ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក

(VOVWORLD) -  សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តចំពោះតែ ការពិសារទឹកតែមិនមែនគ្រាន់តែជាភេសជ្ជៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តដើម្បីនាំមកភាពស្រស់ស្រាយក្នុងអារម្មណ៍ទៀតផង។ ប្រជាជនវៀតណាមមានតែជាច្រើនប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែប្រភេទតែដែលគេនិយមបំផុតដោយសារភាពបរិសុទ្ធ គឺតែអប់ផ្កាឈូកផងដែរ។ អស់រយៈពេលជាយូរណាស់មកហើយ សិល្បៈអប់តែដោយផ្កាឈូកបានក្លាយជាសម្រស់វប្បធម៌ជាមួយនឹងរសជាតិដ៏វិសេសវិសាលរបស់ទីក្រុងហាណូយ។

ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក - ảnh 1 ទៅបេះផ្កាឈូលតាំងពីព្រឹកព្រលឹម

នៅក្នុងពន្លឺព្រះអាទិត្យពណ៌មាសនៃរដូវផ្កាឈូក ចាប់ពីខែឧសភាដល់ចុងខែសីហាជារៀងរាល់ឆ្នាំ ប្រជាជនហាណូយមានឱកាសគយគន់នូវសម្រស់ដ៏ស្រស់ស្អាតនៃផ្កាឈូកនៅបឹងខាងលិច (Ho Tay) និងរីករាយជាមួយសិល្បៈពិសារទឹកតែអប់ផ្កាឈូកដ៏ឆ្ងាញ់ពិសារ។  តាំងពីបុរាណកាល ប្រជាជននៅភូមិបុរាណរួមមាន Quang Ba, Tay Ho, Nghi Tam បានផ្សព្វផ្សាយនូវសិល្បៈ អប់តែនិងពិសារទឹកតែអប់ផ្កាឈូកដ៏ឈ្ងុយឆ្ងាញ់។

តែអប់ផ្កាឈូកឈ្ងុយឆ្ងាញ់តាំងពីការជ្រើសរើសផ្កាឈូករហូតដល់ការជ្រើសរើសតែ សម្រាប់ អប់។ នៅពេលព្រឹកព្រលឹម ខណៈដែលទឹកសន្សើមមិនទាន់រលាយអស់ អ្នកផលិតតែផ្កាឈូកនៅបឹងខាងលិច នៃទីក្រុងហាណូយ បានក្រោកពីព្រលឹម ត្រៀមទូកតូចមួយចូលកណ្តាល បឹង។ តាមមាត់បឹង គេបានបេះផ្កានិងប្រមូលផ្កាឈូកយ៉ាងប៉ិនប្រសប់ ហើយផ្កាឈូកមួយទង់ៗ នៅតែសើមដោយទឹកសន្សើមពេលយប់។ ពួកគេបេះយ៉ាងលឿនប៉ុន្តែក៏ទន់ភ្លន់ផងដែរដូច្នេះផ្កាឈូកមិនរោះរោយឡើយ។ បេះពេញទូកហើយ ផ្កាឈូកត្រូវបាននាំយកទៅផ្ទះវិញ ដើម្បីរក្សាឲ្យផ្កានៅស្រស់និងក្រអូប។ ប្រភេទតែដែលប្រើសម្រាប់អប់ជាមួយផ្កាឈូក ក៏ត្រូវជ្រើសរើសយកមកពីតំបន់ Tan Cuong  (នៅខេត្ត Thai Nguyen ដែរ) មិនមែនថា ប្រភេទតែណាក៏អាចអប់ទៅជាតែផ្កាឈូកទេ។ លោកស្រី Nguyen Thi Dan នៅខ័ណ្ឌ Tay Ho ទីក្រុងហាណូយ នៅតែផ្សាភ្ជាប់អាជីពអប់តែឈូកប្រពៃណីបានឲ្យដឹងថា៖ “នៅពេលអប់តែផ្កាឈូក តែត្រូវស្ងួតបើតែសើមនឹងមានសំណើម។ ធ្វើយ៉ាងម៉េច អាចអប់តែ១គីឡូក្រាមជាមួយផ្កាឈូករាប់រយដើមទើបមានក្លិនក្រអូប ឈ្ងុយឆ្ងាញ”។

ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក - ảnh 2 ផ្កាឈូកសម្រាប់អប់តែ

តែផ្កាឈូកគឺមានតម្លៃណាស់ ដូច្នេះនៅពេលពិសារត្រូវស្រូបយកនូវរសជាតិឈ្ងុយឆ្ងាញ់ទាំងអស់។ កាន់តែមួយពែងដែលអប់ជាមួយក្លិនក្រអូប ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ភាពបរិសុទ្ធនៃផ្កាឈូកធ្វើឱ្យបេះដូងប្រែជាស្ងប់ស្ងៀម។ រាល់ការព្រួយបារម្ភនៅក្នុងជីវភាពប្រចាំថ្ងៃ ហាក់ដូចជារលាយបាត់អស់ហើយ ដួងចិត្តរបស់អ្នកហាក់ដូចជាស្រាលជាងមុន ហើយងប់ងុលដោយរសជាតិពិសេសនៃពែងតែ។ អ្នកនិពន្ធ  Nguyen Truong Quy ដែលបានចំណាយពេលវេលាជាច្រើន ដើម្បីការសរសេរអំពីហាណូយលើប្រធានបទចម្រុះ បានចែករំលែកថា៖ “ក្លិនតែ អប់ផ្កាឈូកពិតជាមិនគួរឱ្យជឿសោះ ព្រោះវាត្រូវបានគេរីករាយតាមរយៈឃានវិញ្ញាណផ្ទាល់ខ្លួន។ នេះគឺជាចរិតលក្ខណៈនៃវប្បធម៌ដែលសង្កត់ធ្ងន់លើអារម្មណ៍មនោសញ្ចេតនានិងលើកកម្ពស់វិចារណញាណជាមួយធម្មជាតិ”។

ដោយសារភាពល្អិតល្អនក្នុងក្នុងការអប់តែផ្កាឈូកនិងនិងរីករាយជាមួយតែរបស់ប្រជាជនហាណូយ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយនេះមានលក្ខណៈពិសេសជាងតំបន់ផ្សេងទៀត និងក្លាយជាផ្នែកមួយនៃវប្បធម៌ហាណូយ។

ប្រជាជនហាណូយតភ្ជាប់អតីតកាលនិងបច្ចុប្បន្នតាមរយៈការពិសារទឹកតែអប់ផ្កាឈូក - ảnh 3 តែអប់ផ្កាឈូកជាការនិយមចូលចិត្តរបស់ជនហាណូយ

ទោះបីជាសព្វថ្ងៃនេះ មានភេសជ្ជៈថ្មីជាច្រើនក៏ដោយ ក៏ប៉ុន្តែសម្រាប់ពែងតែនៅតែត្រូវបានប្រជាជនហាណូយគោរពនិងអភិរក្សរហូត។ ការពិសារទឹកតែជាមធ្យោបាយដើម្បីទទួលអារម្មណ៍ទស្សនវិជ្ជានៃជីវិតធ្វើឱ្យព្រលឹងមនុស្សទន់ភ្លន់ថ្លៃថ្នូរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះចំណង់ចំណូលចិត្តនេះមានការរីកចម្រើនយ៉ាងខ្លាំង។ មួយផ្នែកធំ ដែលនិយមចូលចិត្តតែគឺយុវជន។ មិនត្រឹមតែរីករាយនឹងតែប៉ុណ្ណោះទេ យុវវ័យក៏ចង់រៀនអំពីវិធីអប់តែផ្កាឈូកទៀតផង។ ជារៀងរាល់ឆ្នាំ ក្នុងរដូវផ្កាឈូក លោកស្រី Nguyen Hoang Diep តែងតែបើកថ្នាក់បង្រៀនវិធីអប់តែផ្កាឈូក ដើម្បីឱ្យយុវជនអាចស្វែងយល់ស្រឡាញ់និងរំលឹកឡើងវិញនូវវប្បធម៌នៃការធ្វើនិងពិសារទឹកតែអប់ផ្កាឈូក។  លោកស្រី Nguyen Hoang Diep បានចែករំលែកថា៖ “នៅទីក្រុងហាណូយកាលពីមុន យើងត្រឹមតែស្គាល់តែផ្កាឈូកមួយប្រភេទ ដែលជាឈូកនៅបឹងខាងលិច។ ផ្កាឈូកនៅបឹងខាងលិចមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ថ្ងៃនេះខ្ញុំកំពុងបង្រៀនរបៀបធ្វើតែអប់ផ្កាឈូក”។

ដោយសារតែដីតំបន់បឹងខាងលិចពិតជាពិសេសណាស់ បានជាផ្កាឈូកដាំនៅទីនេះមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ នៅក្នុងបរិយាកាសអ៊ូអរនៃសម័យទំនើបនេះ មនុស្សចង់ស្វែងរករសជាតិឈ្ងុយឆ្ងាញ់នៃពែងតែដូចជាមើលទៅសម្រស់ស្រស់ស្អាតប្លែកនៅក្នុងចិត្តរបស់មនុស្សគ្រប់រូប។ ដូច្នេះ ជាច្រើនឆ្នាំហាណូយនៅតែរក្សាបាននូវភាពស្រស់ស្អាតសាមញ្ញនៃសិល្បៈអបតែជាមួយផ្កាឈូកនិងពិសារតែផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ