|
ពិព័ណ៏វប្បធម៨សមុទ្រវៀតណាម(រូបថត៖Internet) |
VOVWorld – ពិព័ណ៏កេរ្តិ័មរតកសមុទ្រវៀតណាម ទើបនឹងបានប្រព្រិត្តទៅ នៅ
ហាណូយ ចាប់ពីថ្ងៃទី១៨ដល់ទី៣១ឧសភា។ ដោយមានវត្ថុតាង នឹងឯកសារពិសេស
ចំនួនជាង៣០០ ពិព័ណ៏នេះគឺជាភស្តុតាងដ៏រស់រវើកអំពីការ រួមវិភាគទានសំខាន់ក្នុង
ការបង្កើត នឹងសកម្មភាពរបស់ប្រព័ន្ធជួញដូរតាម នាវាចរណ៏អន្តរជាតិរបស់វៀតណាម
ព្រមទាំងក៏ជាសារអះអាងនូវអធិបតេយ្យ ភាពរបស់មាតុភូមិផង។
សមុទ្រខាងកើតដើរតួនាទីជាស្ពានតភ្ជាប់អរិ្យធម៏ វប្បធម៏នឹងការជួញដូរអន្តរជាតិ
រវាងបូពា៏ទឹសជាមួយទឹសខាងលិច រវាងសមុទ្រប៉ាស៊ីហ្វីកជាមួយ មហាសមុទ្រឥណ្ឌា
រវាងទ្វីបអាស៊ីជាមួយទ្វីបអឺរ៉ុបនឹងទ្វីបអាហ្វ្រីកខាងជើងខាងកើត នឹងរវាងវៀតណាម
ជាមួយបណ្តាប្រទេសនៅក្នុងតំបន់នឹង លើ សកលលោក។ក្នុងរយះប៉ុន្មានសតវត្ស
ថ្មីៗនេះបានមានសំណង់ជាច្រើនស្រាវជ្រាវអំពីប្រវត្តិសាស្រ្តនឹងធ្វើសកម្មភាពរបស់
បណ្តាផ្លូវជួញដូរលើសមុទ្រ តួនាទីរបស់សមុទ្រខាងកើតក៏ដូចជាបណ្តាទីក្រុងកំពង់
ផែជួញដូររបស់វៀត ណាមចំពោះបណ្តាផ្លូវជួញដូរលើសមុទ្រផង។ពីការពិតជាក់
ស្តែងនេះសារមន្ទី ប្រវត្តិសាស្រ្តជាតិវៀតណាម បានរៀបចំពិព័ណ៏អំពីកេរ្តិ៍មរតកវប្ប
ធម៏សមុទ្រ វៀតណាមសំរាប់អ្នកប្រាជ្ញ ទស្សនិកជនជាតិនឹងអន្តរជាតិមកទស្សនា។
លោកNguyen van Cuong នាយកសារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមបាន ឲ្យដឹង
ថា៖យើងខ្ញុំមានបំណងផ្ញើសារ១ជាភាសារសារមន្ទីជូនចំពោះប្រជាជនវៀតណាម
គ្រប់រូប នឹងមិត្តភ័ក្តអន្តរជាតិស្តីពីសេចក្តីស្នេហារសមុទ្រ មាតុភូមិ វៀតណាម អំពី
អធិបតេយ្យភាពសមុទ្រកោះនឹងដីគោគរបស់ប្រទេសវៀត ណាម១ឯករាជឯកភាព១។
|
វត្ថុតាងមួយចំនួននៅពិព័ណ៏៏រូបថត៖ Internet) |
ឯកសាររូបភាពនឹងវត្ថុតាងដែលដាក់តាំងនៅពិព័ណ៏នេះគឺជាភស្តុតាង អំពីការដែល
វៀតណាមបានធ្វើសមាហរណកម្មខ្លាំងក្លា នឹងមានការរួមវិភាគ ទានសំខាន់ដល់
ប្រព័ន្ធជួញដូរតាមនាវាចរណ៏អន្តរជាតិ ព្រមទាំងនេះក៏ជា សារស្តីពីអធិបតេយ្យភាព
របស់វៀតណាមដែលមានតាំងពីយូរៗនឹងជាអចិន្ត្រៃយ៏ចំពោះតំបន់ដែនសមុទ្រ
នឹងប្រជុំកោះHoang Sa នឹង Truong Sa ។លោក Tran Trong Ha នាយកសារមន្ទី
ខែត្រ Quang Ninhបានប្រាប់ឲ្យដឹង ថា៖សារមន្ទីQuang Ninh រួមវិភាគទានរតនះវត្ថុ
តាងចំនួន៤៧វត្ថុជូនពិព័ណ៏ នេះ។វត្ថុតាងទាំង៤៧វត្ថុនេះ បានដាក់តាំងជា២ភាគ។
ភាគទី១ គឺរយះពេល១០សតវត្សដើមគ,សដោយផ្តោតទៅលើការផ្លាស់ប្តូរទំនិញ
រវាង Quang Ninh នឹងចិន នឹងកម្រងគ្រឿងភាជន៏ស្តីពីការផ្លាស់ប្តូរពាណីជ្ជកម្មរវាង
Quang Nam នឹងHoi An។
|
វត្ថុតាង១ចំនួនដាក់តាំងនៅពិព័ណ៏(រូបថត៖ Internet) |
ជាពិសេស ក្នុងផ្នែកកតាំងពិព័ណ៏កេរ្តិ៍មរតកពីសតវត្សទី១៩ ដល់ សម័យកាលមាន
ដាក់តាំងឯកសារវិទ្យាសាស្រ្តសំខាន់ជាច្រើនស្តីពីអធិបតេយ្យភាពសមុទ្រកោះវៀត
ណាមដំណាក់កាលពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៧៥ក៏ដូចជាការងារព្រំដែន ដែនដីនៃរដ្ឋសា
ធារណះរដ្ឋសង្គមនិយមវៀតណាម។ លោកNguyen Van Huan ជន Ha Tinhម្នាក់ចាត់ទុក
ថា៖ពិព័ណ៏បានផ្ញើសារ មានអត្ថន័យ១ជូនចំពោះទស្សនិកជនអំពីសេចក្តីស្រឡាញ់
សមុទ្ររបស់ប្រជាជនវៀតណាម។ពិព័ណ៏ដាក់តាំងគ្រប់គ្រាន់បណ្តាកេរ្តិ៍មរតកវប្បធម៏
របស់វៀតណាម។នេះក៏ជាឱកាសដើម្បី យើងរំលឹកឡើងវិញនូវប្រពៃណីរបស់ប្រជាជាតិ
ក្នុងការតស៊ូការពារសមុទ្រកោះនឹងជាឱកាសដើម្បីអប់រំប្រពៃណីឲ្យប្រជាជនគ្រប់ជំនាន់
ផង។
|
ពិព័ណ៏ទាក់ទាញទស្សនិកជនមកមើលជាច្រើន(រូបថត៖ Internet) |
ពិព័ណ៏ជួយដល់ទស្សនិកជនមានការមើលទូទៅ១ អំពីរូបភាព បណ្តាកំពង់ផែជួញ
ដូរវៀតណាមក្នុងប្រវត្តិសាស្រ្ត បង្កើតសកម្មភាពរបស់ ប្រព័ន្ធជួញដូរតាមនាវាចរណ៏
អន្តរជាតិ ទំនាក់ទំនង ឥទ្ធិពលវប្បធម៏រវាង វៀតណាមជាមួយបណ្តាខឿនអរិ្យធម៏
វប្បធម៏តាមបណ្តោយផ្លូវជួញដូរលើ សមុទ្រព្រមទាំងឧទ្ទេសនាមនឹងផ្សព្វផ្សាយ
យ៉ាងទូលំទូលាយទៅកាន់សាធារណះជន អំពីប្រវត្តិសាស្រ្តរុករក ធ្វើអាជីវកម្ម
សេដ្ឋកិច្ចសមុទ្រនឹងការអនុវត្ត អធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត៕