ប្រដាប់លេងកំសាន្តប្រជាប្រិយជាប្រពៃណីក្នុងបុណ្យតេត Trung Thu (បុណ្យសំពះព្រះខែ)នៅវៀតណាម

(VOVworld)-ជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានថ្ងៃកៀកនឹងបុណ្យ Trung Thu តាមវិថី
 Hang Ma នៅទីក្រុងហាណូយ គឺពោពេញដោយ ន្លឺចែងចាំងផ្លេកៗ អមដោយពណ៌
ចំរុះរបស់ប្រដាប់លេងកំសាន្តប្រជាប្រិយគ្រប់ប្រភេទ។ នៅតាមបណ្តាតូបលក់លើវិថី
 Hang Ma បានដាក់តាំងបង្ហាញលក់ប្រដាប់ លេងកំសាន្តប្រជាប្រិយគ្រប់ប្រភេទចាប់
ពី របាំងមុខរូបទេវតា របាំមុខជ្រូក របាំងមុខរូបគោ ខ្លា កញ្ជ្រោង​ តោ ស្វា រហូតដល់
គោមចំរុះពណ៌។
ប្រដាប់លេងកំសាន្តប្រជាប្រិយជាប្រពៃណីក្នុងបុណ្យតេត Trung Thu (បុណ្យសំពះព្រះខែ)នៅវៀតណាម - ảnh 1
រូបលោកបណ្ឌិតធ្វើពីក្រដាសជាប្រដាប់លេងកំសាន្តប្រជាប្រិយដែល
ទាក់ទាញចំណង់ចំណូលចិត្តរបស់ប្អូនៗកុមារ (រូបថតៈ vietnamnet)

        ក៏ដូចជាឪពុកម្ដាយ ក្មេងៗជាច្រើននាក់ បង​ Nguyen Ky កំពុងជ្រើសរើសប្រដាប់
លេងកំសាន្តប្រជាប្រិយមួយចំនួនឲ្យកូនប្រុស របស់គាត់ដែលមានអាយុ៥ឆ្នាំ។ គាត់
បានលើកឡើងថា  ការជ្រើសរើសទិញប្រដាប់ប្រដាលេងកំសាន្តនេះមិនត្រឹមតែឆ្លើយ
តបនឹងចំណង់ ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងជាឱកាសឲ្យក្មេងៗយល់ច្បាស់ផង
ដែរអំពីវប្បធម៌ ប្រវត្តិសាស្រ្តរបស់ប្រជាជាតិ។ បង​ Ky ឲ្យដឹងថា៖

        “ការដែលប្រើប្រាស់ប្រដាប់លេងកំសាន្តប្រជាប្រិយវៀតណាម និងទិញផលិត
ផលដោយជនវៀតណាមផលិត គឺជាការលើកទឹកចិត្តស្មារតីជនជាតិ ព្រមទាំងអប់រំ
ឲ្យ កុមារៗស្គាល់ដល់ប្រដាប់លេងកំសាន្តជាប្រពៃណីរបស់ជីដូនជីតា”។

        ក្រោយពីទិញបានចង្កៀងគោមពណ៌ក្រហម បង Kỳ បានទិញស្គូតូច១ថែម
ទៀត ជាប្រភេទស្គូរដែលប្អូនៗកុមារធ្លាប់លេងក្នុងរាត្រីព្រះច័ន្ទពេញបូរមី។ បង
Ky ឲ្យដឹងថែម ទៀតថា៖

        “ការដង្ហែរចង្កៀងគោមនៅពេលរាត្រីពេញបូរមី គឺសំដៅឲ្យក្មួយៗយល់ច្បាស់
ពី អត្ថន័យរបស់ពិធីបុណ្យនេះ ហើយត្រូវបានចាត់ទុកជាភ្លើងបំភ្លឺសម្រាប់ប្អូនៗ
ក្នុងការ បោះជំហានឆ្ពោះទៅអនាគត។ ​ឯចំណែកស្នូរស្គូរវិញ​ សម្រាប់លើកទឹក
ចិត្តយុទ្ធជនមុននឹងចេញទ័ពទៅវាយខ្មាំងសត្រូវសង្រ្គោះជាតិ”។

ប្រដាប់លេងកំសាន្តប្រជាប្រិយជាប្រពៃណីក្នុងបុណ្យតេត Trung Thu (បុណ្យសំពះព្រះខែ)នៅវៀតណាម - ảnh 2
ចង្កៀងគោមរូបផ្កាយ

        រីឯបងស្រី Huyenដែលកំពុងជ្រើសរើសចង្កៀងគោមមានរូប​ត្រី ១ឲ្យកូនស្រី
របស់ខ្លួន បានឲ្យដឹងថា ប្រដាប់លេងរបស់កុមារឥឡូវនេះសម្បូបែបនិងមានពណ៌
ស្រស់ឆើតឆាយណាស់។ បងស្រី Huyen បានចែករំលែកថា៖

        “ខ្ញុំបានទិញចង្កៀងគោមចំនួន២ឲ្យកូន។ ខ្ញុំមានបំណងថា តាមរយៈប្រដាប់ ប្រដាលេងកំសាន្តប្រជាប្រិយនេះ កូនខ្ញុំនឹងយល់ច្បាស់អំពីវប្បធម៌របស់ជនជាតិ
វៀតណាម”។

        មុខទំនិញប្រដាប់ប្រដាប្រជាប្រិយប្រពៃណីត្រូវបានជាងសិប្បកម្ម ពីបណ្តា ភូមិរបរនៅជាយទីក្រុងហាណូយផលិចេញ។ គ្រួសារបងស្រី Nguyen Thi Tuyen
ដែលល្បីឈ្មោះក្នុងភូមិ Van Canh ចំពោះទំនិញប្រដាប់ប្រដាលេងកំសាន្ត ដូចជា រូបលោកបណ្ឌិតធ្វើពីក្រដាស ចង្កៀងរូបផ្កាយជាដើម។ ឆ្នាំនេះ ចំនួនផលិតផល
ជា ប្រដាប់ប្រដាលេងកំសាន្ត​ ត្រូវបានអតិថិជនបញ្ជាទិញ កើនទ្វេដង បើប្រៀប
នឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ។ បងស្រី Tuyen បានឲ្យដឹងថា៖

        “ខ្ញុំបានត្រៀមរៀបចំតាំងពីខែ៦តាមច័ន្ទកតិ ដល់ខែពេញបរមីទី៨ គឺរួចរាល់
ពីការងារ។ ប្រដាប់លេងកំសាន្ត មិនអាចខ្វះរូបលោកបណ្ឌិតធ្វើពីក្រដាសឡើយ។
ឪពុក ម្តាយចង់ទិញរូបនេះឲ្យកូន ដោយមានបំណងកូននឹងរៀនសូត្រពូកែ និង
ក្លាយទៅជាវិស្វករ វជ្ជបណ្ឌិតនាពេលអនាគត់”។

        ប្រដាប់លេងកំសាន្តប្រជាប្រិយរបស់ក្មេងៗ បានស្រូបយកលើសលុបលើ
ទីផ្សានារដូវបុណ្យ Trung Thu ។ប្រការនេះ សឲ្យឃើញនូវតម្លៃវប្បធម៌ប្រពៃណី
និងជាផែនគ្រឹះសម្រាប់ប្រជាជនកសាងខឿនវប្បធម៌របស់ខ្លួន រួមចំណែកអះអាង
ថា វប្បធម៌ប្រជាបប្រិយមានកម្លាំងរស់សម័យកាល ដូចជាអតីតនាយករដ្ឋមន្រ្តី
វៀតណាម លោក Pham Van Dong ពិនិត្យមុននេះថា “បាត់បង់ប្រជាប្រិយ​គឺបាត់
បងព្រលឹងជាតិ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ