ផ្សព្វផ្សាយវប្បធម៌ដ៏ស្រស់ស្អាតក្នុងកំឡុងពេលមានជំងឺរាតត្បាត

(VOVWORLD) -  ផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បានផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាជនមួយភាគធំ។  ជាងនេះទៅទៀត ទម្លាប់ល្អៗ និងវប្បធម៌ដ៏ស្រស់ស្អាតនៃស្មារតីរបស់ប្រជាជនក្នុងការជួយទំនុកបម្រុងគ្នា និងចែករំលែកក្តីលំបាកជាមួយគ្នាត្រូវបានរីកសាយភាយយ៉ាងទូលំទូលាយក្នុងសង្គម។

ផ្សព្វផ្សាយវប្បធម៌ដ៏ស្រស់ស្អាតក្នុងកំឡុងពេលមានជំងឺរាតត្បាត - ảnh 1តារាចម្រៀង Thai Thuy Linh ពីទីក្រុងហាណូយបានមកដល់ទីក្រុងហូជីមិញដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩  (រូបថត៖ laodong.vn)

គ្រួសារជាច្រើនបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ក្រសួងសុខាភិបាលចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយបង្កើតឡើងជាបណ្តើរៗនូវវប្បធម៌ដ៏ស្រស់ស្អាតតាមលក្ខណៈគ្រួសារ។ ការបោសសម្អាតនិងសម្លាប់មេរោគលើបង្កាន់ដៃទ្វារដែកនិងសោទ្វារគឺជាទម្លាប់ប្រចាំថ្ងៃរបស់លោក Vu Xuan Phong នៅផ្លូវ De La Thanh ខ័ណ្ឌ Dong Da នៃទីក្រុងហាណូយ។ នេះក៏ជារូបភាពដែលធ្លាប់ឃើញនៅក្នុងគ្រួសារជាច្រើនក្នុងរដូវមានជំងឺរាតត្បាត។ លោក Vu Xuan Phong បានចែករំលែកថា៖ “រឿងដំបូងគឺនៅតែជាការពាក់ម៉ាស់ មិនប្រមូលផ្តុំមនុស្សច្រើនលាងដៃឬសម្លាប់មេរោគមុនពេលត្រលប់មកផ្ទះឬមុនពេលទៅធ្វើការ នោះគឺដើម្បីការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍។ នោះគឺជាប្រការដែលតែធ្វើ"។

ក្នុងរយៈពេលកន្លងមក កម្មវិធីសប្បុរសធម៌ គំរូល្អនិងវិធីល្អនៃការចែករំលែកនិងជួយដល់ជនទីទ័លក្រ ត្រូវបានអនុវត្តនិងពង្រីកតាមតំបន់ជាច្រើននៅទូទាំងប្រទេស។ កន្លែងដែលត្រូវបិទខ្ទប់ គឺនៅទីនោះ បានលេចចេញសកម្មភាពដ៏ស្រស់ស្អាត មានការជួយឧបត្ថម្ភគ្នាទៅវិញទៅមកពីវត្ថុសំខាន់ចំបាច់ដូចជាម៉ាស់ ទឹកអនាម័យកំចាត់មេរោគ បន្លែអង្ករ អាហារជាដើម។ វត្តមានរបស់អ្នកល្បីឈ្មោះមួយចំនួននៅចំណុចកណ្តាលផ្ទុះជំងឺរាតត្បាតនៃទីក្រុង ហូជីមិញបានរួមចំណែកក្នុងការបង្កើតផលវិជ្ជមាននៅក្នុងសកម្មភាពសប្បុរុសធម៌ស្ម័គ្រចិត្ត។ តារាចម្រៀង Thai Thuy Linh បានចែករំលែកថា៖ “នាងខ្ញុំឃើញថា ប្រសិនបើយើងគ្រាន់តែអង្គុយនៅទីក្រុងហាណូយ ដែលមានចម្ងាយ ២០០០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ហើយគ្រាន់តែអានព័ត៌មាននោះ ពិតណាស់ថា យើងនឹងមិនអាចជួយបានទេ ហេតុដូច្នះ នាងខ្ញុំគិតថា ប្រសិនបើយើងនៅទីនោះ ប្រាកដជាយើងនឹងជួយបានការងារជាច្រើន។  តាមនោះ ខ្ញុំបានគូសផែនការដែលអ្វីដែលខ្លូននឹងធ្វើនៅទីនោះ ហើយព្រឹកថ្ងៃបន្ទាប់នាងខ្ញុំបានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅទីក្រុងហូជីមិញភ្លាម៛។

ស្មារតី “ជួយទំនុកបំរុងគ្នាទៅវិញទៅមក” “ចេះជួយយកអាសារគ្នាទៅវិញទៅមក” របស់ប្រជា ជនវៀតណាមក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជួយសង្គ្រោះនិងការរួមចំណែក ទាំងកម្លាំងកាយនិងកម្លាំងចិត្តពីប្រជាកសិករដូចទៅនឹងលោក Truong Ngoc Ha នៅខេត្ត Soc Trang ផងដែរ៖ “ប្រទេសទាំងមូលជួបការលំបាកជាច្រើន។ គ្រួសារខ្ញុំមានស្រះចិញ្ចឹមត្រីមួយ កន្លែងដែលមានត្រីប្រហែល ១ តោន។ គ្រួសារខ្ញុំបានផ្តល់ជូនត្រីដោយផ្ទាល់ទៅផ្ទះបាយនៃកងកម្លាំង ជួរមុខក្នុងការបង្ការនិងប្រឆាំងជំងឺររាតត្បាត ដើម្បីរួមចំណែកជាអាហារនិងស្បៀងសម្រាប់ កងកម្លាំងជួរមុខ”។

ផ្សព្វផ្សាយវប្បធម៌ដ៏ស្រស់ស្អាតក្នុងកំឡុងពេលមានជំងឺរាតត្បាត - ảnh 2ការឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩  (រូបភាព៖ thanhuytphcm.vn)

ក្នុងនាមជាអ្នកចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាច្រើន ដោយបានឃើញនូវកាយវិការដ៏ស្រស់ស្អាតជួយប្រជាជនក្នុងពេលមានជំងឺរាតត្បាត អ្នកនិពន្ធ Nguyen Quang Vinh បាននិយាយថា៖ “រាល់ពេលដែលប្រទេសជួបប្រទះការលំបាក ទុក្ខវេទនា ព្យុះ ទឹកជំនន់ ជាពិសេសជំងឺរាតត្បាតនេះ ការជួយទំនុកបម្រុងគ្នានាគ្រាលំបាករបស់ប្រជាជនត្រូវបានបំផុសឡើងយ៉ាងខ្លាំង។  ប្រវត្តិនៃការជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈដ៏លំបាកធ្វើឱ្យទំនៀមទម្លាប់ វៀតណាមបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ នៅពេលណាដែលមាតុភូមិត្រូវការ ប្រជាជននឹងប្រញាប់ប្រញាល់ចូលរួមទាំងកម្លាំងកាយកម្លាំងចិត្តដោយមិនចាំបាច់ចំាដល់មានការអំពាវនាវឡើយ។ យើងត្រូវការពង្រីកនូវកម្លាំងពលំជួយគ្នានាគ្រាលំបាកនេះ ពិតជាមានតម្លៃខ្លាំងណាស់”។

ការងារជាក់ស្តែង ការជួយឧបត្ថម្ភគ្នាទាំងកម្លាំងកាយនិងកម្លាំងចិត្ត របស់អង្គការនិងបុគ្គលគឺជានិមិត្តរូបនៃស្មារតីប្រពៃណី សាមគ្គីភាពនិងការស្រឡាញ់គ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាម។ ស្មារតីសាមគ្គីភាព ការចែករំលែកនិងការទទួលខុសត្រូវចំពោះសង្គមគឺជាមេគុណដ៏សំខាន់នៃកម្លាំងរបស់ប្រជាជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ ដែលជាកម្លាំងចលករសម្រាប់ការប្រយុទ្ធប្រឆាំង ឈានដល់រុញថយក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ