ពិធីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung
Dang Hanh -  
(VOVWORLD) /  
VOVWORLD_ចំពោះប្រជាជនវៀតណាម ពិធីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hungនា
ថ្ងៃទី១០ខែមាឃគឺជាព្រឹតិ្តការដ៏សែនសំខាន់មួយ។ នាទិវានេះ ទោះបីនៅទីណាក៏
ដោយ ជនគ្រប់រូបសុទ្ធតែឆ្ពោះទោះវិហារ Hung នៅឃុំHy Cuong ស្រុកLam Thao
ខេត្តPhu Thoភាគខាងជើងវៀតណាម។ តាំងពីរាប់ពាន់ឆ្នាំកន្លងមក វិហារ
ស្ដេច Hungជាកន្លែងគោរពបូជា នឹករលឹកដល់គុណូបការៈរបស់ស្ដេច Hung
គ្រប់ជំនាន់ដែលបានបង្កើតនិងការពារប្រទេសជាតិ។
ពិធីរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung ដែលបានរៀបចំជារៀងរាល់ឆ្នាំនៅវិហារ
Hungនេះមឹនត្រឹមតែមានអត្ថន័យដ៏ធំធេងចំពោះប្រជាជននខេត្តPhu Tho
ប៉ុណ្ណោះថែមទាំងមានអត្ថន័យពិសេសចំពោះប្រជាជនវៀតណាមទាំងមូលទៀត
ផង។ រឿងព្រេងដំណាលថា មាតា Au Co និងបិតាLac Long Quanជាបុព្វបុរស
របស់ជនជាតិ វៀតណាម និងជាពុកមារបស់បណ្ដាស្ដេច Hung។ រាជ្ជកាល Hung
ជាដំណាក់កាលដ៏សំខាន់ក្នុងប្រវិត្តសាស្រ្តវៀតណាម ជាគ្រឹះស្ថានវប្បធម៌
ប្រវតិ្តសាស្រ្តនិងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្នូរបស់ប្រជាជាតិវៀតណាម។ ដើម្បី
កត់ចំណាំសគុណដ៏ធំធេងរបស់បណ្ដាស្ដេច Hung ប្រជាពលរដ្ឋនៅខេត្តPhu Tho
និងក្នុងទូទាំងប្រទេសបានបង្កើតវិហារគោរពបូជានៅមណ្ឌលកេរិ៍្តរំណែលវិហារ
ស្ដេច Hungនិងជ្រើសថ្ងៃទី១០ខែមាឃជាទិវារំលឹកវិញ្ញាណក្ខន្ធស្ដេច Hungនិង
រួមគ្នាឆ្ពោះទៅប្រភពដើមនៃប្រជាជាតិខ្លួន។ចាប់តាំងពីឆ្នាំ២០០៧មក ពិធី
រំលឹកវិញ្ញាណក្ខន្ធស្ដេច Hungត្រូវបានទទួលស្គាល់ជាពិធីបុណ្យជាតិរបស់វៀត
ណាម។ ចែករំលែកអំពីការចាប់អារម្មណ៍ក្នុងទិវារំលឹកវិញ្ញាណក្ខន្ធបុព្វបុរស
ជាតិនេះ លោក Han Van Hien ជានិស្សិតនៅក្រុងហាណូយបានឲយដឹងថា
“ ចំពោះប្រជាពលរដ្ឋនៅខេត្តPhu Thoនិយាយដោយឡែកនិងប្រជាជនវៀត
ណាមទាំងមូលនិយាយរួមគឺថ្ងៃទី១០ខែមាឃជានិច្ចកាលមានអត្ថន័យដ៏ធំធេង
និងជ្រាលជ្រៅ។ រូបខ្ញុំផ្ទាល់ជាអ្នកPhu Thoដែលបានតាយាយនិងមាតាបិតា
រៀបរាប់ពីអត្ថន័យពិសេសនៃទិវាបុណ្យនេះហើយជានិច្ចកាលដិតក្នុងអារម្មណ៍
នូវក្រមធម៌ផឹកទឹកនឹកដល់ប្រភពដើម។ឥឡូវជានិស្សិតរៀនសូត្រឆ្ងាយពីគ្រុម
គ្រួសារតែជារៀងរាល់ឆ្នាំនាពេលទិវានេះមកដល់ម្ដងៗទោះបីរវល់ការងារយ៉ាង
ណាក៏ដោយក៏ខ្ញុំរៀបចំដើម្បីវិលត្រឡប់មកកាន់ទឹកដីប្រភពដើមរបស់ជន
ជាតិវៀតណាមចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសជាតិ“។
|
ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung - បុព្វបុរសជាតិនេះបានក្លាយទៅជានិមិត្តរូបវប្បធម៌ព្រលឹង និងស្មារតីសាមគ្គីភាពរបស់សហគមន៍គ្រប់ជនជាតិវៀតណាម |
ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងដ៏មហោឡារឹក។ ដំណាងបក្ស រដ្ឋ រណសិរ្ស
មាតុភូមិវៀតណាមរួមជាមួយប្រជាជនគ្រប់ស្រទាប់ធ្វើការអុជធូបថ្វាយបង្គំ
ស្ដេចHungនៅវិហារ Thuong លើភ្នំNghia Linh។ ជាពិសេស ឆ្នាំនេះ បន្ទាប់ពី
ពេលថ្នាក់ដឹកនាំបក្ស រដ្ឋអុជធូបថ្វាយបង្គំស្ដេចនៅទីនេះរួចគឺនៅតាមវិហារស្ដេចHungចំនួន១៤១៧កន្លែងក្នុងទូទាំងប្រទេសក៏នឹងអុជធូបធ្វើបុណ្យព្រមៗ
គ្នាតាមប្រពៃណីផងដែរ។ ប្រជាជននៅតាមភូមិចំនួន៤១ភូមិ នឹងដង្ហែគ្រែស្នែង
ស្ដេចទៅធ្វើបុណ្យនៅវិហារ។ ទន្ទឹមនោះក៏រៀបចំការលេងល្បែងប្រជាប្រិយជា
ច្រើនដែរមានជាអាទិ៍ ល្បែងបោកចំបាប់ យោលទោង បោះឈូង លេងអុក
បាញ់ស្នាព្រួញ រួមជាមួយការសំដែងសិល្បៈដែលមានបទចំរៀងប្រជាប្រិយដូចជា
ចំរៀង Xoan និងចំរៀងGheo។ តាមអ្នកស្រី Hoang Thi Mai ជាពលរដ្ឋមួយរូប
មកពីខេត្ត Tuyen Quang ប៉ែកឥសាន្ត វៀតណាមបានសំណេះសំណាលថា
“ ជារៀងរាល់ឆ្នាំនាថ្ងៃទី១០ខែមាឃខ្ញុំតែងតែរៀបចំការងារដើម្បីទៅកាន់
វិហារស្ដេច Hung ចូលរួមពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបុព្វបុរសជាតិ។សកម្មភាព
នេះធ្វើឲ្យខ្ញុំមានអារម្មណ៍បានវិលត្រឡប់មកប្រភពដើមរបស់ខ្លួន”។
ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធស្ដេច Hung - បុព្វបុរសជាតិនេះបានក្លាយទៅ
ជានិមិត្តរូបវប្បធម៌ព្រលឹង និងស្មារតីសាមគ្គីភាពរបស់សហគមន៍គ្រប់ជន
ជាតិវៀតណាម។ ទំនៀមទំលាប់គោរពបូជាស្ដេច Hung ត្រូវបានទទួលស្គាល់
ជាកេរិ៍្តដំណែលអរូបីរបស់មនុស្សលោក៕
Dang Hanh
-VOVWORLD