ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបលើកទី ១៩ នៃទីក្រុងបុរាណ Hoi An ត្រូវបានអង្គការអប់រំ-វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក  ទីក្រុង Hoi An បានប្រកាសជាផ្លូវការនូវគម្រោង “ Hoi An - សេចក្តីស្លូតបូតនិងស្មោះត្រង់”។ គម្រោងនេះមានគោលបំណងស្តារមេរៀនដ៏មានតំលៃស្តីពីក្រមសីលធម៌និងរបៀបរស់នៅរបស់មនុស្សសម័យកាលនៃប្រជាជនបុរាណ Hoi An តាមនោះផ្លាស់ប្តូរស្ថានភាពរស់នៅនៃជំនាន់បច្ចុប្បន្ននៅក្នុងទិសដៅវិជ្ជមានបន្ថែមទៀត ជាពិសេស ពង្រីកនូវតំលៃវប្បធម៌ដ៏ល្អដែលមានស្រាប់របស់ Hoi An ។

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An - ảnh 1 ទិដ្ឋភាពនៃការសម្តែងអំពី Hoi An - “ Hoi An - សេចក្តីស្លូតបូតនិងស្មោះត្រង់”

Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកតាំងពីឆ្នាំ ១៩៩៩ មកម្លះ។ បេតិកភណ្ឌអរូបីដែលត្រូវបានទទួលស្គាល់សុទ្ធតែមានតម្លៃប្រវត្តិសាស្ត្រនិងបានរួមចំណែកបង្កើតរូបភាពទាក់ទាញភ្ញៀវទេសចរទៅកាន់ទីក្រុងHoi An ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយ “បេតិកភ័ណ្ឌអរូបី” នៃវប្បធ៌ម ជាពិសេសស្មារតីរបស់ប្រជាជន Hoi An គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ដែលភ្ញៀវទេសចរចូលចិត្តនិងចង់វិលត្រឡប់មក Hoi An ម្តងទៀត។

ប៉ុន្តែឆ្លងកាត់ការក្រែប្រួលនៃពេលវេលារួមជាមួយផលប៉ះពាល់នៃសេដ្ឋកិច្ចទីផ្សារនិងការជ្រាបចូលនៃវប្បធម៌ខុសគ្នានោះ តម្លៃវប្បធម៌និងលក្ខណៈល្អរបស់ប្រជាជននៅ Hoi An រងផលប៉ះពាល់ខ្លះ។ ដូច្នេះគម្រោង “Hoi An - សេចក្តីស្លូតបូតនិងស្មោះតរង់” ត្រូវបានកសាងឡើងដោយអាជ្ញាធររបស់ទីក្រុង Hoi An ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្ដារតម្លៃល្អរបស់ប្រជាជន Hoi An បុរាណ ទាំងក្នុងរបៀបរស់នៅនិងការប្រតិ បត្តិរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាកញ្ចក់សម្រាប់កូនចៅជំនាន់ក្រោយ។ Hoi An គឺជាតំបន់ដីអំណោយផល ហើយប្រជាជនរួសរាយរាក់ ទាក់ បើធ្វើឲ្យបាត់បង់លក្ខណៈស្រស់ស្អាតទាំងនេះ Hoi An លេងមែនជា Hoi An ទៀតជាមិនខាន។

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An - ảnh 2 ភ្ញៀវទេសចរកំពុងទស្សនាទីក្រុង Hoi An

លោក Vo Phung នាយកមជ្ឈមណ្ឌលវប្បធម៌ កីឡាទៅក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖ “ដំបូង គឺត្រូវតែស្តាររបៀបរស់នៅនិងលក្ខណៈរួសរាយរាក់ទាក់របស់ប្រជាជនឡើងវិញ ដែលត្រូវបានគេព្យាយាមរក្សារយៈពេលយូរមកហើយ ដែលឥឡូវនេះកំពុងមានសញ្ញាចុះខ្សោយ។  ទី ២ គឺត្រូវកំណត់ថា នេះគឺជាទីក្រុងទេសចរ ណ៍ ជាទីក្រុង បេតិកភណ្ឌវប្បធម៌ពិភពលោក គឺការស្ដារឡើងវិញនូវរបៀបរស់នៅនិងជីវភាពចាស់ៗដូច្នេះភ្ញៀវទេសចរមកទីនេះមានអារម្មណ៍ពេញចិត្ត នៅពេលអ្នកទេសចរ មកទីនេះមុខសញ្ញាគឺប្រជាជន Hoi An របៀបរស់នៅរបស់ Hoi An ក៏ជាវត្ថុទេសចរណ៍ដែលអ្នកទេសចរចង់ស្វែងយល់ផងដែរ”។

Hoi An កំពុងព្យាយាមអភិរក្សតម្លៃវប្បធម៌រូបិយនិងអរូបីយដោយបង្កើតឱ្យមានតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍន៍សំរាប់ Hoi An ដើម្បីសក្តិសមជាតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO  នាំHoi An កាន់តែស្អាតនៅក្នុងភ្នែករបស់ភ្ញៀវទេសចរ។ Hoi An គឺជាវត្ថុបុរាណពិសេសមួយដែលជា "វត្ថុបុរាណរស់រវើក" ដែលប្រជាជន Hoi An គឺជាម្ចាស់ពិតនៃវត្ថុបុរាណនេះ។ ដូច្នេះចាំបាច់ត្រូវមានការយល់ព្រមពីរដ្ឋាភិបាលនិងប្រជាជនដើម្បីរក្សាតម្លៃវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជំនាន់មុន។ លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An បានឲ្យដឹងថា៖  "ជិត ២០ ឆ្នាំមកហើយ Hoi An បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់បេតិកភ័ណ្ឌនៃវិថីបុរាណ។ ការពិតសរឲ្យឃើញថា កាលណាអនុវត្តដំណោះស្រាយថ្មីក៏មានផលប៉ះពាល់ដល់ប្រជាជនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការតំរង់ទិសគឺល្អការធ្វើក៏បានល្អ ការត្រៀមរៀបចំល្អរាល់លក្ខខណ្ឌនិងដោះស្រាយភាពសុខដុមនៃផលប្រយោជន៍រវាងប្រជាជននិងអ្នកទេសចរជាមួយផលប្រយោជន៍របស់ទីក្រុង កាលនោះនឹងទទួលបានការស្រុះចិត្តគំនិតគ្នា”។

នៅពេលប្រជាជនដឹងពីតម្លៃនៃសម្រស់វប្បធម៌ដែលត្រូវបានបាត់បង់បន្តិចម្តង ៗ ពួកគេនឹងធ្វើការផ្លាស់ប្តូរទិសដៅវិជ្ជមានបន្ថែមទៀតដើម្បីកសាងអាកប្បកិរិយាខាងវប្បធម៌ អាកប្បកិរិយាអរិយធម៌ - សាភ័ណភាពនៃទីក្រុងនេះ ដែលជាកន្លែងដ៏ល្អមួយរបស់ប្រជាជនបុរាណនៅភូមិ Hoi An ។ ក្នុងរយៈពេលវែង វានឹង "ជ្រាបចូលទៅក្នុងឥរិយាបថនិងសប្បុរសរបស់មនុស្សជំនាន់ក្រោយនៅភូមិ Hoi An ក្នុងការប្រាស្រ័យទាក់ទង - ការដោះស្រាយជាមួយប្រជាជននិងបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះការស្ដារឡើងវិញនូវតម្លៃទាំងនេះនឹងផ្តល់ឱ្យទីក្រុង Hoi An នូវមន្តស្នេហ៍ថ្មីដើម្បីប្រាស្រ័យទាក់ទងមានឥរិយាបទនៅក្នុងទីក្រុងបុរាណដែលមានន័យថា “បេតិកភណ្ឌរស់”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ