ផ្សព្វផ្សាយគំរូជឿនលឿនក្នុងការ រស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌

(VOVWORLD) - បច្ចុប្បន្ននេះនៅវៀតណាមមានអ្នកកាន់សាសនាកាតូលិកជិត ៧លាននាក់ កំពុងរស់នៅគ្រប់ទិសទីទូទាំងពិភពលោក។ ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រីស្តបរិស័ទតែងតែអនុវត្តបានល្អនូវបាវចនា “គោរពព្រះ ស្នេហាជាតិ” រស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ លើកតម្កើងស្មារតីសាមគ្គីភាពសាសនា និងរួមដៃគ្នាកសាងមាតុប្រទេស។ រួមជាមួយនឹងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន អ្នកកាន់សាសនាកាតូលិកទូទាំងប្រទេស តែងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល រួមដៃអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ផ្សព្វផ្សាយគំរូជឿនលឿនក្នុងការ រស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ - ảnh 1បរិយាកាសបុណ្យណូអែលនៅព្រះវិហារហាណូយ (រូបថត៖ Quyet Thang/VOV2)

ប្រសិនបើនិយាយដល់លោក Pham Van Diem នៅឃុំ Ngoc Hoi ស្រុក Thanh Tri ទីក្រុងហាណូយ ប្រជាជនស្ទើរតែទាំងអស់ សុទ្ធតែស្គាល់អំពីគ្រីស្តបរិស័ទឆ្នើមមួយរូប ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច និងការចូលរួមក្នុងសកម្មភាពសង្គម។ ក្នុងឋានៈជាប្រធានព្រះសហគមន៍កាតូលិក Ngoc Hoi និងជាសមាជិកគណៈកម្មាធិការសាមគ្គីកាតូលិកទីក្រុងហាណូយ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយគណៈកម្មាធិការ គ្រូគង្វាល លោក Diem តែងតែផ្សព្វផ្សាយ និងកៀងគរព្រះសហគមន៍ ដើម្បីអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជារបស់មូលដ្ឋាន ដោយលើកកំពស់តួនាទីជាស្ពានរវាងសហគមន៍គ្រីស្តបរិស័ទនិងស្ថាប័ននានា។ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសជន ជួយប្រជាជនក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច។

“នៅពេលដែលគណៈកម្មាធិកាតូលីកសាមគ្គីទីក្រុង បំផុសមូលនីធិឧបត្ថម្ភថវិកាសម្រាប់ជនក្រីក្រ ឬប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសាររបស់ខ្ញុំទាំងអស់ បានបរិច្ចាគពី ៥ ទៅ ១៥ លានដុង។ យើងក៏បានបង្កើតមូលនិធិប្រចាំឆ្នាំ សម្រាប់ជនក្រីក្រដើម្បីចែករំលែកជាមួយគ្រួសារមានស្ថានភាពលំបាក”។

នៅភូមិ Tan Son ឃុំ Van Thang ស្រុក Nong Cong ខេត្ត Thanh Hoa លោក Nguyen Van Huan ប្រធានព្រះសហគមន៍កាតូលិក Tan Dao គឺជាគំរូដ៏ភ្លឺស្វាងនៃ “ការរស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌” ជាតួយ៉ាងនៅក្នុងមូលដ្ឋាន។ ជាមួយនឹងការគោរពយ៉ាងល្អនូវរាល់គោលនយោបាយ សេចក្តីណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ លោក Nguyen Van Huan តែងតែលើកតម្កើងតួនាទីរបស់ខ្លួនក្នុងការបង្រួបបង្រួមប្រជាជនទាំងមូល រក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមក្នុងភូមិ ឃុំ តែងតែដើរឈានមុខក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចូលរួមសកម្មភាពក្នុងមូលដ្ឋាន។ លោក Nguyen Van Huan បានចែករំលែកថា៖ “ដើម្បីបំពេញល្អនូវតួនាទីរបស់គ្រីស្តបរិស័ទម្នាក់ គឺអ្នកត្រូវតែធ្វើឱ្យបានល្អខ្លួនឯងសិន។ បើយើងធ្វើបានល្អ ប្រជាជន គ្រីស្តបរិស័ទនានានឹងធ្វើតាមគំរូរបស់យើងដែរ"។

ផ្សព្វផ្សាយគំរូជឿនលឿនក្នុងការ រស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ - ảnh 2បុព្វជិត Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម (រូបថត៖ TTXVN)

ដូចលោក Nguyen Van Huan លោក Nguyen Hong Phuoc ប្រធានក្រុមប្រឹក្សាព្រះសហគមន៍ Yen Khanh   ស្រុក Yen Dinh ខេត្ត Thanh Hoa ក៏តែងតែគិតដែរថា ដើម្បីគ្រីស្តបរិស័ទចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងមាតុភូមិ និងប្រទេសជាតិ អ្នកត្រូវតែធ្វើជាគំរូតាមរយៈសកម្មភាពជាក់ស្តែង។ ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោក Phuoc គឺជាបុគ្គលមួយរូបដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន បូជាចារ្យព្រះសហគមន៍កាតូលិក  អ្នកដឹកនាំព្រះសហគមន៍កាតូលិក  ដើម្បីចូលរួមក្នុងការកៀរគរគ្រីស្តបរិស័ទជាអ្នកនេសាទ សាងសង់ផ្ទះនៅលើដីគោក  ដើម្បីធ្វើស្ថិរភាពជីវភាពរស់នៅ។  បន្ទាប់ពីលោក Phuoc បានផ្សព្វផ្សាយ និងពន្យល់ពីគោលនយោបាយសន្តិសុខសង្គមក្នុងមូលដ្ឋាន គ្រីស្តបរិស័ទជាច្រើនគ្រូសារដែលរស់នៅតាមដងទន្លេបានយល់ព្រមអនុវត្តតាម។ លោក Nguyen Hong Phuoc បានឲ្យដឹងថា៖ “ខ្ញុំបានពិភាក្សាជាមួយអាចារ្យ និងគ្រូកង្វាលក្នុងព្រះសហគមន៍ ហើយបានចាត់វិធានការដើម្បីស្នើសុំរដ្ឋាភិបាលស្រុក Yen Dinh ផ្តល់ដីចំនួន ១៧៩ ឡូតិ៍សម្រាប់គ្រីស្តបរិស័ទ។ គិតមកដល់ពេលនេះ ផ្ទះជាង ១៣០ខ្នងត្រូវបានគេសាងសង់។ យើងកំពុងព្យាយាមបង្ហើយបរិមាណផ្ទះដែលនៅសេសសល់ក្នុងពេលឆាប់ៗនេះ ដើម្បីនាំគ្រីស្តបរិស័ទឡើងគោក និងរក្សាលំនឹងជីវភាពរស់នៅរបស់ពួកគេ"។

ពីការរួមចំណែករបស់បុគ្គលម្នាក់ៗ ដូចជាលោក Pham Van Diem លោក Nguyen Van Huan ឬលោក Nguyen Hong Phuoc និងគំរូគ្រីស្តបរិស័ទជាច្រើនរូបទៀត តំបន់លំនៅឋានកាតូលិកជាច្រើនបានក្លាយទៅជាតំបន់លំនៅឋានគំរូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច; លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ; ការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; កសាងជីវភាពវប្បធម៌ ... រួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសប្រទេសជាតិ។ នាពេលខាងមុខ គណៈកម្មាធិ ការសាមគ្គីកាតូលិកគ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តកម្មវិធី និងសកម្មភាពជាច្រើន ដើម្បីបន្តផ្សព្វផ្សាយ និងលើកតម្កើងតួនាទីជាគំរូដល់គ្រីស្តបរិស័ទ តាមនោះ រួមចំណែកដល់ការអភិវឌ្ឈសាសនាកាតូលិក ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ គ្រូកង្វាល Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិក វៀតណាមបានឲ្យដឹងថា៖ “យើងបានលើកទឹកចិត្តប្រជាជនឱ្យចូលរួមយ៉ាងសកម្មនៅក្នុងចលនា កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ គម្រោងសំណង់សុខុមាលភាព និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមយ៉ាងសកម្មនៅក្នុង "សប្បុរសធម៌សង្គម"។ យើងក៏លើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យ "សាមគ្គីគ្នាក្នុងសាសនា" ដើម្បីកសាង និងការពារមាតុភូមិ; ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខមាតុភូមិ; លើកទឹកចិត្តដល់ព្រះសហគមន៍ កាតូលិកឱ្យចូលរួមក្នុងកិច្ចការមូលដ្ឋាន ដូចជាការបរិច្ចាគដីសម្រាប់សាងសង់ផ្លូវ ឬចូលរួមក្នុងការលើកកម្ពស់ការសិក្សា និងមូលនិធិលើកកម្ពស់ទេពកោសល្យជាដើម”។

ជាមួយនឹងបាវចនាថា “រស់នៅល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌” “គ្រីស្តបរិស័ទល្អក៏ជាពលរដ្ឋល្អម្នាក់ដែរ” ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គ្រីស្តបរិស័ទទូទាំងប្រទេសបានអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម រួមជាមួយនឹងចលនាទូទៅរបស់ប្រទេសទាំងមូល។ ការចូលរួមយ៉ាងសកម្ម របស់គ្រីស្តបរិស័ទទូទាំងប្រទេសលើគ្រប់វិស័យនៃជីវភាពរស់នៅ និងសង្គម ប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា គ្រីស្តបរិស័ទគឺជាផ្នែកដ៏សំខាន់មិនអាចបំបែកបានឡើយនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ