ពិធីអុំទូកងររបស់ជនរួមជាតិខ្មែរ នៅខេត្ត Soc Trangភាគខាងត្បូងវៀតណាម។

  
                        
ពិធីអុំទូកងររបស់ជនរួមជាតិខ្មែរ នៅខេត្ត Soc Trangភាគខាងត្បូងវៀតណាម។ - ảnh 1
ជនគ្រប់រូមខំប្រឹងប្រែងអុំទូកង(nternet).


VOVWRLD-ការអុំទូកងរប្រព្រឹត្តទៅនៅខេត្តស្ទើតែទាំងអស់ក្នុងដំបន់វាល
ទំនាបទន្លេ CuuLong។ដើម្បីបង្កលក្ខណះងាយស្រួលសំរាប់ជនគ្រប់រូបមក
ទស្សនា ការអុំទូកងរនាសព្វថ្ងៃនេះត្រូវបានរៀបចំឡើងនៅទិរួមខេត្តSoc Trang។
រាត្រីមុនថ្ងៃរៀបចំការអុំទូកងរ ជននៅគ្រប់ទិសទីបានហូរមកមជ្ឈមណ្ឌលទីក្រុង
Soc Trang។ក្នុងរាត្រីនេះទូកងរប្រមូលផ្តុំតាមក្រុ​មៗ។និងទូកងរនិមួយៗត្រូវបាន
តុបតែងភ្លើ​ងគ្រប់ព័ណ៏។រួមជាមួយនោះគឺសំលេងស្នូគរ​ សំលេងខ្លុយ​និងសំលេង
ច្រៀងរបស់យុវជន​យុវនារី។

ព្រឹកថ្ងៃស្អែកក្រុមទូកងរជាច្រើនចាប់ផ្តើមការប្រណាំង។តាមសង្ខាងទន្លេ Maspero នៅកណ្តាលទីក្រុងSoc Trang​ ជនរាប់ម៉ឺននាក់ឈរទស្សនាទស្សនិកជនមិនត្រឹមតែ
ជាអ្នកខេត្តប៉ុណ្ណោះទេថែមទាំងជាភ្ញៀវមកពីខេត្តឆ្ងាយនិងជនបរទេសទៀតផង។
ចំពោះ ជនរួមជាតិខ្មែរគឺ​ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ត្រូវបានរង់ចាំជាច្រើនបំផុត
ក្នុងឆ្នាំ។លោក Tran Xuan Canh អ្នក Soc Trang​១រូបអោយដឹងថា”  កីឡាដើរតួនាទី
សំខាន់ចំពោះ ជនរួមជាតិខ្មែរពីមុនមក។ពិសេសគឺការអុំទូកងរ “។

ទោះបីជាមានអាយុ៨០ឆ្នាំក្តីប៉ុន្តែលាកតា Giang Thich នៅទៅមើលការ អុំទូកងរ
ឆ្នាំនេះ។តាមលោកតា Giang Thichគឺ​ជនរួមជាតិខ្មែរជានិច្ចកាលចាត់ទុកថាទូកងរ
ជាវត្ថុសក្តិសិទរបស់ភូមិ។វាគ្រាន់តែបានប្រើប្រាស់ក្នុងពិធីបុណ្យសំខាន់តែ
ប៉ុណ្ណោះ។លោកតា Giang Thichរៀបរាប់ថា “ពីមុនមកខ្ញុំសុទ្ឋតែទៅទស្សនា ការ
អុំទូកងរ។ខ្ញុំនៅលើកទឹកចិត្តកូនចៅទៅចូលរួមទៀតផងុ។ខ្ញុំចូលចិត្តវិញ្ញាសារ នេះ
ណាស់។បានជាខ្ញុំជានិច្ចកាលឆ្លៀតយកឪកាសទៅមើល“។

                      

ពិធីអុំទូកងររបស់ជនរួមជាតិខ្មែរ នៅខេត្ត Soc Trangភាគខាងត្បូងវៀតណាម។ - ảnh 2

ទួកងរត្រូវបានធ្វើឡើងដោយសារការរួមកំលាំង​ការរូមប្រាក់របស់អ្នកភូមិឃុំ។ទូកងរជាទ្រពសម្បិតរួមដែលត្រូវបានថែរក្សានៅវត្តយ៉ាម៉ត់ចត់។បង Tran Van Yen
អោយដឹងថា​១ខែមុនទិវាអុំទូកងរ បណ្តាវត្តបានជ្រើសរើសអ្នកអុំទូកងរដែលជា
បណ្តាយុវជនខ្មែរក្នុងភូមិដើម្បីហ្វឺកហាត់។បងអោយដឹងថែមទៀតថា“ទូកងរ
និមួយៗមានជនប្រមាណ​៥០នាក់។ជនដែលអង្គុយនៅក្បាលទូកជាជនមាន
ពិសោទ។និងជនដែលឈរផ្លុំក្រែជាជនដើរតួនាទិសំខាន់។ព្រោះថាគាត់ណែនាំ
ជនទាំងឡាយអុំទូក    “។

នាថ្ងៃប្រព្រឹត្តទៅការអុំទូកងរ លើកំណាត់ផ្លូវ១គឺណែនណាន់តាន់តាប់ដោយ
ទស្សនិកជន​និងសូរសំលេងស្គរ​ សូរសំលេងនៃវង់ភ្លេងពិណពាទ្យរន្ទឺឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ