និទាឃរដូវក្នុងបទចម្រៀងវៀតណាម
(VOVWORLD) - និទាឃរដូវក៏ជាប្រភពគំនិតគ្មានទីបញ្ចប់ដើម្បីមជ្ឈដ្ឋានតន្ត្រីករនិពន្ធបទ ចម្រៀងពិរោះៗផងដែរ។ បទចម្រៀងស្ដីពីនិទាឃរដូវជាច្រើនស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់អ្នកស្រឡាញ់តូរ្យតន្ត្រី វៀតណាម។
អតីតតន្ត្រីករ Van Cao |
និទាឃរដូវមកដល់គឺជាការចាប់ផ្ដើមនៃឆ្នាំថ្មីមួយ។ ផ្ការីកស្គុះស្គាយ អ្វីៗទាំងអស់ ពោរពេញទៅដោយកម្លាំងរស់ បណ្ដាលឲ្យចិត្តរបស់យើងពោរពេញទៅដោយមនោសញ្ចេតនានិងបំណងប្រាថ្នា។ និទាឃរដូវក៏ជាប្រភពគំនិតគ្មានទីបញ្ចប់ដើម្បីមជ្ឈដ្ឋានតន្ត្រីករនិពន្ធបទ ចម្រៀងពិរោះៗផងដែរ។ បទចម្រៀងស្ដីពីនិទាឃរដូវជាច្រើនស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់អ្នកស្រឡាញ់តូរ្យតន្ត្រី វៀតណាម។
ត្រូវបានប្រសិទ្ធិនាមថា បទចម្រៀងល្បីល្បាញមួយស្ដីពីនិទាឃរដូវនៃខឿនតូរ្យ តន្ត្រីថ្មីវៀតណាមនោះ បទចម្រៀង “និទាឃរដូវដំបូង” បានក្លាយទៅជាស្នាដៃ លេចធ្លោរបស់តន្ត្រីករ Van Cao។ បទចម្រៀងនេះត្រូវបាននិពន្ធនាពេលវេលា ដែលជិតមកដល់បុណ្យចូលឆ្នាំថ្មី១៩៧៦ ក្រោយពីរំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ។ ចង្វាក់ភ្លេងនិងពាក្យពេជ្រក្នុងបទច្រៀងនេះគឺទន់ភ្លន់ណាស់។ តន្ត្រីករ Cat Van បានចែករំលែកថា៖
“ពេលដែលប្រទេសជាតិបានឯកភាពនោះ ចំពោះតន្ត្រីករ Van Cao នេះជានិទាឃរដូវពិតៗរបស់ប្រជាជាតិ។ បទចម្រៀង “និទាឃរដូវដំបូង” ជា ស្នាដៃដ៏សាមញ្ញដោយអត្ថបទចម្រៀងជ្រាលជ្រៅនិងពោរពេញទៅដោយ មនោសញ្ចេតនា”។
និយាយដល់តន្ត្រីករ Ngoc Khue គឺនិយាយដល់បទចម្រៀងពិរោះៗស្ដីពី សេចក្ដីស្នេហាចំពោះស្រុកកំណើត ចំពោះរដ្ឋធានីហាណូយជាទីស្រឡាញ់ដូច ជា៖ “អូនជានិទាឃរដូវជានិច្ច” “វិលត្រឡប់និទាឃរដូវវិញ” និង “និទាឃរដូវនៅ ភូមិស្រូវភូមិផ្កា”។ ស្នាដៃភាគច្រើនរបស់តន្រ្តីករ Ngoc Khue តែងតែនាំមកនូវការ ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងទឹកចិត្តមិត្តអ្នកស្ដាប់។ តន្ត្រីករ Ngoc Khue បាន សំណេះសំណាលថា៖
“នាពេលនិទាឃរដូវមកដល់ម្ដងៗ គឺអាកាសធាតុផ្លាស់ប្ដូរ ហើយផ្លែផ្កាចាប់ ផ្ដើមរីកស្គុះស្គាយដែរ ធ្វើឲ្យយើងមានការចាប់អារម្មណ៍ថ្មីថ្មោង ដែលគ្មានឆ្នាំណា ដូចឆ្នាំណាទេ។ ខ្ញុំបាននិពន្ធបទចម្រៀងមួយចំនួនស្ដីពីនិទាឃរដូវហើយ ប៉ុន្តែខ្ញុំ អាចបន្តនិពន្ធជាច្រើនថែមទៀតអំពីប្រធានបទនេះ។ បទចម្រៀង “និទាឃរដូវនៅ ភូមិស្រូវភូមិផ្កា” ត្រូវបានខ្ញុំនិពន្ធនាចុងឆ្នាំ១៩៨០និងដើមនិទាឃរដូវឆ្នាំ១៩៨១ ហើយត្រូវបាផ្សាយជាលើកដំបូងតាមរលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាមក្នុងកម្មវិធីមួយ ដែលឧទ្ទេសនាមបទចម្រៀងថ្មីៗស្ដីពីនិទាឃរដូវ”។
តន្ត្រីករ Pho Duc Phuong (រូបថត៖danviet) |
ចំពោះតន្ត្រីករ Pho Duc Phuong រូបភាពនិទាឃរដូវក្នុងបទចម្រៀងរបស់ លោកគឺពិពណ៌នាអំពីកម្លាំងពលកម្មនិងសេចក្ដីស្រឡាញ់ក្នុងការធ្វើពលកម្ម។ រូបភាពនិទាឃរដូវក្នុងវណ្ណកម្មមានចំណងជើងថា “បទចម្រៀងនៃសេចក្ដី ស្រឡាញ់នៅសំណង់ថ្មីៗ” គឺកម្លាំងរស់ដ៏ខ្លាំងក្លារបស់យុវវ័យនៅពេលចូលរួម សមរភូមិថ្មីនោះគឺ ធ្វើពលកម្មនិងកសាងមាតុប្រទេស។ តន្ត្រីករ Pho Duc Phuong បានចែករំលែកថា៖
“និយាយដល់និទាឃរដូវគឺយើងគិតដល់ការរីកលូតលាស់ ដល់យុវវ័យ។ ខ្ញុំ និពន្ធបទចម្រៀងនេះនៅពេលខ្លួនជាយុវជនម្នាក់ដែរ។ និទាឃរដូវជានិច្ចកាល ជានិមិត្តរូបនៃយុវវ័យ ក្នុងនោះផ្សាភ្ជាប់នឹងការស្ថាបនាប្រទេសជាតិ”។
បទចម្រៀងនីមួយៗស្ដីពីនិទាឃរដូវសុទ្ធតែឆ្លុះបញ្ចាំងនូវទស្សនៈខុសគ្នាចំពោះជីវភាពរស់នៅ ប៉ុន្តែភាគច្រើនក្នុងនោះធ្វើឲ្យអ្នកស្ដាប់ស្រឡាញ់ជីវភាព ថែមទៀត។ បទចម្រៀងស្ដីពីនិទាឃរដូវដូចចរន្តទឹកក្នុងតូរ្យតន្ត្រីវៀតណាម។ ចង្វាក់ភ្លេងស្ដីពីនិទាឃរដូវបានក្លាយទៅជាការចង់ចាំ ជាអនុស្សាវរីយ៍ដែលមិន អាចភ្លេចបានឡើយក្នុងដួងចិត្តមនុស្សគ្រប់រូប៕