|
សកម្មភាពក្នុងពិធិបុណ្យសែនព្រេនសូមទឹកភ្លៀងរបស់ជនជាតិ Kho Mu(រូបថត៖Internet) |
(VOVWorld)-ជនជាតិKho Mu តែងតែធ្វើពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងមុនរដូវ
ព្រោះគ្រាប់ លើស្រែចំការ។នេះជាពិធីសែនព្រេនអ្នកតាមេឃ-ដី ជីដូនជីតានឹងបណ្តាទេវតា
ឲ្យ រដូវ១មានទិន្នផលខ្ពស់។ពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងរបស់ជនជាតិ Kho Mu ឆ្លុះបញ្ឆាំងនូវជំនឿរបស់ប្រជាជនទៅលើធម្មជាតិ។
ជាធម្មតាហើយ នាដើមខែមេសា ជនរួមជាតិ Kho mu នៅភូមិTen ស្រុក Muong Phang
ខែត្រ Dien Bien បែជាប្រារព្វពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀង។លោក Quang Van Muon លេខាបក្សភូមិ Ten បានឲ្យដឹងថា៖ទោះបីបែបផែន ផលិតកម្មផ្លាស់ប្តូរក៏ដោយក៏ជនរួម
ជាតិ Kho mu មិនភ្លេចបានប្រភពដើមមិនភ្លេច បណ្តាពិធីកិច្ចបុណ្យប្រពៃណីបានឡើយ។លោកបានឲ្យដឹងថា៖ “ពីធីសែនព្រេនសូមឲ្យមានទឹកភ្លៀងគឺជាពិធិបុណ្យប្រពៃណី១។ដូនតាយើងខ្ញុំ ប្រដៅថា៖ត្រូវធ្វើពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងនាដើមខែមេសាដើម្បី
មានទឹក ភ្លៀងបំរើការដាំដុះ។បើមិនធ្វើពិធីនេះ គឺអាកាសធាតុមិនអំណោយផលនឹងមិន
ទទួល បានរដូវផល១ទេ ។
|
សែនព្រេនសូមឲ្យមានទឹកភ្លៀង(រូបថត៖Internet) |
លោកបានបន្តទៀតថា៖ពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងមិនប្រព្រិត្តទៅនៅថ្ងៃ
កំណត់ណា១ទេ។ថ្ងៃប្រារព្វពិធីគឺដោយអ្នកចាស់ជរា១រូបក្នុងភូមិជ្រើសរើស។ នេះជាអ្នក
មានកិត្យានុភាពត្រូវបានអ្នកភូមិទាំងអស់គោរពរាប់អាន។លោក Luong Van Khan អាយុ
៥៤ឆ្នាំបានឲ្យដឹងថា៖“នៅថ្ងៃធ្វើពិធី អ្នកភូមិនៅតែទៅស្រែចំការដូចជាធម្មតា។នាម៉ោង
៤ឫ៥រសៀលពេលអ្នកភូមិមកពីស្រែចំការវិញ ទើបរៀបចំពិធី។ពិធីប្រព្រិត្តទៅយ៉ាង
សប្បាយ ណាស់”។ ភូមិទាំងមូលចាត់ចែងបាយស្ពកសែនព្រេនរួម១។គ្រឿងសំណែន
ជាផលិតផលដែលប្រជាជនផលិតបាន។ប្រជាជនភូមិTenទាំងមូលសុទ្ធតែឆ្ពោះទៅពិធី
រួមរបស់ ជនជាតិខ្លួន។
ពេលដែលពិធីកិច្ចសំរេច ស្នូរស្គរស្នូរគងឃ្មោះបន្លឺឡើងយ៉ាងកងរំពងហាក់ដូចជា
ដាស់អង្រុញ ដូចជាអញ្ចើញមនុស្សគ្រប់រូបចេញរាំ។របាំទន់ភ្លន់តាម ចង្វាក់គងស្គរ។បណ្តាកំលោះក្រមុំកាន់តែរាំកាន់តែជក់ចិត្តធ្វើឲ្យអ្នកមើលក៏ចង់រាំតាម ដែរ។បណ្តារបាំ
ក្នុងពិធីសែនព្រេនឲ្យមានទឹកភ្លៀងសុទ្ធតែឆ្ពោះទៅអ្នកតាមេឃ-អ្នកតាដីដូចជារបាំ
សែនព្រេនសូមទឹកភ្លៀងរបាំព្រោះគ្រាប់ជាដើម។ បងស្រី Luong Thi Lua បានឲ្យដឹង
ដោយក្តីសប្បាយរីករាយថា៖ “ពិធិបុណ្យនេះបានប្រារព្វឡើងក្នុង១ឆ្នាំម្តង។នេះជាពិធី
បុណ្យធំបំផុតរបស់ជនជាតិយើងខ្ញុំ។គេគ្រប់រូបមានជំនឿជឿជាក់ទាំងស្រុងទៅលើ
ពិធី។ជីវភាពរស់នៅរបស់យើងខ្ញុំផ្អែកទាំងស្រុងទៅលើស្រែចំការ ទើបគេទាំងអស់គ្នា
សុទ្ធតែចង់ ឲ្យធាតុអាកាសអំណោយផល”។
|
ទំលាប់លាងដៃក្រោយពីបានព្រោះគ្រាប់ក្នុងពិធីបុណ្យ(រូបថត៖ Internet) |
រដូវស្រែចំការ១ទៀតបានមកដល់និងជនរួមជាតិ Kho mu នៅភូមិTen ។រាល់បំណង
ប្រាថ្លារាល់សេចក្តីសង្ឃឹមរបស់ប្រជាជនសុទ្ធតែត្រូវបានផ្តាំផ្ញើ ត្រូវបាន ផ្សាយតាមរយះ
ពិធីកិច្ចតាមរយះចម្រៀងរបាំប្រពៃណី។សេចក្តីសប្បាយរីករាយ ថ្ងៃនេះក៏ជាកំលាំងចលក
ដើម្បីកេឆ្លងកាត់រាល់ការលំបាកសាកល្បងនៅចំពោះមុខ។គេសប្បាយដោយអស់ពីចិត្ត
ពីថ្លើមក្នុងពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងដើម្បីរដូវបង្កបង្កើនផលថ្មី១៕