ពិធីបុណ្យ Dinh Co - Long Hai៖ ចំណុចរំលេចទាក់ទាញភ្ញៀវទេសចររបស់ខេត្តBa Ria - Vung Tau

(VOVWORLD) - ពិធីបុណ្យ Dinh Co នៅខេត្ត Ba Ria- Vung Tau គឺជាពិធីបុណ្យធំមួយរបស់អ្នកនេសាទតំបន់សមុទ្រភាគខាងត្បូង។ពិធីបុណ្យនេះជាទម្រង់នៃការថ្វាយ បង្គំព្រះម៉ែ - អាទិទេពនិងជាព្រឹត្តិការណ៍វប្បធម៌ - ទេសចរណ៍សំខាន់ៗប្រចាំឆ្នាំនៅក្នុងខេត្តBa Ria - Vung Tau។ពិធីបុណ្យDinh Co មិនត្រឹមតែស្ថិតក្នុងក្របខ័ណ្ឌនៃខេត្តBa Ria - Vung Tau ប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយហើយក្លាយទៅជាលក្ខណៈវប្បធម៌ពិសេសនៃទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងទៀតផង។
ពិធីបុណ្យ Dinh Co - Long Hai៖ ចំណុចរំលេចទាក់ទាញភ្ញៀវទេសចររបស់ខេត្តBa Ria - Vung Tau - ảnh 1ការសម្តែងសិល្បៈច្រៀង Ba Trao របស់ក្រុម Dinh Co Cheo Ba Trao (ទីរួមស្រុក Long Hai ស្រុក Long Dien) នៅពិធីបុណ្យ Dinh Co - Long Hai 
(រូបថត៖ ittpa.baria-vungtau.gov.vn)

រឿងព្រេងនិទានថាកាលពី២សតវត្សមុនមាននាងក្រមុំម្នាក់ឈ្មោះ Le Thi Hong (ហៅម្យ៉ាងទៀតថា Thi Cach) មានស្រុកកំណើតនៅស្រុក Tam Quan (ខេត្ត Binh Dinh) តែងតែដើរតាមឪពុករបស់នាងទៅកាន់តំបន់ Ba Ria និង Go Cong ដើម្បីរកស៊ីហើយនាងចូលចិត្តទេសភាពក៏ដូចជាស្រឡាញ់ប្រជាជននៅទីនេះ ខ្លាំងណាស់ហាក់ដូចជាមិនចង់ចាកចេញពីទឹកដីភាគខាងត្បូងឡើយ។

នាងមានទឹកចិត្តសប្បុរសណាស់ប៉ុន្តែជាអកុសលបានជួបឧបទ្ទវហេតុពេលដើរតាមឪពុកទៅសមុទ្រ។ នៅពេលនោះនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។ អ្នកនេសាទក្នុងតំបន់បានយកសពនាងកប់នៅលើភ្នំ Co Son ហើយបានសង់ទីសក្ការបូជានៅលើឆ្នេរខ្សាច់។នៅឆ្នាំ១៩៣០អ្នកនេសាទនៅ Long Hai បានផ្លាស់ប្តូរទីសក្ការបូជានាងឡើងភ្នំ Ky Van រហូតមកដល់សព្វថ្ងៃនេះជាទីសក្ការៈបូជា Dinh Co។ ជារៀងរាល់ឆ្នាំអ្នកនេសាទនៅទីនេះតែងតែរៀបចំពិធីបុណ្យ Dinh Co យ៉ាងឱឡារិក។

ចាប់ពីព្រឹកព្រលឹមធ្វើពិធីធំ ត្រូវនឹងថ្ងៃទី ១២ នៃខែទី ២ តាមច័ន្ទគតិទូកនេសាទបានបែរមុខទៅសមុទ្រដើម្បីធ្វើពិធីសែននៅទីសក្ការៈបូជា Dinh Co។ ក្នុងពីធីនេះ មានទូកអ្នកនេសាទដែលត្រូវបានចាត់ទុកថាជាអ្នកនេសាទល្អបំផុតប្រចាំឆ្នាំនឹងត្រូវបានជ្រើសរើសឲ្យនាំមុខដោយនៅលើទូកនោះមានបល្ល័ង្ក បល្ល័ង្កនាគគណៈកម្ម ការរៀបចំពិធីនិងព្រឹទ្ធាចារ្យ។ដោយសំឡេងស្គរបន្លឺឡើងលើមេឃក្រុមទូក ក៏ចេញដំណើរទៅកាន់សមុទ្រធ្វើដំណើរចម្ងាយប្រមាណជា ២-៣ម៉ាយ ក្នុងគោលបំណងឆ្ពោះទៅកាន់កន្លែងដែលនាងសោយទិវង្គតកាលពីអតីតកាល ដើម្បីដង្ហែនាងទៅកាន់ទីសក្កាបូជា Dinh Co។

ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅបុណ្យ, ទីសក្ការៈបូជាDinh Co ត្រូវបានតុបតែងយ៉ាងយ៉ាងឧឡារិកតែងលំអរដោយគោមនិងផ្កា។ ផ្ទះរបស់អ្នកនេសាទនៅទីនេះ ក៏ត្រូវមានតុមួយដុតធូបមានភ្លើងធូបនំផ្លែឈើ... ពេលយប់ត្រូវព្យួរចង្កៀង។ទូករបស់អ្នកនេសាទបានចូលចតនៅកំពង់ផែម្នាក់ៗព្យួរដោយភ្លើងក្រដាសចម្រុះពណ៌និងផ្កាពីធ្នូដល់ចុងនិងសូម្បីតែបង្គោលទូកមកពីភូមិនេសាទដូចជា Long Hai, Phuoc Hai, Phuoc Tinh, Vung Tau និងទូកមួយចំនួនមកពីភូមិភាគកណ្តាលសុទ្ធតែមានភាពស្រស់ស្អាត។រាល់ទូកនៅទីនេះប៉ែមុខឆ្ពោះទៅ Dinh Co ដើម្បីត្រៀមអនុវត្តន៍ពិធីបុណ្យ។

ពិធីបុណ្យ Dinh Co - Long Hai៖ ចំណុចរំលេចទាក់ទាញភ្ញៀវទេសចររបស់ខេត្តBa Ria - Vung Tau - ảnh 2Dinh Co គឺជាកន្លែងដែលប្រព្រឹត្តទៅពិធីបុណ្យ Dinh Co ប្រចាំឆ្នាំ  (រូបថត៖ ittpa.baria-vungtau.gov.vn)

លោក Tran Quoc Nhan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Long Hai ស្រុក Long Dien បានឲ្យដឹងថា៖ “ប្រជាពលរដ្ឋរំពឹងថាពេលមកដល់ពិធីបុណ្យ Dinh Co ពួកគាត់បួងសួងសុំឲ្យប្រទេសជាតិមានសេចក្តីសុខចម្រុងចម្រើននិងប្រជាជនសុខសាន្តត្រាននិងបួងសួងសុំខ្យល់អាកាសល្អអំណោយផល ដើម្បីឲ្យប្រជាពលរដ្ឋបានសុខសុវត្ថិភាពពេលទៅនេសាទលើសមុទ្រ និងចាប់បានគ្រឿងសមុទ្រច្រើន។នោះជាការរំពឹងទុករបស់ប្រជាពលរដ្ឋ។បន្ទាប់ពីឆ្នាំនេះយើងនឹងធ្វើឱ្យប្រសើរឡើងនូវពិធីបុណ្យនៅឆ្នាំ ២០២៤ ឱ្យមានសកម្មភាពបន្ថែមទៀតដែលសក្តិសមជាពិធីបុណ្យវប្បធម៌ថ្នាក់ជាតិ”។

ក្រៅពីពិធីគោរពបូជាប្រពៃណីមួយចំនួន នឹងមានសកម្មភាពសម្តែងក្នុងពិធីបុណ្យ ដូចជាច្រៀង don ca tai tu ការហោះខ្លែងលើឆ្នេរខ្សាច់ការប្រគួតបាល់ទះលើឆ្នេរខ្សាច់បុរសនិងនារីការប្រកួតដើរលើខ្សាច់ការប្រកួតចងសំណាញ់ការប្រកួតត្បាញសំណាញ់...។ លោក Ho Ngoc Giao អនុប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ទេសចរណ៍ស្រុក Long Dien បានឲ្យដឹងថា៖ “ពិធីបុណ្យបង្ហោះខ្លែង Dinh Co ឆ្នាំនេះត្រូវបានប្រារព្ធឡើងជាលើកដំបូង។នេះជាការចាប់ផ្តើមនៃពិធីបុណ្យដ៏រស់រវើកដើម្បីបង្កើតចំណាប់អារម្មណ៍សម្រាប់ពិធីបុណ្យ Dinh Co ក្នុងឆ្នាំនេះនិងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។យើងនឹងលើកកម្ពស់ពិធីបុណ្យនេះបន្ថែមទៀតដើម្បីបំពេញតម្រូវការធម្មយាត្រារបស់ភ្ញៀវទេសចរ”។

នៅឆ្នាំ១៩៩៥ Dinh Co ក៏ត្រូវបានក្រសួងវប្បធម៌និងព័ត៌មានទទួលស្គាល់ថាជាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ។ពិធីបុណ្យ Dinh Co ក៏ត្រូវបានចាត់ថ្នាក់ជាព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍សំខាន់ៗប្រចាំឆ្នាំនៅខេត្ត Ba Ria-Vung Tau។

បន្ទាប់ពី២សតវត្សនៃការអភិរក្សនិងលើកតម្កើងតម្លៃប្រពៃណីនៃពិធីបុណ្យ Dinh Co ប្រជាជននៅស្រុក Long Dien ក៏ទទួលបានកិត្តិយសនិងមោទនភាពផងដែរនៅពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានចេញសេចក្តីសម្រេច លេខ២៣៧ចុះថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៣ស្តីពីការប្រកាសបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់ពិធីបុណ្យ Dinh Co ទីរួមស្រុក Long Hai ស្រុក Long Dien ខេត្ត Ba Ria - Vung Tau។ ប្រការនេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់នាពេលអនាគត។ លោក Lam Van Hong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Long Dien បានឲ្យដឹងថា៖ “ពិធីបុណ្យ Dinh Co ឆ្នាំ ២០២៣ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី។នេះជាមោទនភាព និងកម្លាំងចិត្តសម្រាប់ប្រជាជនក្រៅពីនេះក៏ជាទំនួលខុសត្រូវក្នុងការថែរក្សានិងលើកតម្កើងកិត្តនាមថ្មីនេះនាពេលខាងមុខផងដែរ។ដោយផ្អែកលើអត្ថប្រយោជន៍នេះយើង នឹងវិនិយោគនិងថែរក្សាឱ្យសមនឹងបេតិកភណ្ឌ។ ទី២គឺលើកកម្ពស់គុណភាពពិធីបុណ្យ ដើម្បីទាក់ទាញភ្ញៀវទេសចរពីជិតនិងឆ្ងាយ”។

ឆ្នាំនេះពិធីបុណ្យ Dinh Co - Long Hai បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរជាង ១០០ ពាន់នាក់មកគោរពបូជានិងបួងសួងសុំសេចក្តីសុខ។ការចូលរួមនិងការលើកទឹកចិត្តរបស់ភ្ញៀវទេសចរធ្វើឱ្យពិធីបុណ្យ Dinh Co - Long Hai កាន់តែមានភាពទាក់ទាញមិនត្រឹមតែនាំមកនូវអត្តសញ្ញាណជាតិប៉ុណ្ណោះទេថែមទាំងបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនដែលតែងតែចង់បានសុភមង្គលនិងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ