បន្ទះឈើចម្លាក់អក្សរស្តីពីព្រះពុទ្ធសាសនាវត្តVinh Nghiem

បន្ទះឈើចម្លាក់អក្សរស្តីពីព្រះពុទ្ធសាសនាវត្តVinh Nghiem - ảnh 1
វត្ត​​Vinh Nghiem -Bac Giang(រូបថត៖Internet)
VOVWorld- នៅក្នុងសម័យប្រជុំរបស់អង្គការ អ៊ុយនេស្កូនៅទីក្រុងបាំងកក់របស់
ថៃនាពេលថ្មីៗនេះ​ ឈុតបន្ទះឈើចម្លាក់អក្សរវត្ត Vinh Nghiem -ខែត្រ Bac Giang ត្រូវ
បានទទួលស្គាល់ជាបេតិកភ័ណ្ឌឯកសារតំបន់អាស៊ី​-ប៉ាស៊ីហ្វីច។ នេះជាបេតិកភ័ណ្ឌ
ទី៣បន្ទាប់ពីបន្ទះឈើចម្លាក់អក្សររាជ្ជកាលស្តេច Nguyen នឹងផ្ទាំងសិលាចារិត Van
 Mieu -Quoc Tu Giam របស់វៀតណាមត្រូវបានទទួល ស្កាល់។ នេះជាកម្រងបន្ទះ
ឈើចម្លាក់អក្សរអំពីធម៏ព្រះពុទ្ធសាសនាតែ១គត់ ស្តីពីគណះនិកាយត្រុកឡឹម
សមាធិវៀតណាម។​
បន្ទះឈើចម្លាក់អក្សរស្តីពីព្រះពុទ្ធសាសនាវត្តVinh Nghiem - ảnh 2
បន្ទះឈើចម្លាក់អក្សរស្តីពីពុទ្ធសាសនាវត្តVinh Nghiem (រូបថត៖ Internet)
 តាមការកត់ចំណាំមានសរសេរថា៖វត្ត​ Vinh Nghiem ត្រូវបានស្ថាបនានា សតវត្ស
ទី​១១ ក្រោមរាជ្ជកាលបណ្តាស្តេច​​ Ly ។​ដល់រាជ្ជកាលបណ្តាស្តេច​ Tran​ នាសតវត្ស ទី​
១៣ គ្រូដើមចំនួន​៣​អង្គ នៃគណះនិកាយត្រុកឡឹមសមាធិ​​ គឺ​ ព្រះបាទTran Nhan Tong
ព្រះបាទ Phap Loa នឹងព្រះបាទ Huyen Quang បានយកវត្ត​ធ្វើជាទីកន្លែងបណ្តុះបណ្តាល
សាមណះសិស្ស។​ព្រះឧបជ្ឈាយ៏   Thich Thanh Vinh ចៅអធិការរងវត្ត Vinh Nghiem មានពុទ្ធដីការថា៖ ក្នុងថានះជាមជ្ឈមណ្ឌលបណ្តុះបណ្តាលពុទ្ធសាសនានៅរាជ្ជកាល
បណ្តាស្តេចTran​ នេះ​  គឺការបោះពុម្ភធម៏ដោយបន្ទះឈើឆ្លាក់អក្សរ​នៅវត្ត​ ត្រូវបាន អនុវត្តយ៉ាងឆាប់ៗនាសតវត្សទី​១៥។​សព្វថ្ងៃនេះ​ វត្តនៅរក្សាទុកនូវបន្ទះឈើ ចំនួនជាង​
៣០០០​បន្ទះ​ស្តីពី​ធម៏ នឹង ទ្រឹស្តីព្រះពុទ្ធសាសនា​

បន្ទះឈើចម្លាក់អក្សរស្តីពីព្រះពុទ្ធសាសនាវត្តVinh Nghiem - ảnh 3
សៀវភៅ១ដែលបានបោះពុម្ភដោយបន្ទះឈើចម្លាក់អក្សរ(រូបថត៖Internet)
បន្ទះឈើឆ្លាក់អក្សរចំនួនជាង​៣០០០​បន្ទះនេះ  រូមមានសៀវភៅចំនួន​៣៤​ក្បាល ផ្សព្វផ្សាយសតិអារម្មណ៏ឧត្តរនិកាយពីគ្រូដើម​ ចំនួន​៣​អង្គ​  ព្រះបាទTran Nhan Tong
ព្រះបាទ Phap Loa   នឹងព្រះបាទ Huyen Quang។ តាមបណ្តាអ្នក វិទ្យាសាស្រ្តថា៖នេះ
ជាឃ្លាំងបន្ទះឈើឆ្លាក់អក្សរធម៏ព្រះពុទ្ធសាសនាតែមួយគត់ របស់គណះនិកាយត្រុក
ឡឹមសមាធិ-ជានិកាយសមាធិគំរូរបស់ព្រះពុទ្ធសាសនា វៀតណាមដែលនៅថែរក្សា
បានរហូតមក។នេះក៏ជាចំណុចជាគោលដើម្បីអង្គការអ៊ុយនេស្កូទទួលស្គាល់បេតិក
ភ័ណ្ឌនេះដែរ។ការបង្កើតគណះនិកាយត្រុកឡឹម សមាធិ នាសតវត្សទី​១៣ មិនគ្រាន់
តែមានអត្ថន័យដ៏ធំធេងចំពោះវៀតណាម ប៉ុណ្ណោះទេថែមទាំងចំពោះតំបន់នឹងអន្តរ
ជាតិទៀតផង។សតិអារម្មណ៏របស់ គណះនិកាយត្រុកឡឹមសមាធិ​ គូសបញ្ជាក់នូវ
ការធ្វើវៀតណាមភាវូបនីយកម្ម ព្រះពុទ្ធសាសនារបស់ឥណ្ឌានឹងចិន។លោកTran
Van Lang នាយកសារមន្ទី ខែត្រBac Giang បានប្រាប់ឲ្យដឹងថា៖ខ្លឹមសារនៃគណះ
និកាយត្រុកឡឹមសមាធិ ត្រូវបានកត់ត្រាទាំងស្រុងក្នុងឈុតសៀវភៅ​ “Yen Tu nhat
 trinh” (កំណត់ត្រា អំពីYen Tu )នាសតវត្សទី​១៦​។លោក​បញ្ជាក់ថា៖    យើងខ្ញុំបាន
ទៅកាន់វត្ត១ចំនួនដូចជា​វត្តBo Da វត្តVanHa។នៅបណ្តាវត្ត នេះគឺមានសៀវភៅ
ស្តីអំពីធម៏ព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។លើជ្រុងអត្ថន័យ  អាចអះអាងបានថា៖ពេលដែលគណះនិកាយត្រុកឡឹមសមាធិបានបង្កើត​គឺត្រូវ មានទ្រឹស្តីតាមសតិ
អារម្មណ៏របស់គណះនិកាយត្រុកឡឹមសមាធិ​ នឹងត្រូវមាន សៀវភៅដើម្បីផ្សព្វ
ផ្សាយ។សតិអារម្មណ៏របស់ព្រះបាទTran Nhan Tong​ គឺ លត់ដំខ្លួនធ្វើជាព្រះពុទ្ធ។
បន្ទះឈើចម្លាក់អក្សរស្តីពីព្រះពុទ្ធសាសនាវត្តVinh Nghiem - ảnh 4
ក្រុមការងារ១របស់UNESCO ទស្សនាវត្តVinh Nghiem (រូបថត៖Internet)
បណ្តាបន្ទះចម្លាក់នេះត្រូវបានធ្វើពីឈើច័នក្នុងចំការវត្ត។ប្រភេទឈើនេះមាន
ចរិតទន់ភ្លន់ ម៉ត់ ស្វិត​ ងាយឆ្លាក់ សមស្របទៅនឹងការឆ្លាក់។បណ្តាបន្ទះ ឈើត្រូវ
បានឆ្លាក់ជាអក្ស​រ Han ឫ​អក្សរ Nom ​អវិជ្ជមាន​។​បន្ទះជាច្រើន នៅ ឆ្លាក់បន្ថែម​រូប​គំនូរ
ទៀតផង។  មានប្រទះឃើញផ្ទាល់នឹងភ្នែកនូវបន្ទះចម្លាក់ អក្សរមានចំណាស់ប៉ុន្មាន
រយឆ្នាំនេះ​ ទើបឃើញកោតគោរពថ្វៃដៃដ៏ប៉ីនប្រសប់​ នឹងព្រលឹងរបស់បណ្តា
សិប្បករ។លោក Nguyen Van Phong អ្នកស្រាវជ្រាវ  Han - Nom នឹងជានាយករង
សារមន្ទីខែត្រ Bac Giang បាននិយាយថា៖ នៅវៀតណាម​ ក្រុមជាងចម្លាក់អក្សរ
លើបន្ទះឈើ​ មានតិចតូចណាស់។​ល្បីឈ្មោះ ជាងគេ គឺក្រុមជាងចម្លាក់Hai Duong។ជាងដែលធ្វើមុខរបរនេះ ត្រូវមានបេះដូង ផង​នឹងមានចំណេះដឹងជ្រៅទូលាយផង។
ឆ្លាក់អក្សរលើបន្ទះឈើ គឺជាដំណើរការយូរអង្វែង១។វាត្រូវបានបណ្តា ព្រះសង្ឃ
វត្តVinh Nghiem អនុវត្តឆ្លងកាត់ជំនាន់ចៅអធិការចំនួន 59 អង្គ។បន្ទះ ឈើចម្លាក់អក្សរ
អំពីធម៏ព្រះពុទ្ធសាសនានិមួយៗ គឺជាស្នាដៃសិល្បះចម្លាក់ ដ៏ល្អប្រណិត១ សម្តែងឲ្យ
ឃើញនូវថ្វីដៃដ៏ប៉ីនប្រសប់របស់ជាងវៀតណាម នឹងជាប្រភពឯកសារដើម្បីស្វែងយល់
អំពីសិល្បះឆ្លាក់លើឈើវៀតណាមនៅរាជ្ជកាលបណ្តាស្តេចLe ស្តេច Nguyen ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ