថុប្រមាណ១០០០ត្រូវបានតាំង
បង្ហាញជាប្រចាំថ្ងៃ។ វត្ថុទាំងនេះត្រូវបានបង្ហាញតាមប្រធានបទចំនួន
៣គឺជីវចំរុះ វប្បធម៌ជាតិ និងប្រវតិ្តសាស្រ្ត។ទន្ទឹមនេះក៏មានការបញ្ចាំង
វីដេអូ ភាពយន្តនិងរូបភាពឯកសារផងដែរ។តាមរយៈនោះផ្នត់វប្បធម៌
របស់ជនរួមជាតិជនជាតិភាគតិចនានានៅតំបន់Tay Nguyen ត្រូវបាន
បង្ហាញច្បាស់តាមរយៈវត្ថុតាំងបង្ហាញនៅក្នុងសារមន្ទីរដូចជាគង ឃ្មោះ
ស្រាពាង និងឧបករណ៍តូ្យរតន្រ្តីគ្រប់ប្រភេទ។តាមលោក Nguyen Thanh
An ជាភ្ញៀវទេសចរមួយរូបមកទស្សនាសារមន្ទីរDak Lak បានចែករំលែក
ថា
“ខ្ញុំបានទស្សនាបន្ទប់ទាំងអស់ក្នុងសារមន្ទីរនេះហើយមានការចាប់
អារម្មណ៍យ៉ាងខ្លាំង។ពិសេសគឺចំពោះបន្ទប់តាំងបង្ហាញរូបថតសខ្មៅដែល
ឆ្លុះបញ្ចាំងនូវរូបភាពនៃជនរួមជាតិជនជាតិភាគតិចនៅលើទឹកដី Tay
Nguyen កាលពីអំឡុងពេលឆ្នាំ១៩៥០”។
ទន្ទឹមនឹងការតាំងបង្ហាញវត្ថុតាងនិងរូបថតនោះ សារមន្ទីរDak Lak
នៅរៀបចំការឧទ្ទេសនាមអំពីប្រធានបទជាច្រើនមានជាអាទិ៍លំហវប្បធម៌
គងឃ្មោះ ខេត្តDak Lak ផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ ឬប្រធានបទអនុស្សវរីយ
Buon Ma Thuotជាដើម។ ជាពិសេស សារមន្ទីរDak Lak បានឈានមុខគេ
ក្នុងការប្រើប្រាស់ភាសាជនជាតិភាគតិចដើម្បី ឧទ្ទេសនាមឲ្យបានច្បាស់
លាស់ជាមួយមហាជន។លោកTran Van Namប្រធាន ការិយាល័យសំរិតសំរាំង
សិក្សាស្រាវជ្រាវវត្ថុតាង សារមន្ទីរDak Lak បានឲ្យដឹងថា
“វត្ថុតាងទាំងអស់ដែលតាំងបង្ហាញនៅទីនេះដូចជាបដិមាដាក់នៅផ្នូរ
ឧបករណ៍តូរ្យតន្រ្តីឬរូបចម្លាក់ផ្សេងៗសុទ្ថតែបានកែច្នៃឡើងពីបាតដៃរបស់
សិប្បករជនជាតិ Ede Giarai និងMnong។នាសព្វថ្ងៃ ការតាំងវត្ថុតាងមាន
ប្រើភាសាអង់គ្លេស បារាំង វៀតណាមនិងEde។ភាសា Edeត្រូវបានប្រើដើម្បី
លើកដំកើងតំលៃវប្បធម៌របស់ប្រជាជនក្នុងតំបន់”។
|
សារមន្ទីរDak Lak |
ក្នុងគោលបំណងលើកកំពស់គុណភាពនិងខ្លឹមសារតាំងបង្ហាញបំរើ
ទស្សនិកជន នាពេលខាងមុខនេះសារមន្ទីរDak Lak នឹងបន្តបើកទូលាយ
ផ្ទៃដីសំរាប់កសាងសំណង់ចាំបាច់មួយចំនួន។តាមលោក Dang Gia Duan
នាយករងមន្ទីរវប្បធ៌ម កីឡានិងទេសចរណ៍ខេត្ត Dak Lakបានឲ្យដឹងថា
“យើងខ្ញុំនឹងកសាងផ្ទះវែងមួយខ្នងរបស់ជនរួមជាតិជនជាតិEde។ទន្ទឹម
នោះគឺរៀបចំសកម្មភាពសំដែងសិល្បៈគងឃ្មោះនិងជីវភាពវប្បធម៌ប្រជាប្រិយ
អនុវត្តដោយក្រុមសិប្បករជនជាតិ Edeនេះឯង។ក្រៅពីនោះនឹងជួសជុលស្ដារ
ឡើងវិញនូវអាងទឹក និងសួនរូបចំលាក់ត្រឹមត្រូវតាមទំនៀមទំលាប់វប្បធម៌
ប្រពៃណីរបស់ជនរួមជាតិគ្រប់ជនជាតិនៅទឹកដីTay Nguyen ”។
សារមន្ទីរDak Lakជាសារមន្ទីរដ៏ធំមួយនៅប្រទេសវៀតណាម។មកទស្សនា
ទីកន្លែងនេះភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីអត្តសញ្ញាណវប្បធម៌
និងប្រវតិ្តសាស្រ្តរបស់ជនរួមជាតិនានានៅ Tay Nguyen៕
HUONG LY – NGOC ANH
-VOVWORLD