ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa និងវប្បធម៍ប្រពៃណីប្រជាជនសមុទ្រ។

ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa និងវប្បធម៍ប្រពៃណីប្រជាជនសមុទ្រ។ - ảnh 1
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa និងវប្បធម៍ប្រពៃណីប្រជាជនសមុទ្រ។ (vietnamplus.vn)


        VOV-ក្នុងប៉ុន្មានថ្ងៃនេះប្រជាជនវៀតណាមសុទ្ធតែបានឆ្ពោះទៅស្រុកកោះ
Ly Son ខេត្ត Quang Ngai ជាប្រភពដើមរបស់អ្នកកសាងដែនដីបោះបង្គោលសីមា​
អធិបតេយ្យដែន​សមុទ្ររបស់ប្រទេសជាតិ។ ស្រុកកោះ Ly Son ពោពេញទៅ​ដោយ​បរិយាកាសត្រៀមឲ្យពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa។ នេះជាពិធី​ជាផ្លូវការត្រូវបានបណ្ដាត្រកូលនៅស្រុកកោះ Ly Son រៀបចំជារៀងរាល់ឆ្នាំ​ពោ
​ពេញ​ទៅដោយចំណុចវប្បធម៍ដ៏វិសេសវិសាលនិងជាច្រើនសត្សវត្សកន្លងមក។​ពិធីបុណ្យនេះទើបនឹងបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីយ៍ជាតិ។

        អស់រយៈពេលជាង១ម៉ោងធ្វើដំណើរដោយកុប៉ាលល្បឿនលឿនពីកំពង់ផែ
Sa Ky កោះ Ly Son បានលេចឡើងដូចជាគ្រាប់ពេជ្យនៅកណ្ដាលសមុទ្រ។ ក្នុង
រយៈ​ពេលនេះ កំពង់ផែរបស់កោះ Ly Son ពេលណាក៏អូអរដែរ។ ប្រហែលជាមាន​
មនុស្ស​ជាង១ពាន់នាក់បានចេញទៅកោះ Ly Son ក្នុងឱកាសនេះ កើនប្រមាណ​៨ដងបើប្រៀបនឹងថ្ងៃធម្មតា។ អ្នកណាក៏ចូលចិត្តពីព្រោះបានសម្របខ្លួនក្នុងពិធី​
បុណ្យ​ដ៏វិសេសវិសាលរបស់ប្រជាជនកោះ Ly Son។

        ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa មិនត្រឹមតែមានតាំងពីយូមក​ក្នុងបណ្ដាត្រកូលនៅស្រុកកោះ Ly Son ប៉ុណ្ណោះទេ ថែមទាំងជាពិធីការប្រជាប្រិយ​វប្បធម៍ជំនឿដ៏វិសេសវិសាល ដែលបានប្រព្រឹត្តទៅប្រចាំឆ្នាំនៅបណ្ដាដំបន់ឆ្នេ​
សមុទ្រ​នៅខេត្តQuang Ngai ទៀតផង។ កន្លែងណាមានទាហានទៅ Hoang Sa មុន
នេះ កន្លែងនោះសុទ្ធតែបានប្រព្រឹត្តទៅពិធីនេះដែរ។ លោក Nguyen Van Phuc
ប្រធានត្រកូល Nguyen នៅស្រុកកោះ Ly Son បានឲ្យដឹងថា ក្នុងប៉ុន្មាន​ថ្ងៃ​ខែទី៣
តាមច័ន្ទកតិ ប្រជាជនលើកោះអ្នកណាក៏ឆ្ពោះទៅពិធីបុណ្យនេះដែរ។

        “នៅទីនេះធ្វើរួមពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ដើម្បីរំលឹក​វិញ្ញាណក្ខ័ន្ធបណ្ដាអ្នកដែលមានគុណបំណាចចេញទៅកោះ Hoang Sa មុននេះ។
នា​ថ្ងៃទី១៥កើតខែទី៣ ត្រកូលនីមួយៗគ្រួសារនីមួយៗសុទ្ធតែបានធ្វើបុណ្យរីឯនៅ​
សាលាភូមិធ្វើរួម។ ខ្ញុំនៅមានភារកិច្ចទិញផលិតផលដើម្បីធ្វើពិធីឲ្យបានគ្រប់​គ្រាន់។ ពិធីការបួងសួងត្រូវមានជ្រូក មាន់រាប់សិបក្បាលនិងមានគ្រូអារក្ស។”

        មុននេះ៣០០ឆ្នាំ ក្រុមទាហាន Hoang Sa ជាបណ្ដាប្រជាជន Ly Son បាន​ទទួល
ព្រះរាជបញ្ជារបស់ស្ដេចក្នុងរាជកាល Nguyen ទៅ Hoang Sa ដើម្បីបំពេញភារកិច្ច​
វាស់វែង​កំរិតទឹកសមុទ្រឡើងនិងបោះបង្គោលសីមាអធិបតេយ្យភាពដែនសមុទ្រ
របស់មាតុប្រទេស។ ក្រុមទាហានមុននេះ រួមជាមួយកេរ៌្តដំណែលរាប់រយនៅបាន
រក្សានៅ Ly Son បានបង្ហាញឲ្យឆ័ន្ទះការពារអធិបតេយ្យភាពសមុទ្រកោះនៃមាតុ
ប្រទេសតាំង​ពីរាប់រយឆ្នាំមុននេះ។ នាបច្ចុប្បន្ននៅ Ly Son នៅមានរក្សាឯកសារ
ភ័ស្តុតាង​ប្រវត្តិសាស្ត្រជាច្រើនស្ដីពីអធិបតេយ្យភាពប្រជុំកោះ Truong Sa, Hoang Sa។
លោក Hoang Nam ភ្ញៀវទេសចរណ៍មួយនាក់នៅក្រុងហាណូយបានចែក​រំលែក​ថា៖

        “អាចនិយាយបានថាមុនពេលមកទីនេះខ្ញុំមិនគិតថា នៅទីនេះបាន​រក្សា​ឯកសារដ៏ថ្លៃថ្លាដូច្នេះឡើយ។ វាជាភ័ស្តុតាង។ ខ្ញុំសប្បាយរីករាយណាស់​ពីព្រោះ​នៅទីនេះបានរក្សាប្រពៃណីស្នេហាជាតិរបស់ប្រជាជាតិវៀតណាមចំពោះ Hoang
Sa។”

        ក្តីមោទនភាពពីច្រើនជំនាន់មករបស់ប្រជាជនលើកោះ Ly Son គឺមានក្រុម​
ទាហាន Hoang Sa បណ្ដាកុលបុត្រឆ្នើមរបស់ស្រុកកំណើតដែលបានមក Hoang Sa បោះបង្គោលសីមាអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស ការពារ​អធិបតេយ្យ
ភាពកោះសមុទ្រនៅបានបន្តក្នុងគ្រប់ជំនាន់មនុស្សនៅដំបន់ដីនេះ។ លោក Le Van
Hoa ប្រជាជនឃុំ An Vinh មោទនភាពនិយាយថា ជាជន Ly Son អ្នក​ណាក៏ចាំជា
និច្ចប្រពៃណីនេះ។

        “ការទទួលខុសត្រូវរបស់មនុស្សលើកោះ Ly Son ពីជំនាន់ចាស់ដល់ជំនាន់​ក្មេងវាមានទំនាក់ទំនងជិតស្និទ្ធពីមុនមកដែល​ Hoang Sa មានតាំងពីជំនាន់ជីដូន
ជីតាបានមកទីនោះការពាររក្សាអធិបតេយ្យភាព។​ដូច្នេះប្រជាជន Ly Son ម្នាក់ៗ
បានមានប្រពៃណីមួយត្រូវបានការពារ។”

        ប្រជាជន Ly Son ជានិច្ចកាលឆ្ពោះមកប្រជុំកោះ Hoang Sa, Truong Sa។ ចំពោះ
គេ​ Hoang Sa, Truong Sa ជាស្រុកកំណើតទី២ ជាកន្លែងអាជីវកម្ម​នេសាទ​សំខាន់
ដែលជីដូនជីតាបានបើកទូលាយដើម្បីរកស៊ី។ ជារៀងរាល់ថ្ងៃ បណ្ដាក្រុម​ទូករបស់
អ្នកនេសាទ Ly Son នៅបន្តបោះពួយទៅបណ្ដាដំបន់ប្រជុំកោះ Hoang Sa, Truong Sa ដើម្បីអាជីវកម្មជលផលនិងនៅមានភារកិច្ចដ៏ខ្ពង់ខ្ពស់មួយទៀតគឺបន្ត​ប្រពៃណី
របស់ជីដូនជីតាប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនៃមាតុប្រទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ