បុណ្យតេតឆ្នាំមមែសប្តស័ក៖បុណ្យតេតនៃការចែករំលែក

Vovworld-បុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់វៀតណាមក្នុងច្រើនឆ្នាំកន្លង​
មកជានិច្ចកាលត្រូវបានសហគមន៍អន្តរជាតិផ្ដោតយកចិត្តទុកដាក់។ ប៉ុន្តែដល់
ឥឡូវនេះ​វៀតណាមនៅមានគ្រួសារក្រីក្រប្រមាណ១,៨លានគ្រួនិងគ្រួសារចំនួន
១,៤លានជិតក្រីក្ររួមជាមួយនោះគឺគ្រួសារគោលនយោបាយមានស្ថានភាព
លំបាកជា​ច្រើន។ ហេតុនេះហើយការថែទាំបុណ្យតេតសំរាប់ជនក្រីក្រគ្រួសារ
គោល​នយោបាយ​ជានិច្ចកាលត្រូវបានស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់អនុវត្តដោយ
ព្រមៗគ្នា​ជារៀងរាល់ឆ្នាំ។

លាតត្រដាងឯកភាពពីមជ្ឈឹមដល់ដំបន់

        អនុវត្តគោលការណ៍ “ប្រជាជនគ្រប់រូបសុទ្ធតែមានបុណ្យតេត” នាដើមឆ្នាំ​
២០១៥ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច 
គណៈកម្មាធិការប្រជាជនខេត្តក្រុងនានាអនុវត្តទាន់ពេលវេលានិងពេញលេញ
រាល់​របបចំពោះគ្រួសារក្រីក្រមុខសញ្ញាគោលនយោបាយ។ តាមនោះចំនួនប្រាក់
​ជិត​៤សែនលានដុងត្រូវបានក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចទិញ
​អំណោយបុណ្យជូនមុខសញ្ញាមានគុណូបការចំពោះបដិវត្តន៍។ នាយករដ្ឋមន្ត្រីក៏
​បានបញ្ជាក្រសួងហិរញ្ញវត្ថុផ្ដល់អង្ករាប់ពាន់តោនពីប្រភពផ្ទុកបំរុងជាតិសំរាប់ខេត្ត
​មួយចំនួនដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០១៥។ 
លោក Nguyen Ngoc Toan អនុប្រធាននាយកដ្ឋានគាំពារសង្គមក្រសួងការងារ​យុទ្ធ
ជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

“ក្រុមមុខសញ្ញលំបាកជនក្រីក្រជានិច្ចកាលត្រូវបានបក្សរដ្ឋយកចិត្តទុកដាក់ជា
ពិសេស បង្ហាញការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ផ្នែកការងារ​យុទ្ធជន
ពិការនិងសង្គមកិច្ចបានបញ្ជាលាតត្រដាងអនុវត្តផ្នែកធំចំនួន២។ ទី១គឺ​ជួយឧបត្ថម្ភ
ភ្លាមៗជួយឧបត្ថម្ភអង្កសំរាប់ប្រជាជនទទួលបុណ្យតេត។ ទី២គឺ​បញ្ជា​អនុវត្តរបប
គោលនយោបាយជួយឧបត្ថម្ភសង្គមជាប្រចាំ។”

                          

បុណ្យតេតឆ្នាំមមែសប្តស័ក៖បុណ្យតេតនៃការចែករំលែក - ảnh 1
រូបថតVOV

        នៅដំបន់ជាច្រើន សកម្មភាពជួយឧបត្ថម្ភគ្រួសារគោលនយោបាយនិងជន
​មាន​ស្ថានភាពលំបាកក៏ប្រព្រឹត្តទៅយ៉ាងសកម្ម។ ក្រៅពីការជួយឧបត្ថម្ភពីមជ្ឈឹម 
ឆ្នាំនេះកំរិតថែទាំបុណ្យតេតសំរាប់ជនក្រីក្របានកើនឡើងពី១០ដល់២០%បើប្រៀប
នឹងឆ្នាំទៅមិញ។ ឧទាហរណ៍ដូចជាទីក្រុងហូជីមិញបានលៃទុកចំនួនប្រាក់​ជិត២សែន
លានដុងថែទាំបុណ្យតេតសំរាប់មុខសញ្ញាគោលនយោបាយជនមានគុណូបការៈ
(កើនឡើង២០%)។ ទីក្រុងហាណូយបានសំរេចចិត្តដកថវិការ​ជាង​២៣០ពាន់លាន
ដុងដើម្បីជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិង​ជួយឧបត្ថម្ភគ្រួសារ
ក្រីក្រ។ លោក Pham Van Thanh ប្រធានការិយាល័យគោល​នយោបាយពលកម្ម
ការងារធ្វើ(មន្ទីការងារ-យុទ្ធជនពិការនិងសង្គមកិច្ច​ហាណូយ)​បានឲ្យដឹងថា៖

        “ក្នុងឱកាសនេះ ទីក្រុងមិនត្រឹមតែមានគោលនយោបាយចំពោះគ្រួសារ​ក្រីក្រ
​ប៉ុណ្ណោះទេ ថែមទាំងគោលនយោបាយចំពោះជនមានគុណូបការទៀត​ផង។ ដោយ
ជនមានគុណូបការប្រមាណ៧ម៉ឺននាក់នោះ ក្រៅពីអំណោយ​បុណ្យ​តេតរបស់
រដ្ឋាភិបាលរបស់ប្រធានរដ្ឋ ទីក្រុងបានដកថវិការជួយឧបត្ថម្ភបន្ថែម​ដោយមាន២
កំរិតគឺ៥សែនដុងនិង៣សែនដុងលើមនុស្សម្នាក់ ធានាឲ្យជនមាន​គុណូបការមាន
បុណ្យតេតមួយកក់ក្តៅ។”

ការរួមដៃគ្នារបស់សង្គមទាំងមូល

        រួមជាមួយថវិការរដ្ឋ ការចលនាប្រភពកំលាំងពីមូលនិធិតបស្នងសង​គុណ​របស់
រណសិរ្សមាតុភូមិសមាគមកាកបាតក្រហមអង្គការអន្តរជាតិសហគមន៍​ដើម្បីថែទាំ
បុណ្យតេតសំរាប់ជនក្រីក្រជនមានគុណូបការគ្រួសារគោល​នយោបាយត្រូវបានយក
ចិត្តទុកដាក់។ លោក Nguyen Ngoc Toan អនុប្រធាន​នាយកដ្ឋានគាំពារសង្គមក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

        “ក្នុងឱកាសបុណ្យតេត​អង្គការក្រៅរដ្ឋាភិបាលអង្គភាពអាជីវកម្ម​សម្បុរស​ជន​នៅ
ដំបន់ក៏បានចលនាជួយឧបត្ថម្ភប្រាក់អំណោយថែទាំបុណ្យតេតសំរាប់​ក្រុមមុខសញ្ញា
លំបាក។ សមាគមជនចាស់ជរាក៏រៀបចំជូនពរជន្មាយុនិងចលនា​សាកសួរសុខទុក្ខ
ជនចាស់ជរា។ សមាគមកាកបាតក្រហមអង្គការក្រៅ​រដ្ឋាភិបាល​ក៏បង្កើនចលនារៀបចំ
ជួយឧបត្ថម្ភក្រុមមុខសញ្ញាឆ្ពោះទៅធានាបុណ្យ​តេតសំរាប់ក្រុមគាំពារសង្គមនិងជន
ក្រីក្របានល្អបំផុត។”

ក្រៅពីការជួយឧបត្ថម្ភអំណោយនោះ អង្គភាពអាជីវកម្មសមូហភាពជា​ច្រើន​ក៏​បង្កភាព
ងាយស្រួលដើម្បីពលករក្រីក្រត្រឡប់មកស្រុកកំណើតទទួល​បុណ្យតេត។ តាមនោះ
សំបុត្ររថយន្តរាប់ម៉ឺនត្រូវបានជូនឲ្យកម្មករនៅមណ្ឌល​ឧស្សាហកម្មនិងនិស្សិតក្រីក្រ។​ 
លេខាមជ្ឈឹមសម្ព័ន្ធយុវជនសកលវិទ្យាល័យ Da Nang លោក Nguyen Duc Tien បានឲ្យ
ដឹងថា៖

        “ក្នុងឱកាសបុណ្យតេតឆ្នាំមមែសប្តស័ក សម្ព័ន្ធយុវជនសមាគមនិស្សិត​សកល
​វិទ្យាល័យ Da Nang បានដំណើរការប្រគល់សំបុត្ររថយន្តរថភ្លើង​ត្រឡប់​មក​ស្រុក
កំណើតទទួលបុណ្យតេតសំរាប់និស្សិត ជួយឧបត្ថម្ភ​ចំណាយមួយផ្នែកទៅមកចំពោះ
និស្សិតនៅឆ្ងាយមានស្ថានភាពលំបាក។”

        ភាពម្ចាស់ការរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្នុងការថែទាំសំរាប់ជនក្រីក្រ​មុខ
សញ្ញាគោលនយោបាយមានបុណ្យតេតពេញលេញរួមជាមួយការចែក​រំលែករបស់
សហគមន៍ជាសក្ខីភាពសំរាប់ស្មារតីសាមគ្គីភាពរបស់ជនវៀតណាម ជាក់ស្ដែងគោល
នយោបាយសុខុមាលភាពសង្គមដែលវៀតណាមបានដាក់​ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ