បណ្ណាល័យឥតគិតថ្លៃនៅស្រុកស្រែ-ថ្នាលបណ្តុះចំណេះដឹងសម្រាប់សិស្សានុសិស្ស
(VOVWORLD) -នាប៉ុន្មានឆ្នាំកន្លងមកនេះ រូបសណ្ឋានបណ្ណាល័យរបស់ត្រកូល គ្រួសារឬបណ្ណាល័យ ឥតគិតថ្លៃដែលបានបើកតាមលក្ខណៈបុគ្គលកាន់តែកើតមានឡើងជាច្រើននៅស្រុកស្រែទូទាំងប្រទេសវៀតណាមផងដែរ។ ប្រការនេះសរឲ្យឃើញថា តម្រូវការអានសៀវ ភៅ ទាក់ទងផ្ទាល់ជាមួយចំណេះដឹងនិងវប្បធម៌អានតាមតំបន់ជនបទកាន់តែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុដូច្នេះ ជីវភាពរស់នៅខាងស្មារតីរបស់ប្រជា កសិករក៏កាន់តែសម្បូរបែប ហើយប្រជាជនបានបច្ចុប្បន្នកម្មនូវបច្ចេកវិទ្យាកសិកម្មថ្មី និងប្អូនកុមារបានបង្កបង្កើនចំណេះដឹងដែលមានអត្ថប្រយោជន៍ពីទំព័រសៀវភៅនីមួយៗតាមបណ្ណាល័យភូមិផងដែរ។
បណ្ណាល័យភូមិ Duong Lieu រួមចំណែកបង្កើតវប្បធម៌អានសម្រាប់ប្អូនសិស្សានុសិស្ស (រូបថតៈ baotintuc) |
បណ្ណាល័យភូមិ Duong Lieu ជាបណ្ណាល័យតូចមួយឥតគិតថ្លែនៅភូមិ Duong Lieu ស្រុក Hoai Duc ទីក្រុងហាណូយ បានក្លាយទៅជាទីមកដល់ដ៏និយមរបស់ប្អូនៗ កុមារក្នុងភូមិក្រៅម៉ោងសិក្សានៅសាលា។ បណ្ណាល័យត្រូវបានបង្កើតឡើង ពីការបរិច្ចាគរបស់យុវជនក្នុងភូមិ។ បណ្ណាល័យនេះដោយយុវជនស្ម័គ្រចិត្តជាង២០នាក់ ប្តូរវែនគ្នាគ្រប់គ្រង ។ ក្នុងបណ្ណាល័យមានសៀវភៅជាង២ពាន់ក្បាល់ ជាសៀវភៅអក្សរ សាស្ត្រ សៀវភៅបរទេស សៀវភៅសិក្សា រឿងរូបភាព ដែលសមសម្របនឹងមិត្តអ្នកអានគ្រប់វ័យអាយុ។ ប្អូនកុមារជាង៧០០នាក់ក្នុងឃុំដែលមានប័ណ្ណអាននិងខ្ចីសៀវភៅចាប្រចាំនៅបណ្ណាល័យ។ លោក Phung Ba Hung អ្នកស្មគ្រចិត្តនៃបណ្ណាល័យបានឲ្យដឹងថា៖
“មានប្អូនខ្លះនៅភូមិជុំវិញក៏មកទីនេះអានសៀវភៅដែរ។ ប្អូនទាំងអស់និយមចូលចិត្តអានសៀវភៅរឿងប៉ុន្តែខ្វះកន្លែងអង្គុយអាន។ អ៊ីចឹងពេលដែលបណ្ណាល័យបានបង្កើតនោះ ប្អូនៗគឺត្រេអរណាស់”។
រៀងរាល់ចុងសប្តាហ៍ ក្រៅពីបានអានសៀវភៅមក មិត្តអ្នកអានវ័យកុមារតែងតែ បានសមាជិកស្មគ្រចិត្តក្នុងបណ្ណាល័យណែនាំអំពីផ្នត់រស់នៅឬធ្វើប្រដាប់លេងប្រពៃណីផងដែរ។ តាំងពីបណ្ណាល័យបានបើក មក ទាំងប្អូនកុមារនិងឪពុកម្តាយ សុទ្ធតែសប្បាយរីករាយ ព្រោះថា កូនចៅរបស់ខ្លួនមានកន្លែងសម្រាប់អានទៀតសោតដែលពោរពេញទៅ ដោយអត្ថប្រយោជន៍។ លោកស្រី Phi Thi Sot នៅឃុំ Duong Lieu បាន ចែករំលែកថា៖
“នាងខ្ញុំត្រេកអរណាស់ពេលឃើញកូនចៅបានមកទីនេះអានកាសែត អានរឿង ដែលមិនបារម្ភថាកូនចៅទៅលេងតាមស្រះ បឹងដ៏គ្រោះថ្នាក់ឡើយ។ នាងខ្ញុំឃើញថា កូនចៅសុភាពរាបសារជាង ចេះគួរសម្យហើយចំណេះដឹងកាន់តែប្រសើរ”។
តាមរយៈបណ្ណាល័យឥតគិតថ្លៃនេះប្អូនៗកុមារអាចក្រេបយកចំណេះដឹងជាច្រើន (រូបថតៈ baotintuc) |
រីឯនៅខេត្ត Hung Yen វិញ បណ្ណាល័យឥតគិតថ្លៃរបស់យុទ្ធជនពិការ Bui Dinh Thang នៅភូមិ Doan Dao ឃុំ Doan Dao ស្រុក Phu Cu ត្រូវបានប្រជាជនក្នុងខេត្តស្គាល់ដល់ជាច្រើន។ បណ្ណាល័យបានលោកបង្កើតកាលពីឆ្នាំ១៩៩០ ដោយផ្តើមចេញពីការជក់ចិត្តអានសៀវភៅរបស់លោកផ្ទាល់ ក៏ដូចជាបំណងប្រាថ្នា ចង់រួមចំណែកសកម្មថែមទៀតសម្រាប់ស្រុកកំណើត។ លោក Thang បានឲ្យដឹងថា៖
“គោលបំណងបើកបណ្ណាល័យឥតគិតថ្លែរបស់ខ្ញុំគឺដើម្បីផ្សព្វផ្សាយនូវសម្លេងរបស់បក្សជូនដល់ប្រជាជនស្រុក។ ក្រៅពីនោះ បណ្ណាល័យនឹងជាស្ពានតភ្ជាប់ចំណេះដឹងរបស់មនុស្សលោក ជាមួយអ្នកស្រុកគ្រប់រូប។ យ៉ាងណាក្តី ប្រជាជនបានទាក់ទងផ្ទាល់ជាមួយសៀវភៅទាំងនោះ ពិតណាស់ថា ចំណេះដឹងរបស់គេនឹងកាន់តែប្រសើរ ឡើងដែរ”។
ដោយការត្រិះរិះដ៏ថ្លៃថ្លានោះ លោក Bui Dinh Thang បានព្យាយាមស្រាវជ្រាវ សៀវភៅនិងកាសែត ដើម្បីបម្រើអ្នកស្រុក។ រហូតមកដល់ពេលនេះ បណ្ណាល័យរបស់ លោកមានសៀវភៅ៨ពាន់ក្បាលនិងកាសែតគ្រប់ប្រភេទ។ ពោលគឺ ប្អូនសិស្សានុ សិស្សអាចស្វែងយល់នូវចំណេះសម្រាប់កម្មវិធីសិក្សា រីឯប្រជាកសិកវិញ បានរក ឃើញនូវចំណេះដឹងវិទ្យាសាស្ត្រសម្រាប់អនុវត្តក្នុងការដាំដុះ ចិញ្ចឹមសត្វ ជនចាស់ជរា ស្វែងរកនូវចំណេះដឹងថែទាំសុខភាព និងយុវជនស្វែងយល់អំពីរបៀបចាប់ផ្តើមអាជីព ជាដើម។ សៀវភៅជាជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ហេតុដូច្នេះ សៀវភៅនៅក្នុង បណ្ណាល័យឥតគិតថ្លៃមួយនេះត្រូវបានលោក Thang និងមនុស្សគ្រប់រូបរក្សាយ៉ាងយកចិត្តទុកដាក់។ ប្អូន Dao Thuong Thao នៅភូមិ Doan Dao បានឲ្យដឹងថា៖
“ពេលមកអានសៀវភៅនៅទីនេះ ប្អូនៗបានអង្គុយអានដោយមានសណ្តាប់ធ្នាប់ បើកសៀវភៅថ្នមៗដោយមិនរំខានអ្នកដទៃផងនិងរក្សាសៀវភៅឲ្យបានល្អផង។ លោក Thang ប្រាប់ប្អូនៗថា អានសៀវភៅត្រូវអានយ៉ាងល្អិតល្អន់។ បណ្ណាល័យនេះជាបណ្ណាល័យឥតគិតថ្លៃ ហើយមានសៀវភៅច្រើនណាស់"។
មិនត្រឹមតែបណ្ណាល័យរបស់លោក Thang និងបណ្ណាល័យភូមិ Duong Lieu ប៉ុណ្ណោះទេ រូបសណ្ឋានបណ្ណាល័យឥតគិតថ្លៃកាន់តែមានការវិវឌ្ឍន៍តាមតំបន់ជាច្រើនលើទូទាំងប្រទេស។ តាំងពីមានបណ្ណា ល័យឥតគិតថ្លៃមក ប្រជាកសិករនិងប្អូនកុមារ តាមជនបទបានបង្កើតទម្លាប់អានសៀវភៅបានជាជីវភាពរស់នៅវប្បធម៌ស្មារតីរបស់គេក៏បាន លើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ យ៉ាងណាក្តី ដោយមានអ្នកជក់ចិត្តស្រឡាញ់សៀវភៅនោះបានជួយឲ្យប្រជាជនគ្រប់រូប បានទាក់ទងផ្ទាល់ជាមួយសៀវភៅ ជាមួយចំណេះដឹង ហើយវប្បធម៌អានសៀវភៅបានរីកសាយភាយលើគ្រប់ទិសទី៕