ផ្លូវសៀវភៅ-ផ្លូវនិទាឃរដូវ
HONG HAI – THU HOA -  
(VOVWORLD) /  
VOVWORLD_មានផ្លូវមួយនៅមជ្ឈមណ្ឌលក្រុងហូជីមិញមានឈ្មោះ
ថាផ្លូវNguyen Van Binh ដែលតភ្ជាប់មហាវិថីHai Ba Trungជាមួយវិថី Cong
xa Paris។នាសព្វថ្ងៃ ផ្លូវនេះបានដាក់ឈ្មោះពិសេសថា”ផ្លូវសៀវភៅក្រុងហូជិ
មិញ” ។ព្រោះរយៈពេលជាងមួយឆ្នាំកន្លងទៅ ផ្លូវNguyen Van Binhបានក្លាយ
ទៅជាកន្លែងតាំងបង្ហាញសៀវភៅនិងផលិតផលវប្បធម៌ព្រមទាំងជាកន្លែង
ជួបប្រាស្រ័យរបស់មិត្តអ្នកអានជាច្រើនកុះករទៀតផង។
សៀវភៅដែលបានយកមកតាំងបង្ហាញនៅទីនេះមានដល់ទៅរាប់ហ្មឺន
ក្បាល។គេដាក់តាំងសៀវភៅគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវហើយក៏មានដាក់
ក្នុងទូចល័តទៀតផង។ទស្សនិកជនដែលមករកទិញសៀវភៅនៅកន្លែងនេះ
គឺមានទាំងចាស់ទាំងក្មេង។អ្នកស្រីKhanh Minh ជាមិត្តអ្នកអានមួយរូបនៅ
ក្រុងហូជីមិញបានឲ្យដឹងថា
“ខ្ញុំសង្កេតឃើញថាផ្លូវសៀវភៅនេះមានសៀវភៅល្អៗគ្រប់ប្រភេទដែល
ខ្ញុំចង់ទិញ។សុំឲ្យមានបន្ថែមនូវទីកន្លែងបែបហ្នឹងជាច្រើនទៀតសំរាប់មិត្ត
អ្នកអានវ័យក្មេងអាចមានឱកាសអានសៀវភៅ”។
ការបង្កើតឡើងផ្លូវសៀវភៅនេះគឺមកពីពីការផ្ដើមគំនិតរបស់បណ្ឌិត
Quach Thu Nguyetអតីតនាយិកាគ្រឹះស្ថានបោះពុម្ភផ្សាយ Tre(វ័យក្មេង)
ទីក្រុងហូជីមិញ។ដោយសារជក់ចិត្តនិងការអានសៀវភៅអស់រយៈពេលជា
ច្រើនឆ្នាំបានជាអ្នកស្រីតែងតែមានបំណងបង្កើតឡើងផ្លូវសៀវភៅមួយ
នៅក្នុងទីក្រុង។បណ្ឌិតQuach Thu Nguyetបានថ្លែងយ៉ាងដូច្នេះថា
“ខ្ញុំជាអ្នក Sai Gon ហើយតាំងពីពេលនៅតូចមកខ្ញុំបានចាប់អារម្មណ៍
យ៉ាងខ្លាំងដល់វិថីនានាដែលមានបណ្ណាគារជាច្រើនដូចជាវិថី Le Loi វិថី
Nguyen Hue និងវិថី Dang Thi Nhu។ក្រោយមក ក្នុងតួនាទីជាកម្មាភិបាល
គ្រប់គ្រង ពេលទៅបរទេសខ្ញុំឃើញផ្លូវសៀវភៅនៅប្រទេសជប៉ុន បារាំងជា
ដើម។តាំងពីនោះមក ខ្ញុំមានគំនិតបង្កើតឡើងផ្លូវសៀវភៅមួយនៅក្រុង
ហូជីមិញ។ការផ្ដើមគំនិតនេះត្រូវបានមិត្តរួមអាជីពនិងថ្នាក់ដឹកនាំទីក្រុង
គាំទ្រនិងបង្កលក្ខណៈងាយស្រួល”។
|
ផ្លូវសៀវភៅនេះបានឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការអានសៀវភៅរបស់ប្រជាជនហើយរួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ |
នាដើមឆ្នាំទៅមិញផ្លូវសៀវភៅត្រូវបានបង្កើតឡើងដោយមានហាង
លក់សៀវភៅចំនួន១៩ ហាងកាហ្វេសៀវភៅចំនួន២និងមួយកន្លែងសំរាប់
សៀវភៅជជុះ។ស្ថាប័នដែលយកសៀវភៅមកតាំងបង្ហាញនៅទីនេះសុទ្ធតែ
ជាអង្គភាពបោះពុម្ភផ្សាយមានកិត្យានុភាពនិងគុណភាពល្អដែលមានជា
អាទិ៍ គ្រឹះស្ថានបោះពុម្ភផ្សាយ Tre (វ័យក្មេង)គ្រឹះស្ថានបោះពុម្ភផ្សាយវប្បធម៌
សិល្បៈក្រុងហូជីមិញនិងគ្រឹះស្ថានបោះពុម្ភផ្សាយ Kim Dong ជាដើម។មិត្តអ្នក
អានមួយរូបឈ្មោះ Nguyen Dinh Hung បានចែករំលែកថា
“ខ្ញុំជាអ្នក Da Nang ក្នុងដំណើរបំពេញការងាររដ្ឋការខ្ញុំឆ្លៀតពេលមក
ទស្សនាផ្លូវសៀវភៅនេះ។ខ្ញុំសង្កេតឃើញថាទីកន្លែងនេះមានបរិយាកាស
សុខសាន្តត្រាណ ហើយមានសៀវភៅជាច្រើនប្រភេទដែលមានខ្លឹមសារល្អនិង
សោភណភាពស្អាត”។
ឥឡូវនេះ”ផ្លូវសៀវភៅក្រុងហូជីមិញ”បានក្លាយទៅជាអាស័យដ្ឋានគួរឲ្យ
ទាក់ទាញចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ផ្លូវសៀវភៅនេះបាន
ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការអានសៀវភៅរបស់ប្រជាជនហើយ
រួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញនារដូវផ្ការីកថ្មីឆ្នាំ២០១៧៕
HONG HAI – THU HOA
-VOVWORLD