​ផ្ទះ​ Rong ​-បេះដូងរបស់ភូមិជនជាតិ​ Ba Na

នៅតំបន់ Tay Nguyen  សហគមបណ្តាជនជាតិ​  Ja Rai , Ba Na, Xo Đang ​​សុទ្ធតែ
មានផ្ទះ​ Rong ​របស់ជនជាតិខ្លួន។នេះជាទីកន្លែងដែលប្រព្រិត្តិទៅ បណ្តាព្រិត្តិការណ៏
សំខាន់ៗ​របស់ភូមិ​​ ពិភាគ្សាអំពីកិច្ចការរបស់ភូមិ​នឹងក៏ជាទីកន្លែង ដែលសម្តែងនូវពិធី
កិច្ចប្រពៃណីផង។    
 

 ​ផ្ទះ​ Rong ​-បេះដូងរបស់ភូមិជនជាតិ​ Ba Na - ảnh 1
ផ្ទះ Rong របស់ជនរួមជាតិ Bana (Image: Internet)

   ជាធម្មតា​ ផ្ទះ​Rong ​របស់ជនជាតិ​ Ba Na​ ត្រូវបានសង់ឡើងបន្ទាប់ពីភូមិ ថ្មីបានបង្កើត។នេះជាព្រិត្តិការណ៏សំខាន់បំផុតរបស់ភូមិទាំងមូល​ បានជាអ្នកភូមិ ទាំងអស់សុទ្ធតែរួម
កំលាំងកាយ​​ ចិត្តធ្វើ។​ អ្នកចាស់ជរា - អ្នកមានបទពិសោធអំពី ព្រៃភ្នំ​ - ទៅរកទីតាំងសង់
ផ្ទះ។គេត្រូវប្រើរយះពេលប្រហែល១សប្តាហ៏​ពុំនោះសោធ​ ១ខែ​សំរាប់​ការរកដីសង់ផ្ទះ​
Rong។បទដ្ខានជ្រើសរើសដីសង់ផ្ទះ​គឺត្រូវ​ស្រឡះស្រឡំ នៅរដូវក្តៅ​​ កកក្តៅក្នុងរដូវទឹ
កភ្លៀង។ ជាពិសេស​ ផ្ទះ​ Rong  ត្រូវសង់ខ្ពស់​នៅ កណ្តាលភូមិ​ដើម្បីអាចឃើញបានពី
គ្រប់ទឹស​។ ឧទាហរណ៏៖​ ផ្ទះ​Rong  KonTum Ko Bong 2 ឃុំ Đac Ro Wa ទីក្រុង​ Kon
Tum​ មានកំពស់​ 16​ ម៉ែត្រ​ទទឹង​​ 5 ម៉ែត្រ​ បណ្តោយ​​​ 14​ ម៉ែត្រ។​ លោក  A Jưu​ នៅភូមិ
KonTum Ko Bong 2​ឲ្យដឹងថា៖ “ផ្ទះRong​ របស់ភូមិខ្ញុំ​ធ្វើនាឆ្នាំ​ 2002 ។អ្នកភូមិរួមកំលាំង
កាយ​កំលាំងចិត្តដើម្បីធ្វើ។​​ត្រូវធ្វើក្នុងរយះពេលជិត​ ១​ ឆ្នាំ​ទើបសំរេចរួចរា​ល់”។      
   ផ្ទះRông​ មិនគ្រាន់តែជាទីកន្លែងរៀបចំបណ្តាពិធីកិច្ចប្រពៃណី​​ ទីជូបប្រជុំ ប៉ុណ្ណោះទេ​ ថែមទាំងនៅជាបរិយាកាសខាងស្មារតី១​​តភ្ជាប់អ្នកភូមិទាំងមូលទៀត ផង។​លោកតា​
A Nhon​ អាយុ​ 83​ ឆ្នាំ​ នៅភូមិ Kon So Lam 1 សង្កាត់ Truong Chinh​ ទីក្រុង KonTum ខែត្ត
Kon Tum​ និយាយថា៖ “ ផ្ទះRong គឹដើម្បី​បណ្តាអ្នកចាស់ជរា​​ប្រជុំដោះស្រាយរាល់កិច្ច
ការរបស់ភូមិ។​ ភូមិណាក៏មានផ្ទះRong ​ដែរ។​ភូមិតូចមានផ្ទះRông តូច។ភូមិធំមានផ្ទះ
Rongធំ”។ រួមជាមួយ បណ្តាតួរនាទីមុខងារដែលមានស្រាប់​ ឥឡូវនេះ​ផ្ទះRông ក៏ត្រូវ បានប្រើប្រាស់ក្នុងបណ្តាកិច្ចការរបស់ភូមិនៅសម័យទំនើបផងដែរ។​នៅបណ្តាភូមិ ជន
ជាតិ​​ BaNa ​នៅទីក្រុង​ KonTum  ប្រជាជនរៀបចំពិធីគោរពទង់ជាតិនាព្រឹកថ្ងៃ ច័ន្ទជារៀង
រាល់សប្តាហ៏នៅផ្ទះRong ។លោក​  A Banh មេភូមិ  Kon Klor 2 ​ឃុំ  Đac Ro wa​ ទីក្រុង
KonTum​​ ឲ្យដឹងថា៖ “នៅក្នុងពិធីគោរពទង់ជាតិ​ ខ្ញុំជូនដំណឹងឲ្យប្រជាជនអំពីការងារនៃ
សប្តាហ៏មុន​ នឹងផែនការរបស់សប្តាហ៏ថ្មី​ ទើបប្រជាជនចូលរួមយ៉ាងគ្រប់គ្រាន់”។
 

 ​ផ្ទះ​ Rong ​-បេះដូងរបស់ភូមិជនជាតិ​ Ba Na - ảnh 2
ផ្ទះ Rong របស់ជនរួមជាតិ Bana (Image: Internet)

ផ្ទះRong Tay Nguyen និយាយរួម​ នឹង ផ្ទះ Rong របស់ជនជាតិ​ Ba Na​  និយាយ
ដោយឡែក​គឺជា​និមិត្តរូបវប្បធម៏ប្រពៃណី​របស់សហគមបណ្តាជនជាតិផាគតិច ក្នុង
តំបន់។​ រក្សាបាន​ផ្ទះRông គឺជារក្សាបានបេះដូងរបស់ភូមិ​ ទីកន្លែងរក្សាទុកនូវបណ្តា រឿងព្រេងក្នុងកម្រងកំណាព្យប្រវត្តិសាសស្ត្របុរាណ នឹងបណ្តាលក្ខណះវប្បធម៏ ល្អ
ប្រពៃ។ ពីនោះរក្សាទុកបាននូវជីវភាពស្មារតីសម្បូរបែបបចាក់ឫស្សជ្រៅទៅក្នុង ប្រពៃណីព្រមទាំងក៏ងាយស្រួលជឿនឡើងបណ្តាតំលៃវប្បធម៏សម័យសមស្របនឹង

និន្នាការអភិវឌ្ឌ្យរបស់សង្គម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ