|
វីរះអ្នកម្តាយវៀតណាម២រូប(Image:Internet) |
Vovworld- រយះពេល១៧ឆ្នាំ បានកន្លងផុតទៅហើយ តែពេលដែលរំលឹក
ឡើងវិញនូវ ពិព័ណ៏យកឈ្មោះ “ឆាយាល័ក្ខ អ្នកម្តាយ” ម្តងៗ សិល្បះករថតរូប
Tran Hong ក៏មិនទប់បាន ក្តីរំជួលចិត្តទេ។ចំពោះ សិល្បះករថតរូបTran Hong
អ្នកម្តាយពិសេសគឺ វីរះអ្នកម្តាយវៀត ណាមជាប្រធានបទ១ពេញទៅដោយការ
ត្រេកត្រអាលដើម្បីលោកចុចម៉ាស៊ីនថត។
|
វីរះអ្នកម្តាយវៀតណាម Tran Thi Truat (Image:Internet) |
Tran Hong ចាប់ផ្តើមអាជីពសារព័ត៍មាន ពេលដែលការតស៊ូប្រឆាំងពួកចក្រ
ពត្តអាមេ រិកឈានចូលដំណាក់កាលស្ញើបស្ញែង។ដោយមានទឹកចិត្តខ្លៀវក្លារបស់
យុទ្ធជន របស់យុវវ័យ Tran Hong មានអត្ថបទសរសេរនឹងរូបភាពទាន់ពេលវេលា
នឹងស្របតាមហេតុការណ៏ជា ច្រើនដែលបានចុះផ្សាយនៅលើកាសែត Quan doi
Nhan dan (កងទ័ពប្រជាជន) Bao anh Viet Nam (រូបភាពវៀតណាម)នឹង កាសែត
Nhan dan (ប្រជាជន)។ល។អ្នកសារព័ត៍មាន Tran Hong ចែករំលែក៖ “ខ្ញុំធ្វើការ
នៅទីចាត់ងារកាសែត Quan doi Nhan dan ទើបមានលក្ខណះទាក់ទងផ្ទាល់ និង
ការឈឺចាប់នឹងការបាត់បង់របស់យុទ្ធជននៅលើសមរភូមិមុខ។ពេលចុះទៅតំបន់
ខ្ញុំបាន ជួបបណ្តាមនុស្សដែលទ្រាំទ្រច្រើនជាងទាំងយុទ្ធជន។នោះគឺបណ្តាអ្នក
ម្តាយ។ខ្ញុំបំពេញភារ- កិច្ចរបស់អ្នកកាសែតផងនឹងថតរូបអ្នកម្តាយផង”។
|
វីរួអ្នកម្តាយវៀតណាម Nguyen Thi Diep (Image:Internet) |
លោកមិនគ្រាន់តែចង់រក្សាទុកនូវចំណាប់អារម្មណ៏១ភ្លែតលើទឹកមុខអ្នក
ម្តាយប៉ុណ្ណោះ ទេថែមទាំងចង់ឆ្លុះបញ្ឆាំងនូវចរិយាសម្បិត្តដ៏អស្ចារ្យរបស់អ្នកម្តាយ
វៀតណាមទៀតផង។ចំពោះលោកអ្នកម្តាយវៀតណាមទាំងអស់សុទ្ធតែជាវីរះអ្នក
ម្តាយវៀតណាម។ “នាឆ្នាំ១៩៦៨ ខ្ញុំរស់នៅផ្ទះលេខ ៨ វិថីLy Nam De ពេលល្ងាច
ណាក៏ដូច្នេះដែរខ្ញុំក៏ ឃើញមានអ្នកម្តាយចាស់១រូបមកទទួលចៅទៅលេង។មើល
ទិដ្ឋភាពនេះខ្ញុំចាប់អារម្មណ៏ យ៉ាងខ្លាំងណាស់។លើកទី២គឺលើកដែលខ្ញុំមកសាក
សួរសុខទុកម្តាយខ្ញុំនៅស្រុកកំណើត។ ពេលនោះម្តាយខ្ញុំមានអាយុ៩២ឆ្នាំហើយ។ម្តាយនៅតែចាត់ទុកខ្ញុំដូចជាកុមារ។ខ្ញុំឃើញម្តាយ សប្បាយណាស់។មើលជ្រៅ
ទៅក្នុងភ្នែកម្តាយខ្ញុំគិតដល់បណ្តាយុទ្ធមិត្តខ្ញុំ ដល់បណ្តាអ្នកម្តាយ វៀតណាមដែល
មិនមានបាននូវសេចក្តីសប្បាយតូចៗនេះទេពិព្រោះបណ្តាកូនម្តាយចេញទៅ សមរ
ភូមិមុខនឹងមិនត្រឡប់មកវិញ។ពីនោះខ្ញុំប្រកបការថតរូបអ្នកម្តាយក្នុងបំណង
រកឃើញ នូវកំលាំងអាថកំបាំងរបស់បណ្តាអ្នកម្តាយ”។
ដោយមានបំណងដូច្នេះនាឆ្នាំ១៩៩៥ សិល្បះករថតរូបTran Hongបានរៀបចំ
ពិព័ណ៏១ យកឈ្មោះ“ឆាយាល័ក្ខ អ្នកម្តាយ” ។អក្នសារព័ត៍មាន Tran Hong បានឲ្យ
ដឹងថា៖ “ពេលមើលពិព័ណ៏រូបថតរបស់ខ្ញុំ អ្នកកាសែតអាមេរិក១រូបបាននិយាយ
ថា៖ឆាយាល័ក្ខ បណ្តាអ្នកម្តាយនេះគឺជាមូលហេតុរបស់មូលហេតុបង្កើតជាកំលាំង
ខ្លាំងដើម្បីបណ្តាជនកុម្មុយនីស្តវៀតណាមឈ្នះលើយើងខ្ញុំ។ខ្ញុំឃើញត្រឹមត្រូវ។ម្តាយគឺជាប្រភពថាមពលនៃរាល់ជ័យជំនះ”។
|
វីរួអ្នកម្តាយវៀតណាម Nguyen Thi Khanh (Hon Dat -Kien Giang ) (Image:Internet) |
បើគិតដោយឡែកតែរូបថតម្តាយ កម្រងរូបភាពម្តាយរបស់លោកមានប្រមាណ
ជិត២០០០សន្លឹក។រូបភាពនិមួយៗគឺជារឿងគួរឲ្យរំជួលចិត្ត១។លោករៀបរាប់ថា៖
រូបភាពម្តាយ Nguyen Thi Khanh នៅHon Dat- KienGiangបានបន្សល់ទុកឲ្យលោក
នូវចំណាប់អារម្មណ៏ ជាច្រើនបំផុត។ “ម្តាយKhanhនៅភូមិTam Ngan ឃុំBinh Son
ស្រុក Hon Dat ខែត Kien Giangមានកូន៧នាក់។កូនទាំង៧នាក់នេះសុទ្ធតែចេញ
ទៅសមរភូមិនឹងពលីជីវិតអស់។កងពលលេខ៤បានកសាងផ្ទះស្កឹមស្កៃ១ខ្នងជូន
ម្តាយ។លើកដំបូងដែលខ្ញុំមកសាកសួរសុខទុកម្តាយ ខ្ញុំឃើញម្តាយអង្គុយជំវិញកូន
ឆ្នាំងបាយ កូនឆ្មា១ក្បាល ត្រីចៀន១កង់នឹងប៉ុន្មានទងបន្លែ។ឃើញខ្ញុំដែលពាក់
ឯកសណ្ធានកងទ័ព ឈានចូល ម្តាយឈោងឡើងស្មានថា៖កូនប្រុសខ្លួន មក។ខ្ញុំនឹងម្តាយឧបគ្នាយំ។លើកនោះខ្ញុំមិនអាចថតបានឡើយ។ត្រូវដល់លើកទី៤ ខ្ញុំ
ទើបថត បាន។នឹងនោះជារូបថត១ក្នុងចំណោមរូបភាពដែលខ្ញុំចូលចិត្តបំផុត”។
|
វីរះអ្នកម្តាយវៀតណាមNguyen Thi Thu (Quang Nam)(Image:Internet) |
ឫរូបភាពថតម្តាយThu នៅQuang Nam ក៏ដូច្នេះដែរ។ម្តាយThu ជាវីរះអ្នកម្តា
យវៀត ណាម ដោយសារមានប្តី កូនបង្កើតចំនួន៩នាក់កូនប្រសាប្រុស១រូបនឹង
ចៅចំនួន២នាក់បាន ពលីជីវិតដើម្បីមាតុភូមិ។វណ្ណះកម្ម" រង់ចាំកូនមកវិញ"របស់
សិល្បះករថតរូបTran Hongបានធ្វើឲ្យមនុស្សជាច្រើននាក់រំជួលចិត្ត។
បណ្តារូបភាពអំពីម្តាយរបស់សិល្បះករថតរូបTran Hong ត្រូវបានបោះពុម្ភ
ផ្សាយជា សៀវភៅរូបថតក្រោមចំណងជើងថា៖ឆាយាល័ក្ខ អ្នកម្តាយនឹងត្រូវបាន
សមាគមសិល្បះ ថតរូបវៀតណាមជ្រើសរើសជាវណ្ណះកម្មដណ្តើមបានរង្វាន់ឆ្នើម
ឆ្នាំ១៩៩៨៕