បណ្តាកត្តាវប្បធម៌ក្នុងពិធីបុណ្យនៅប្រទេស វៀតណាម។

                      

បណ្តាកត្តាវប្បធម៌ក្នុងពិធីបុណ្យនៅប្រទេស វៀតណាម។ - ảnh 1

Vovworld-រដូវពិធីបុណ្យថ្មី១បែជាមកដល់តំបន់ជនបទនានានៅប្រទេសវៀតណាម។សកម្មភាពវប្បធម៌សិល្បះបរិយាកាសអ៊ូអរក្នុងពិធីបុណ្យទានបានទាក់ទាញភ្ញៀវទសចរ
ជិតឆ្ងាយចូលរួមសំដៅសម្តែងនូវបំណងប្រាថ្នាអំពីឆ្នាំ១មានអាកាសធាតុអំណោយផល ការរស់នៅ​មួយ ដោយសុភមង្គល​គ្រប់ប្រការ នឹង​និរន្តភាព។អ្នកស្រាវជ្រាវវប្បធម៌Vu
Hong Thuat កម្មាភិបាល១នាក់នៃសារមន្ទីជនជាតិវិទ្យាអោយដឹងថា៖ចំណុចរួមនៃពិធី
បុណ្យនៅនិទាឃរដូវគឺសំដៅសម្តែងនូវការដឹងគុណរបស់ប្រជាជនដល់ទេវតា នៅ​ទីនោះ
ដែលជួយថែរក្សាពួកគេឲ្យមានសេច​ក្តីសុខសន្តិភាព ។លោកចែ​ករំលែកថា៖“​ ​​​​ពិធីការ
ក្នុងពិធីបុណ្យទានរួមមាន ពិធីការសែនព្រេន​  ពិធីដង្ហែរក្បួននិងពិធីដាក់ដង្វាយ។ប៉ុន្តែ
នៅពិធីបុណ្យនិមួយៗនិងនៅភូមិ និមួយៗមានចំណុចពិសេស និងការកាន់ត្រណម ដោយឡែកពីគ្នា ។“

​​​​​​​​​​​​​​​          

បណ្តាកត្តាវប្បធម៌ក្នុងពិធីបុណ្យនៅប្រទេស វៀតណាម។ - ảnh 2
ពិធីបុណ្យវត្ត Huong

ទោះបីជាព្រឹត្តទៅនៅតំបន់ព្រៃភ្នំឬនៅតំបន់វាលទំនាបក្តីប៉ុ​ន្តែពិធីបុណ្យនិមួយៗសុទ្ឋតែ
បង្ហាញនូវភាពស្អាតខាងវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រជាជាតិវៀតណាម។ដោយគុណធម៌
ហូបទឹកនឹកដល់ប្រភពដើមពិធីបុណ្យជានិច្ចកាលបង្កើតឡើងវិញរឿងនិទានស្តីពីយុទ្ឋ
ជ័យនិងគុណូបការះរបស់ជីដូនជីតា។ពិធីបុណ្យភាគច្រើនផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍
ប្រវត្តិសាស្រ្តរំលឹកគុណដល់ជនមានគុណូបការះក្នុងការតស៊ូប្រឆាំងពួកខ្មាំងឈ្លានពាន
ដោយហេតុនេះល្បែងលេងកំសាន្តនាដើមឆ្នាំមានចរិតលក្ខណះខ្លាំងក្លាតាមស្មារតី​​​​ ស្មោះ
ត្រង់   ។អ្នកស្រាវជ្រាវវប្បធម៌Vu Hong Thuatអោយដឹងថែមទៀតថា៖“ នៅ ពិធីបុណ្យ
និមួយៗនិងនៅតាមជនបទនិមួយៗ ស្មារតី​​​​ ស្មោះត្រង់ ត្រូវបានសម្តែងដ៍សម្បូរបែប
ណាស់។ ស្មារតី​​​​ នេះអាចសំដែងក្នុងការប្រកួតបោកចំបាប់ឬតាមទំ​នៀមទំលាប់របស់
ភូមិសាស្រ្ត។ឯបណ្តាជនជាតិភាគតិចបង្ហាញ តាមរយះការបាញ់ធ្នូ  និងការប្រណាំងសេះ។សក្ខីភាពច្បាស់លាស់បំផុតគឺស្មារតីសាមគ្គីភាព។    “

                    

បណ្តាកត្តាវប្បធម៌ក្នុងពិធីបុណ្យនៅប្រទេស វៀតណាម។ - ảnh 3
ពិធីបុណ្យវិហារ ស្តេច Hung នៅខែត្រPhu Tho

ភាពស្អាតក្នុង ស្មារតី​​​​ ស្មោះត្រង់ដែលបានបង្ហាញក្នុងពិធីបុណ្យនានាមិនត្រឹមតែលើក
កំពស់ប្រៀបខ្លាំងខាងកំលាំងកាយចិត្តប៉ុណ្ណោះទេថែមទាំងប្រៀបខ្លាំងខាងស្មារតីទៀត
ផង។នេះនៅជាការលើកដម្កើងស្មារតីអង់អាចក្លាហានដំណើរការតស៊ូរបស់មនុស្សដើម្បី
យត្តិធម៌​ក៍ដូចជាបុព្វហេតុក្នុង​ការពារមាតុប្រទេសនិងសុភមង្គលរបស់ប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ