ពង្រីកអត្តសញ្ញាណវប្បធម៌Doai ។
TO TUAN -  
(VOV WORLD) /  
Vovworld-ពេលនិយាយដល់ហាណូយមុននេះ ជនជាច្រើននាក់គិតដល់កេរ្តិ៍ដំណែល
ប្រវត្តិសាស្រ្តនិងកេរ្តិ៍ដំណែលវប្បធម៌ល្បីឈ្មោះដូចជារាជវាំងThang Long មណ្ឌលវិថី
បុរាណហាណូយ បឹងGuom និងវត្តសរសរតែ១ជាដើម។តំបន់ដីThang Long –HaNoi នៅល្បីឈ្មោះដោយបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍និងសិល្បះគ្រប់ប្រភេទដូចជា ៖ចម្រៀង
Tru សិល្បះតុក្តាទឹក ពិធីបុណ្យ Giong ។ល។តាំងពីពេលក្រុងហាណូយត្រូវបានបើក
ទូលាយមកជនស្រឡាញ់វប្បធម៌ជាច្រើននាក់មានឱកាសយល់បន្ថែមវប្បធម៌នៃតំបន់
ដីDoai ។ តំបន់ដីDoaiជាតំបន់ដីមានច្រើនកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តដូចជាភូមិបុរាណ
Duong Lam វត្តHuong និងវត្ត Tay Phuongជាដើម។ប្រជាជនមានមោទនភាពខ្លាំងដោយ
សាររដ្ឋធានីហាណូយជាតំបន់១មានកេរ្តិ៍ដំណែលជាច្រើននិងចំណុចវប្បធម៌គំរូពិសេស។ប៉ុន្តែបញ្ហាអភិរក្សនិងពង្រីកប្រកបដោយប្រសិទ្ឋភាពនូវបណ្តាតំលៃវប្បធម៌ក៍បានចោទ
ឡើងសំរាប់ផ្នែកវប្បធម៌ផងដែរ។អនុប្រធានគណះកម្មការឃោសនានៃគណះកម្មាធិការ
បក្សទីក្រុងហាណូយលោក Phan Dang Long អោយដឹងថា៖“ ក្នុងដំណើរការអភិវឌ្ឍន៍និង
បើកទូលាយហាណូយដោយមានខឿនវប្បធម៌ខុសពីគ្នាដែលក្នុងនោះមានវប្បធម៌Thang
Long Ha Noi និងវប្បធម៌តំបន់ដី Doaiគេបានមានយោបល់ព្រួយបារម្មណ៍ក្នុងការថែករក្សា
អត្តសញ្ញាណវប្បធម៌ហាណូយ។ប៉ុន្តែរហូតមកដល់ពេលនេះការពិតជាក់ស្តែងបានបញ្ជាក់
ថា៖ ក្នុង ការអភិវឌ្ឍន៍រួម ខឿន វប្បធម៌Thang Long Ha Noiឬខឿនវប្បធម៌តំបន់ដី Doai និងតំបន់ផ្សេងៗទៀតនៅរក្សាបាន អត្តសញ្ញាណរៀងៗខ្លួនដោយឡែកដដែល។ “
|
សាលាភូមិ(រូបថតVNA) |
ក្រោយរយះពេល៥ឆ្នាំបើកទូលាយវប្បធម៌Thang Long Ha Noiនៅបានពង្រីកតទៅទៀត។ម៉្យាងទៀតវប្បធម៌Thang Long Ha Noiបានមានការគួបផ្សំសុខដុមជាមួយ វប្បធម៌Doai ទៀត
ផង។លោកស្រី Le Thi Tan Trangនាយិការងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយ
អោយដឹងថាៈ“ អាចនិយាយបានថា៖វប្បធម៌និងអត្តសញ្ញាណវប្បធម៌គឺសប្បូរបែបក្នុង
ឯកភាព។ហាណូយមុនពេលបើកទូលាយបានមានការផ្លាស់ប្តូរវប្បធម៌ហើយ។និងបណ្តា
កូលបុត្រមកពីគ្រប់ទិសទីនៃមាតុប្រទេសដែលធ្លាប់សិក្សារៀនសូត្រនិងធ្វើការនៅរដ្ឋធានី
បានរួមចំណែកធ្វើឲ្យខឿវប្បធម៌របស់រដ្ឋធានីហាណូយកាន់តែសម្បូបែបថែមទៀត។ “
ពីគ្រឹះស្ថាននៃតំលៃវប្បធម៌ដ៍ល្អស្អាតនៃតំបន់ដី Thang Long-Ha Noi ភាពស្អាតនៃ វប្បធម៌
តំបន់ដី Doai ត្រូវបានពង្រីកនិងរីករាលដាលតទៅទៀត។រមណីយ៍ដ្ឋាន កេរ្តិ៍ដំណែលប្រវត្តិ
សាស្រ្តនិងកេរ្តិ៍ដំណែលវប្បធម៌នៅតំបន់វាលទំនាបHong ត្រូវបានផ្សារភ្ជាប់ជាមួយកេរ្តិ៍ដំ
ណែលព្រេងស្តីពីទេវតាភ្នំTan Vien Son Thanh តំបន់Ba Vi អ្វីៗទាំងអស់បានបង្កើតឡើង
ទួរទេសចរណ៍វប្បធម៌ ទួរទេសចរណ៍បរិស្ថានគួរអោយទាក់ទាញសំរាប់ភ្ញៀវមកពី៤ទិស។
លោក Ha Xuan Hung លេខាគណះកម្មាធិការបក្សស្រុក Ba Viអោយដឹងថា៖“ យើងខ្ញុំមាន
ការយកចិត្តទុកដាក់ដល់ការជួសជុលកែលំអរ កេរ្តិ៍ដំណែលនានានៅក្នុងភូមិសាស្រ្ត។នៅស្រុកយើងខ្ញុំមាន កេរ្តិ៍ដំណែលជាង៣០០កន្លែងដែលក្នុងនោះ មានកេរ្តិ៍ដំណែលត្រូវបាន
ទទួលស្គាល់ជា កេរ្តិ៍ដំណែលថ្នាក់ជាតិ ថ្នាក់ខេត្តនិងថ្នាក់ទីក្រុងនេះជាប្រការថ្លៃថ្លាជាពិសេស
សំរាប់ស្រុក Ba Vi ។ “
|
រូបថតVNA |
ក្នុងរយះពេល៥ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងការអភិរក្សនិងការអភិវឌ្ឍន៍វប្បធម៌ហាណូយ
ត្រូវបានដោះស្រាយដ៍ល្អប្រសើរ។អត្តសញ្ញាណនៃវប្បធម៌ThangLongនៅបានប្រជាជនហា
ណូយថែករក្សានិងកាន់តែបានលើកកំពស់ដោយសារមានតំលៃពិសេសនៃ វប្បធម៌តំបន់ដី
Doai ក្នុងការអភិវឌ្ឍន៍នៃរដ្ឋធានីហាណូយ៕
TO TUAN
-VOV WORLD