ផ្សព្វផ្សាយទេសភាពទីក្រុងហាណូយលើការ៉េម 3D

(VOVWORLD) - ថតរូបជាមួយការ៉េម 3D មានពុម្ពជាមួយរូបភាពទីក្រុងហាណូយ ការ check-inនៅទីតាំងសំខាន់ៗទាំងនេះគឺជា “hot trend” របស់យុវវ័យនៃរដ្ឋធានីនាពេលថ្មីៗនេះ។ ការ៉េមមានពុម្ពរូបភាព 3D គឺជាមធ្យោបាយពិសេសមួយ សម្រាប់ Ly Hai Hoang Tan ម្ចាស់ហាងការ៉េម Gelato Stick  រួមចំណែកផ្សព្វផ្សាយរមណីដ្ឋានល្បីៗឈ្មោះរបស់ទីក្រុងហាណូយ ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

ផ្សព្វផ្សាយទេសភាពទីក្រុងហាណូយលើការ៉េម 3D - ảnh 1ការ៉េមដែលពុម្ពដោយរូបភាពនៃទីតាំងល្បីៗក្នុងទីក្រុងហាណូយទទួលបានការពេញនិយមពីមជ្ឈដ្ឋានវ័យក្មេង 

“ការ៉េមគួរជាទីគាប់ចិត្តហើយ រសជាតិផ្អែមឆ្ងាញ់ទៀត។ នេះជាលើកទីមួយហើយដែលខ្ញុំបានញាំការ៉េមដែលពុម្ភរូបភាពនៃទីតាំងប្រវត្តិសាស្ត្រ។ រូបភាពនៅលើការ៉ែមនិងរូបភាពពិតគឺស្រដៀងគ្នាខ្លាំងណាស់។ ពេលកំពុងញ៉ាំការ៉េម ខ្ញុំបានបើក Google Map ដើម្បីប្រៀបធៀបរូបភាពនៃកន្លែងសម្គាល់នានា គួរឱ្យចាប់អារម្មណ៍ណាស់”។

“ការផ្តិតយករូបភាពទេសភាពនៅលើការ៉េមនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់យុវវ័យនៅពេលដែលពួកគេញាំការ៉ែម។ រូបភាពការ៉េមពិតជាស្រស់ស្អាត ដូច្នេះអ្នកនឹងបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញសង្គម។ តាមនោះ រូបភាពទាំងនេះនឹងត្រូវបានមិត្តភក្តិទាំងជាតិ និងអន្តរជាតិស្គាល់កាន់តែច្រើនឡើង”។

ការ៉េម 3D មានពុម្ពផ្លាកសញ្ញាល្បីៗរបស់រដ្ឋធានីដូចជា៖ វត្តសសរស្តម្ភមួយ, ច្រកទ្វារ Quan Chuong, ប្រាសាទអណ្តើក, ផ្សារ Dong Xuan, វិហារធំ, រោងមហោស្រពធំ, Khue Van Cac, ស្ពាន Long Bien, កំពែង Cua Bac, ប៉ុស្តិ៍ Hang Dau...។ ទាំងនេះគឺជាកន្លែងដែលអ្នកទេសចរភាគច្រើននឹងទៅទស្សនានៅពេលមកដល់ទីក្រុងហាណូយ។

ផ្សព្វផ្សាយទេសភាពទីក្រុងហាណូយលើការ៉េម 3D - ảnh 2

ដើម្បីផលិតការ៉េមពិសេសទាំងនេះ លោក Ly Hai Hoang Tan ម្ចាស់ហាងការ៉េម Gelato Stick មានអាស័យដ្ឋាននៅអាគារលេខ ១១៣ ផ្លូវ Nguyen Khang ខ័ណ្ឌ Cau Giay បានទៅកន្លែងជាច្រើនដើម្បីសិក្សាពីរបៀបធ្វើការ៉ែម 3D។ ចាប់ផ្តើមការស្រាវជ្រាវលើការបង្កើតការ៉េម 3D រាងដូចសត្វ តាំងពីឆ្នាំ ២០១៨ មក ប៉ុន្តែលោក Hoang Tan គ្រាន់តែចាប់ផ្តើមផលិតការ៉េមជាមួយរូបភាពរមណីដ្ឋានកាលពីឆ្នាំមុនប៉ុណ្ណោះ។

“ផ្តើមចេញពីការដែលខ្ញុំចូលចិត្តញ៉ាំការ៉េម ហើយមានចិត្តចង់ស្រាវជ្រាវពីការផលិតការ៉េម។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទៅសិក្សាការធ្វើការ៉េមនៅបរទេស។ បន្ទាប់មកពេលខ្ញុំត្រឡប់មកវៀតណាមវិញ ខ្ញុំបានឃើញថា ប្រទេសវៀតណាមមានទេសភាពស្រស់ស្អាតជាច្រើន ជាពិសេសទីក្រុងហាណូយ។ ហេតុនេះហើយបានជាខ្ញុំធ្វើការ៉េមបែបនេះ ដោយមានបំណងចង់ផ្សព្វផ្សាយវិស័យទេសចរណ៍។ ក្រៅពីមកហាណូយដើម្បីញ៉ាំការ៉េម គេក៏អាចថតរូប check-in ផងដែរ។ វិធីសាស្ត្រនេះអាចទាក់ទាញភ្ញៀវទេសចរមកទីក្រុងហាណូយកាន់តែច្រើនដែរ”។

ផ្សព្វផ្សាយទេសភាពទីក្រុងហាណូយលើការ៉េម 3D - ảnh 3ទីបំផុតការ៉េមត្រូវបានរួចរាល់ និងដកចេញពីពុម្ភ  (រូបថត៖ Nhat Minh)

លោក Hoang Tan ត្រូវចំណាយអស់រយៈពេល ៣ ខែពីគំនិតបង្កើតផលិតផលការ៉េមថ្មីនេះ។ បន្ទាប់ពីនោះ Tan ត្រូវទៅកន្លែងនានាដើម្បីថតរូប។ បន្ទាប់ពីថតរូបរួច  ត្រូវតែបង្កើតរូបភាព 3D ហើយវិភាគរាល់ព័ត៌មានលម្អិតដើម្បីដាក់លើគំនូរ។ លោក Tan បាននិយាយថា មានព័ត៌មានលម្អិតដែលតូចពេក ហើយនឹងត្រូវកាត់ចេញ ប៉ុន្តែលោកតែងតែព្យាយាមរក្សាចំណុចពិសេសបំផុតដែលអាចមើលឃើញយ៉ាងច្បាស់នៅលើការ៉េម។ បន្ទាប់គឺការបោះពុម្ពសាកល្បង។ ដើម្បីផលិតឡើងការ៉េម 3D ដែលមានបន្ទាត់ រូបស្អាតៗ និងមានលក្ខណៈស្រដៀងនឹងរមណីដ្ឋាននានា លោក Hoang Tan ត្រូវកែសម្រួលគំនូរម្តងហើយម្តងទៀត ដើម្បីធ្វើឱ្យវាសមហេតុផល បង្កើតវា ហើយធ្វើវាឡើងវិញ។ ដំណាក់កាលនៃការផលិតការ៉េមក៏រួមបញ្ចូលនូវជំហានល្អិតល្អន់ជាច្រើនផងដែរ៖ ពីការថ្លឹង និងវាស់គ្រឿងផ្សំតាមសមាមាត្រ; លាយគ្រឿងផ្សំ; ដាក់ពុម្ភ; ទុកឲ្យកក់ ដល់ដំណាក់កាលញែកក្រែមចេញពីពុម្ភ។ ក្នុងចំណោមនោះ មានគ្រឿងផ្សំមួយចំនួនត្រូវបានលោក Hoang Tan នាំចូលពីប្រទេសអ៊ីតាលី រួមបញ្ចូលជាមួយទឹកដោះគោ និងធ្វើតាមរូបមន្តរបស់ហាងផ្ទាល់។ ទីតាំងនីមួយៗមានរសជាតិការ៉េមផ្សេងៗគ្នាដូចជា៖ វ៉ានីឡា ស្ត្របឺរី សូកូឡា ដូង ឈីស...។ ដូច្នេះហើយអ្នកទទួលទានមានជម្រើសច្រើន។ លោក Ly Hai Hoang Tan បានឲ្យដឹងថា៖ “ជាដំបូង រសជាតិរបស់ការ៉ែមត្រូវតែជិតស្និទ្ធជាមួយជនជាតិវៀតណាម ដូចជា៖ មិនសូវផ្អែម ប្រើផ្លែឈើស្រស់ច្រើន ទើបការ៉េមមានពណ៌ធម្មជាតិ មានជាតិខ្លាញ់តិច ដូច្នេះពេលញ៉ាំមិនធុញ ហើយថែមទាំងជក់ចិត្ត”។

តាមរយៈផលិតផលនីមួយៗ លោក Ly Hai Hoang Tan សង្ឃឹមថា នឹងនាំមកជូនសាធារណជននូវស្នាដៃម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ បង្ហាញរូបភាពរបស់រដ្ឋធានីនៃអរិយធម៌រាប់ពាន់ឆ្នាំ ដូច្នេះការ៉េមនីមួយៗ មិនគ្រាន់តែជាបទពិសោធន៍អំពីរសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរឆ្ពោះទៅកាន់ស្វែងរកគោលដៅសំខាន់ៗរបស់រដ្ឋធានីទៀតផង។

បន្ទាប់ពីជោគជ័យនៃការ៉េម 3D បោះពុម្ពរមណីដ្ឋានសំខាន់ៗរបស់ទីក្រុងហាណូយ ហាងការ៉េម Gelato Stick របស់ លោក Hoang Tan បន្តណែនាំដល់ទីផ្សារនូវបណ្តុំថ្មីមួយដែលមានឈ្មោះថា “វៀតណាម - បណ្តាខេត្តក្រុង”។ ជាពិសេស ការ៉េមនីមួយៗនឹងបោះពុម្ភនៅលើនូវខេត្ត ឬក្រុង ដោយភ្ជាប់ជាមួយអក្សរវៀតណាម។ ទន្ទឹមនឹងនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ហាង Gelato Stick ក៏បានដាក់លក់ផលិតផលការ៉េមសត្វចំនួន ១២ ប្រភេទ ដែលជាការបញ្ចូលគ្នាដ៏ឆ្ងាញ់នៃរសជាតិការ៉េមអ៊ីតាលី និងរូបភាពសត្វសក្តិសិទ្ធចំនួន ១២ ដែលបង្កប់នូវអត្ថន័យ និងប្រពៃណីពិសេស។ ម៉ូដែលការ៉េមថ្មីៗទាំងនេះក៏កំពុងទទួលបានប្រជាបិ្រយភាពខ្លាំងពីយុវវ័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ