បុណ្យចូលឆ្នាំថ្មីនៅភូមិស្រុកប៉ែកពាយព្យវៀតណាម
(VOVWORLD) - ខេត្តក្រុងនៅតំបន់ប៉ែកពាយព្យជាទីស្នាក់នៅរបស់សហគមន៍បណ្ដាជនជាតិភាគតិចនៃប្រទេសវៀតណាម។ ក្នុងប៉ុន្មានថ្ងៃនេះ ជនរួមជាតិនៅទីនេះកំពុង ត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសោមនស្សន៍រីករាយ។
ភូមិ Khua Cha ស្រុក Tuan Giao ខេត្ត Dien Bien (រូបថត៖ VOV) |
នាឆ្នាំនេះ បរិយាកាសត្រៀមរៀបចំទទួលបុណ្យ Tet របស់ក្រុមគ្រួសារ ជនជាតិភាគតិច Phu La នៅភូមិ Khua Cha ស្រុក Tuan Giao ខេត្ត Dien Bien គឺសប្បាយអ៊ូអជាងឆ្នាំមុនៗ។ មនុស្សគ្រប់រូបព្យាយាម បោស សម្អាតផ្ទះសម្បែងនិងផ្លូវថ្នល់ ក្នុងភូមិ។ អ្វីៗទាំងអស់ត្រូវបានត្រៀមរៀបចំរួចរាល់ ដើម្បីវេចនំអន្សមនិងនំ day ជានំទាំងពីរប្រភេទដ៏សំខាន់បំផុតក្នុងស្ពុកបាយសែននាថ្ងៃ Tet របស់ជនជាតិ Phu La។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅតែជួបការលំបាកជាច្រើនក្ដី ប៉ុន្តែ គ្រួសារជនជាតិ Phu La នីមួយៗនៅភូមិ Khua Cha សុទ្ធតែវេចនំឲ្យគ្រប់២០ គ្រឿង ដោយគោលបំណងថា ចូលឆ្នាំថ្មីគឺជីវភាពរស់នៅនឹងសម្រមជាង។ លោក Giang A Dung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phinh Sang ស្រុក Tuan Giao ខេត្ត Dien Bien ឲ្យដឹងថា អាជ្ញាធរតំបន់តែងតែយកចិត្តទុក ដាក់ជាច្រើនចំពោះជីវភាពរស់នៅរបស់សហគមន៍ជនជាតិ Phu La។
“ក្នុងឆ្នាំ២០១៨និងប៉ុន្មានថ្ងៃជិតមកដល់បុណ្យ Tet នោះគឺយើងខ្ញុំបានរៀបចំ ផែនការពិនិត្យឡើងវិញនូវគ្រួសារជនជាតិ Phu La ក្រីក្រ ហើយចលនាប្រជាជន ក្នុងឃុំ រួមវិភាគទានខាងសម្ភារៈដើម្បី ជួយគ្រួសារក្រីក្រទាំងនេះទទួលបុណ្យ Tet ប្រកបដោយភាពកក់ក្ដៅនិងសុខសានត្រាណ”។
អាស្រ័យដោយបានប្រើប្រាស់បណ្ដាញអគ្គីសនីជាតិ បុណ្យ Tet ឆ្នាំ នេះ នឹងគ្រប់គ្រាន់ជាងចំពោះជនរួមជាតិនៅភូមិ Nui Hong ស្រុក Phu Yen ខេត្ត Son La។ ប្រជាជននៅទីនេះសប្បាយរីករាយណាស់ដោយសារមានអគ្គីសនីផង និងទទួលបុណ្យ Tet មកដល់ទៀតផង។ លោក Thao A Pao មេភូមិ Nui Hong បានឲ្យដឹងថា៖
“មានអគ្គីសនីហើយគឺសប្បាយណាស់។ ឥឡូវត្រូវទិញទូរទស្សន៍ ទិញ ទូរស័ព្ទ ទូទឹកកកនិងឆ្នាំងអគ្គីសនីទៀត។ ពេលយប់មានអគ្គីសនីគឺកាន់តែសប្បាយ ថែមទៀត”។
កម្មវិធី “ទទួលបុណ្យ Tet នៅតំបន់ព្រំដែន” នាដើមឆ្នាំទៅមិញ (រូបថត៖ VOV) |
ក្នុងអាកាសធាតុត្រជាក់ខ្លាំងនៃប៉ុន្មានថ្ងៃជិតមកដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណី បញ្ជាការដ្ឋានយោធាខេត្ត Lai Chau បានរៀបចំកម្មវិធីក្រោមប្រធានបទ “ទទួលបុណ្យ Tet នៅតំបន់ព្រំដែន” ជាមួយជនរួមជាតិបណ្ដាជនជាតិភាគតិចនៅ ឃុំ Ma Ly Chai ស្រុក Phong Tho។ លោកស្រី Chang Ga Phu បានឲ្យដឹងថា៖
“យើងខ្ញុំសប្បាយក្រៃលែងណាស់ដោយសារតែត្រូវបានបក្សនិងរដ្ឋយកចិត្ត ទុកដាក់ ជូនអំណោយដូច្នេះ។ ខ្ញុំមានបំណងថា បក្ស រដ្ឋនិងបណ្ដាយុទ្ធជនបន្ត យកចិត្តទុកដាក់ថែមទៀតដើម្បីជនរួមជាតិនៅតំបន់ព្រំដែនទទួលបុណ្យ Tet ឲ្យបានគ្រប់គ្រាន់ ហើយរួមជាមួយបណ្ដាយុទ្ធជនការពារព្រំដែនជាតិ”។
កម្មវិធី “ទទួលបុណ្យ Tet នៅតំបន់ព្រំដែន” មានអត្ថន័យពិសេស ដោយ លើកទឹកចិត្តទាំងខាងសម្ភារៈនិងស្មារតីចំពោះជនរួមជាតិក្រីក្រនៅស្រុកព្រំដែន Phong Tho។ លោក Duong Dinh Duc អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Phong Tho បានឲ្យដឹងថា៖
“គណៈកម្មាធិការប្រជាជនស្រុកបានបញ្ជាណែនាំឲ្យបណ្ដាភូមិឃុំក្នុងតំបន់ ពិនិត្យឡើងវិញនូវបញ្ជីឈ្មោះគ្រួសារគោលនយោបាយ គ្រួសារក្រីក្របំផុត ដើម្បី ស្រុកជូនអំណោយបុណ្យ Tet។ ស្រុកយើងខ្ញុំប្ដេជ្ញាចិត្តធានាឲ្យជនរួមជាតិជាជន ជាតិភាគតិចទាំងអស់ក្នុងតំបន់សុទ្ធតែទទួលបានបុណ្យ Tet ដ៏កក់ក្ដៅនិង គ្រប់គ្រាន់”។
ការយកចិត្តទុកដាក់ ថែទាំរបស់ថ្នាក់ដឹកនាំនិងអាជ្ញាធរតំបន់ដើម្បី សហគមន៍ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំប៉ែកពាយព្យទទួលបុណ្យ Tet ឲ្យបាន គ្រប់គ្រាន់នោះ បានបង្កើតឡើងបរិយាកាសនិទាឃរដូវដ៏កក់ក្ដៅនៅតាមបណ្ដាភូមិស្រុក៕