បើកទ្វាររោងល្ខោនធំហាណូយ

VOVWORLD_គោលការណ៍លើកទឹកចិត្តបណ្ដាក្រុមសិល្បៈឲ្យយក
ស្នាដៃមានគុណភាពខ្ពស់មកសំដែងនៅរោងល្ខោនធំហាណូយនោះត្រូវ
បានវាយតំលៃជាព្រឹតិ្តការណ៍មួយក្នុងចំណោម១០ព្រឹតិ្តការណ៍វប្បធម៌កីឡា
ទេសចរណ៍លេចធ្លោបំផុតនាឆ្នាំ២០១៦កន្លងទៅ។ជាមួយនឹងគោលការណ៍
នេះក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានបើកទូលាយទ្វារសំរាប់ការ
ឧទ្ទេសនាមវណ្ណកម្មសិល្បៈនានាជូនដល់ទស្សនិកជននៅនឹងរោងល្ខោន
ធំបំផុតប្រទេសវៀតណាម។

        បើកឆាកសំដែងសិល្បៈនៅរោងល្ខោនធំហាណូយតាមគោលការណ៍ពោល
ខាងលើគឺកម្មវិធីប្រគំតូរ្យតន្រ្តីSymphonyពិសេសរបស់វង់ភ្លេងSymphony
វៀតណាម។ក្រោយមកគឺការសំដែងជាបន្តបន្ទាប់នូវរឿងល្ខោននានាដែល
ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ក្នុងមហោស្រពនិងការប្រលង
ទូទាំងប្រទេសមានជាអាទិ៍ ល្ខោន”​ក្រុមខ្លាដំបងខ្មៅ”និង”​Hamlet”របស់
រោង​ល្ខោន​វៀតណាម  ​ រឿង​”ស្ដេច​ Thanh ​រជ្ជកាល Le”របស់រោងCai luong
វៀតណាម​និងការ​សំដែងល្ខោនរបាំបាឡេ​”ដង្កៀបផ្លែកៅឡាក់​”​របស់រោង​
ល្ខោនរបាំ​វៀត​ណាម។លោកNguyen The Vinh​នាយក រោង​ល្ខោន​វៀតណាម
​ បានឲ្យដឹងថា

  “ នេះជាលើកដំបូងដែលល្ខោន”​ក្រុមខ្លាដំបងខ្មៅ”ត្រូវបានយកមក
សំដែងនៅរោង​ល្ខោនធំក្រុងហាណូយ។នាថ្ងៃទី១៤ធ្នូយើងខ្ញុំសំដែងរឿង
”​Hamlet”។ក្នុងឆ្នាំ២០១៧យើង​ខ្ញុំនឹងសំដែងល្ខោនតាមកិច្ចសន្យាប្រចាំឆ្នាំ។
សង្ឃឹមថាការសំដែងសិល្បៈដែលមានកិច្ចសហប្រតិបតិ្តការពីមជ្ឈដ្ឋាន
អាជីវករនេះនឹងជួយដោះស្រាយការលំបាកសំរាប់ទាំងបណ្ដាក្រុមសិល្បៈ
និងរោងល្ខោនធំដែលកំពុងអនុវត្តរបៀបរបបម្ចាស់ការផង”។

        រោងល្ខោនធំហាណូយជាទីតាំងដែលមជ្ឈដ្ឋានសិល្បករវៀតណាមតែងតែ
ចង់បានមកសំដែង។បើកឆាកកម្មវិធីសំដែងជាប្រចាំនៅទីនេះក្រុមសិល្បករ
រោងល្ខោន Cheo វៀតណាមបានជ្រើសរឿងល្ខោនល្បីៗមកបង្ហាញជូន
ទស្សនិកជន។តាមសិល្បការិនីThanh Ngoan ជានាយិការោងល្ខោន Cheo
វៀតណាមបានឲ្យដឹងថា

    “​យើងខ្ញុំកែប្រែឡើងវិញនូវល្ខោនមួយចំនួន។ឆ្នាំននេះយើងខ្ញុំរៀបរៀង
ឡើងវិញ​រឿងល្ខោន”Suy Van ” និងរឿង”អ្នកណាទិញខ្ទឹមរបស់ខ្ញុំ”ដែលជា
ល្ខោនល្បីឈ្មោះរបស់​រោង​ល្ខោន​ Cheo វៀតណាមតាំងពីយូរមកហើយនោះ។
យើងខ្ញុំខិតខំថែរក្សានិងកែលំអ​ថែម​ទៀតនូវគុណភាពសំដែងនៅរោង
ល្ខោនធំហាណូយនេះ”។

បើកទ្វាររោងល្ខោនធំហាណូយ - ảnh 1
រោងល្ខោនធំហាណូយជាទីតាំងដែលមជ្ឈដ្ឋានសិល្បករវៀតណាមតែងតែចង់បានមកសំដែង


        ការបើកទ្វារសំរាប់ក្រុមសិល្បៈជំនាញនានាចូលមកសំដែងនៅរោងល្ខោន
ធំហាណូយនាឆ្នាំ២០១៦កន្លងទៅនេះជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់មជ្ឈដ្ឋាន
សិល្បករសិល្បការិនីវៀតណាមព្រមទាំងទាក់ទាញទស្សនិកជននិងភ្ញៀវទេសចរ
មកទស្សនារដ្ឋធានីហាណូយកាន់តែច្រើនថែមទៀត។អគ្គនាយកអគ្គនាយកដ្ឋាន
ទេសចរណ៍ លោក​Nguyen Van Tuan បានវាយតំលៃថា

“​ការបើកទ្វាររោងល្ខោនធំហាណូយគឺជាទង្វើមួយដ៏មានអត្ថន័យ​របស់​ក្រសួង​
វប្បធម៌​កីឡានិងទេសចរណ៍។ថ្វីបើដូច្នេះក្ដី វាទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ។​
ក្នុង​គោល​បំណងធ្វើឲ្យកម្មវិធីនេះក្លាយទៅជាផលិតផលទេសចរណ៍គឺយើងគប្បី
​រៀប​ចំ​កម្មវិធីសំដែងសិល្បៈសមស្របជាប្រចាំដោយមានភាពទាក់ទាញថ្មីប្លែក
ដើម្បីបំរើភ្ញៀវទេសចរ ”។

គិតដល់ដំណាច់ឆ្នាំ២០១៦មានល្ខោនចំនួន២០ដែលមានគុណភាពសិល្បៈ
ខ្ពស់ត្រូវបានយកមកសំដែងនៅរោងល្ខោនធំហាណូយ៕ល

        

ប្រតិកម្មទៅវិញ

ផ្សេងៗ