ពង្រីកវប្បធម៌ដើម្បីការអភិវឌ្ឍន៍ចីរភាព

VOVWORLD_វប្បធម៌ជាប្រភពកំលាំងមួយសំរាប់ការអភិវឌ្ឍន៍ចីរភាព។
បញ្ហាស្នូលរបស់វប្បធម៌ដូចជាពិធី ជំនឿសាសនា បុណ្យទាននិងទេសចរណ៍ជា
ដើមនោះប្រសិនបើគួបផ្សំល្អជាមួយរបៀបរបបវប្បធម៌ប្រពៃណីនិងគោល
នយោបាយវប្បធម៌វានឹងរួមចំណែកសមរម្យទៅក្នុងការកសាងនឹងអនុវត្ត
គោលដៅអភិវឌ្ឍន៍ចីរភាពនៅតាមប្រទេសនីមួយៗ។

        បេតិកភណ្ឌដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការ
សហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់នោះរួមមាន៣ប្រភេទគឺបេតិកភណ្ឌ
ធម្មជាតិពិភពលោក បេតិកភណ្ឌវប្បធម៌ពិភពលោក  និងបេតិកភណ្ឌចំរុះ
វប្បធម៌និងធម្មជាតិ​ពិភព​លោក។​ នាបច្ចុប្បន្ននេះនៅប្រទេសវៀតណាមមាន
បេតិកភណ្ឌពិភពលោកចំនួន៨​ បេតិកភណ្ឌវប្បធម៌អរូបីចំនួន១១ដែលត្រូវ
បានអង្គការយូណេស្កូទទួលស្គាល់។ចាប់ពីឆ្នាំ១៩៨៧ វៀតណាមបានចូលរួម
សន្ធិសញ្ញាការពារបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់យូណេស្កូហើយបានអនុវត្ត
ដោយទៀងទាត់នូវរាល់ការកំណត់ក្នុងសន្ធិសញ្ញានេះចំពោះគ្រប់បេតិកភណ្ឌ
របស់ខ្លួន។តាមអ្នកស្រី Susan Vizeប្រធានការិយាល័យដំណាង​យូណេស្កូ​ប្រចាំ
នៅប្រទេស​វៀត​ណាម​បានឲ្យដឹងថា

         “​ ការដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌនោះជាជំហានដំបូងមាន
លក្ខណៈ​ដ៏សំខាន់​ដើម្បីថែរក្សានិងអភិរក្ស។ខ្ញុំចាត់ទុកថាការដែលវៀតណាម
មានកត្តា​ជាច្រើន​ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌រាប់ទាំងបេតិ
កភណ្ឌវប្បធម៌អរូបីនេះនឹងជួយឲ្យវៀតណាមមានសមត្ថភាពនិងកំលាំងចិត្ត
ដើម្បីការពារនិងអភិរក្សបេតិកភណ្ឌទាំងនេះ”។

        រីឯសាស្រ្តាចារ្យLuong Van Hy នាយកកម្មវិធីអនុបណ្ឌិតអាស៊ីប៉ាស៊ីហ្វីក​
មហា​វិទ្យាល័យTorontoប្រទេសកាណាដាបានថ្លែងថាវៀតណាមគប្បីបើក
ទូលាយនូវការយល់ដឹងអំពីបញ្ហាវប្បធម៌ចំពោះការអភិវឌ្ឍន៍។លោកបានមាន
ប្រសាសន៍ថា

  “ ទស្សនៈរបស់យូណេស្កូគឺបង្ហាញឲ្យយើងឃើញនូវភាពចាំបាច់ត្រូវគោរព
គ្រប់ខឿនវប្បធម៌ព្រោះវារួមវិភាគទានទៅក្នុងវឌ្ឍភាពតាមរយៈបញ្ហាអភិរក្ស
បេតិកភណ្ឌ។ម្យ៉ាងទៀតពេលដែលវប្បធម៌របស់បណ្ដាជនជាតិត្រូវបានគោរព
នោះគឺគេនឹងមានអារម្មណ៍ស្មារតីនិងគំនិតគិតគូត្រឹមត្រូវអំពីប្រភពដើមនៃ
ជាតិខ្លួន”។

ពង្រីកវប្បធម៌ដើម្បីការអភិវឌ្ឍន៍ចីរភាព - ảnh 1
ប្រទេសវៀតណាមមានជនជាតិចំនួន៥៤រួមជាមួយអត្តសញ្ញាណវប្បធម៌និងភាសានិយាយដ៏សំបូរបែបដែលមានតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ


        ទន្ទឹមនឹងនោះ សាស្រ្តាចារ្យLuong Van Hyក៏សង្កត់ធ្ងន់ទៅលើតួនាទីរបស់​
សហគមន៍​ក្នុងការអភិរក្សនិងពង្រីកតំលៃវប្បធម៌ជនជាតិផងដែរ។លោកបាន​
ថ្លែងយ៉ាងដូច្នេះថា

      “ ស្ដីពីរឿងអភិរក្សបេតិកភណ្ឌនេះ អង្គការយូណេស្កូយកចិត្តទុកដាក់យ៉ាង
ខ្លាំងលើការងារអភិរក្សវប្បធម៌ជាក់ស្ដែងក្នុងសហគម៍គឺមិនមែនគ្រាន់តែក្នុង
សារមន្ទីរប៉ុណ្ណោះទេ។ដោយហេតុនោះតួនាទីរបស់វប្បធម៌នេះឯងនិងសហគមន៍
គឺសំខាន់ណាស់។ការងារអភិរក្សវប្បធម៌នឹងបរាជ័យប្រសិនបើមិនទទួលបាននូវ
ការយកចិត្តទុកដាក់ពីសហគមន៍”។

        ប្រទេសវៀតណាមមានជនជាតិចំនួន៥៤រួមជាមួយអត្តសញ្ញាណវប្បធម៌និង
ភាសានិយាយដ៏សំបូរបែបដែលមានតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។ការផ្លាស់
ប្តូរមនសិការអំពីការអភិវឌ្ឍន៍វប្បធម៌គឺជាតម្រូវការត្រឹមត្រូវសំរាប់វប្បធម៌វៀត
ណាមហូរចូលចរន្តវប្បធម៌ពិភពលោកតែមិនបាត់នូវអត្តសញ្ញាណវប្បធម៌របស់
ខ្លួន៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ