បណ្តាកវីភូមិ Chua ស្រុកUng Hoaជាយទីក្រុង ហាណូយ

Vovworld-ស្ថិតនៅខាងត្បូង​ហាណូយអ្នក ភូមិ​  Chua ភាគច្រើនជាកសិករ
។ប្រជាកសិករនៅទីនេះពេញឆ្នាំផ្សាភ្ជាប់ជាមួយវាលស្រែ​និងដំណាំដំឡូង
ប៉ុន្តែគេជក់ចិត្តជាមួយសិល្បះ។តាមលោកយាយ Nguyen Nho Te ជាអ្នក
ភូមិ១រូបអាយុ៨០ឆ្នាំថា៖ពីយូរយាណាស់មកហើយអក្សនិងកំណាព្យជា
ស្មារតីមិន​អាចខ្វះបាននៅភូមិនេះឡើយ។លោកអោយដឹងថា៖  “ បំណង​
ប្រាថ្នារបស់អ្នកភូមិ Chua គឺមានទីកន្លែងដាក់អក្សមានន័យថាមើល
អក្សដើម្បីចេញចូលភូមិ។តាមខ្ញុំនេះជាអក្សដ៍មានអត្ថន័យ    “។


                     

                     
បណ្តាកវីភូមិ  Chua  ស្រុកUng Hoaជាយទីក្រុង ហាណូយ - ảnh 1
រូបថត​Internet

                  


មិនត្រឹមតែស្រឡាញ់កំណាព្យប៉ុណ្ណោះទេថែមទាំងអ្នកភូមិនៅប្រើកំណាព្យ
ដើម្បីអប់រំកូនចៅរស់ល្អជាងទៀត។បើមានឱកាសមកទស្សនា ភូមិ Chua
ភ្ញៀវទេសចរណ៍នឹងឃើញឃ្លាកំណាព្យពោរពេញតៅដោយអត្ថន័យដែលព្យួ
នៅតាមជញ្ជាំងផ្លូវភូមិ។លោក Nguyen Xuan Sung សមាជិកសមគមកំណាព្យ
ភូមិ Chuaអោយដឹងថា៖ “ យើងខ្ញុំធ្វើដូច្នេះក្នុងបំណងអប់រំជនគ្រប់រូបពីជន
ចាស់ជរារហូតដល់ជនវ័យក្មេងជាពិសេសគឺយុវជនកុមារជំទង់ដើម្បីអនុវត្ត
តាមរបៀបរស់វប្ប​ធម៏របស់ភូមិ   “។

អាចនិយាយបានថា៖កំណាព្យបានក្លាយទៅជាផ្នែក១មិនអាចកាត់ផ្តាច់ចេញ
ពីជីវភាពរស់នៅរបស់ប្រជាជននៅទីនេះឡើយ។អ្នកណាក៍ស្រឡាញ់និងចេះ
និពន្ឋកំណាព្យផងដែរ។អ្នកភូមិ Chuaនិពន្ឋកំណាព្យបានរាប់ពាន់បទ។សមា
គមកំណាព្យភូមិនាសព្វថ្ងៃមានសសមាជិកជិត១០០នាក់ដែលជាជនចាស់
ជរា​យុវជន​និងនារីទៀតផង។ក្នុងនោះមាន Nguyen Thu Trangជាសិស្សនុ
សិស្ស១នាក់នៃអនុវិទ្យាល័យ Son Cong។ប្អូនទើបនឹងដណ្តើមបានរង្វាន់ទី១
នៃឃុំដោយបទកំណាព្យជូនអ្នកម្តាយ។ Trangរៀបរាប់ថាៈ “ ប្អូនចូលរួមគ្លិប
កំណាព្យនាពេលថ្មីៗនេះ។ប្អូន មានបំណងបន្ត និងពង្រីកប្រពៃណីស្រឡាញ់
កំណាព្យរបស់ភូមិ។ប្អូនស្រឡាញ់ម្តាយណាស់។ប្អូនបាននិពន្ឋបទកំណាព្យ
ជូនម្តាយ   “។

​                    

បណ្តាកវីភូមិ  Chua  ស្រុកUng Hoaជាយទីក្រុង ហាណូយ - ảnh 2
ពិធីប្រគល់រង្វាន់(រូបថត​Internet)

តាមរយះកំណាព្យ​អ្នកភូមិ Chuaសំដែងឡើងការគំនិតគិតគូមនោសញ្ចេតនា
របស់ខ្លួន។នោះជាបទកំណាព្យសាមញ្ញដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់គេ។
ស្តីពីប្រការនេះ​លោក Ngo Manh Cuong ​ប្រធានសមាគមកំណាព្យភូមិ Chua
ពិនិត្យថា៖“  កំណាព្យភូមិ Chuaត្រូវបាននិពន្ឋឡើងក្នុងបំណងអប់រំកូនចៅ។
នាយប់ថ្ងៃព្រហស្សត៍មានកម្មវិធីសូត្រកំណាព្យរបស់ភូមិ។  កំណាព្យបានរួម
ចំណែកកសាងមនោសញ្ចេតនាក្នុងភូមិ     “។

កំណាព្យបានរួមចំណែកបង្កើតភាពស្អាតខាងវប្បធម៏នៅដំបន់ជនបទនេះ។
កំណាព្យបានជួយមនុស្សខិតជិតគ្នា​សាមគ្គីគ្នានិងពីនោះស្រឡាញ់ជីវិតនិង
ជិវភាពរស់នៅជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ