ពិពណ៌គំនូរផ្កាឈូកនៅវិថីបុរាណក្រុងហាណូយ
Thu Hang -  
(VOVWORLD) /  
VOVWORLD_គណៈកម្មាធិការគ្រប់គ្រងវិថីបុរាណក្រុងហាណូយទើបនឹង
សហការជាមួយក្រុមវិចិត្រករមជ្ឈមណ្ឌល UNESCO វិចិត្រសិល្បៈហាណូយបើក
ពិពណ៌ក្រោមប្រធានបទផ្កាឈូកនៅមជ្ឈមណ្ឌលប្រាស្រ័យវប្បធម៌វិថីបុរាណហា
ណូយ។ប្រធានបទផ្កាឈូកនេះផ្សាភ្ជាប់ជាមួយរូបភាពលោកប្រធានហូជីមិញនិង
ប្រទេសវៀតណាម។
នៅពិពណ៌នេះមានតាំងបង្ហាញស្នាដៃចំនួន៤២របស់វិចិត្រករ៤នាក់ដែល
ប្រកបការងារនៅមជ្ឈមណ្ឌល UNESCO វិចិត្រសិល្បៈហាណូយរួមមានលោក
Vu Tuyen អ្នកស្រី Phan Thi Thanh Mai លោក Dang Dinh Ngo និងលោកBui
Trong Du។ គំនូរនីមួយៗជាការសំឡឹងមើលដោយឡែកដោយនាំមកជូនទ
ស្សនិកជននូវបរិយាកាសពោរពេញទៅដោយពណ៌ចំរុះដើម្បីចាប់អារម្មណ៍អំពី
សោភ័ណភាពនៃផ្កាឈូក។ តាមវិចិត្រករ Vu Tuyenឲ្យដឹងថាលោកជក់ចិត្តនឹង
ការគូររូបផ្កាឈូកហាក់ដូចជាមាននិស្ស័យតាំងពីជាតិមុន។ ពេលកាន់ជក់
ម្ដងៗលោកតែងតែគិតដល់ផ្កាឈូក។ គិតរហូរមកដល់ពេលនេះលោកបាន
គូរគំនូរផ្កាឈូកចំនួន១០០០ផ្ទាំង។ នៅការតាំងពិពណ៌លើកនេះលោកយក
គំនូរចំនួន១៦ផ្ទាំងមកឧទ្ទេសនាមជាមួយទស្សនិកជន។ វិចិត្រករ Vu
Tuyenបានចែករំលែកថា
“ ក្នុងឱកាសរំលឹកទិវាកំណើតរបស់លោកប្រធានហូជីមិញគឺប្រធានបទ
ផ្កាឈូកមានភាពសមស្របបំផុត។ ព្រោះថាផ្កាឈូកជានិមិត្តរូបនៃសេចក្ដី
ថ្លៃថ្នូហើយតាមរយៈនោះស្ដែងឡើងបុគ្គលិកលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តម
របស់លោកប្រធានហូជីមិញ”។
កម្រងគំនូរ”រដូវស្នេហ៍”របស់វិចិត្រករ Vu Tuyenដែលមាន១៦ផ្ទាំងហើយ
បានយកមកដាក់តាំងនៅពិព័រណ៍នេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះអ្នកទស្សនា។ គំនូរផ្កាឈូកនានាបានរំលេចចេញបរិយាកាសខៀវ
ស្រងាត់នៃបឹងឈូកហើយធ្វើឲ្យទស្សនិកជននឹកគិតដល់សម្រស់ស្រស់ស្អាត
របស់ប្រភេទផ្កាពិសេសមួយនេះ។វិចិត្រករ Vu Tuyenបានសំណេះសំណាលថា
“ ចំពោះខ្ញុំ គំនូរមួយផ្ទាំងសុទ្ធតែបង្ហាញនូវអារម្មណ៍របស់មនុស្ស។ ផ្កា
ឈូកជារូបភាពដែលខ្ញុំឆ្លុះបញ្ចាំងនូវព្រលឹងរបស់មនុស្សហើយសុំឲ្យមនុស្ស
គ្រប់រូបចូររាប់អានស្រលាញ់គ្នា“។
|
គំនូរផ្កាឈូកនានាបានរំលេចចេញបរិយាកាសខៀវស្រងាត់នៃបឹងឈូក |
វិចិត្រករស្រី្តតែមួយនាក់គតនៅពិព័រណ៍នេះគឺអ្នកស្រី Phan Thi Thanh
Mai។ ស្នាដៃគំនូររបស់អ្នកស្រីដែលបានយកមកតាំងបង្ហាញនៅទិនេះសុទ្ធតែ
ជាគំនូរប្រេង។ប្រធានបទនៃស្នាដៃទាំងនេះរួមមាន ផ្កាឈូកក្នុងសួន បឹងឈូក
ឈូករដូវក្ដៅ ឈូកនាខែឧសភា និង ផ្កាឈូកជាមួយក្រមុំ។ គំនូរទាំងអស់នេះ
សុទ្ធតែបង្ហាញនូវភាពស្រស់ស្អាតហើយពោរពេញទៅដោយមនោសញ្ចេតនា។
តាមបណ្ឌិត Nguyen Van Huy នាយករងមជ្ឈមណ្ឌលសា្រវជ្រាវនិងពង្រីកតំលៃ
បេតិកភ័ណ្ឌវប្បធម៌បានចែករំលែកថា
“ ខ្ញុំបានទស្សនាគំនូរផ្កាឈូកទាំងអស់នៅពិពណ៌នេះហើយសង្កេតឃើញ
ថាវណ្ណកម្មទាំងនេះសំបូរបែបណាស់ដោយបានបង្ហាញនូវមនោសណ្ចេតនារបស់
ក្រុមវិចិត្រករចំពោះផ្កាឈូក។ កម្រងគំនូរផ្កាឈូកបានធ្វើឲ្យទស្សនិកជនមាន
ចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជនវៀតណាមគ្រប់រូបសុទ្ធតែផ្សាភ្ជាប់
រូបភាពផ្កាឈូកជាមួយលោកប្រធានហូជីមិញ ”។
តាមរយៈការតាំងពិពណ៌ក្រោមប្រធានបទផ្កាឈូករបស់វិចិត្រករ៤រូ
បនេះជាការពិតទស្សនិកជននឹងមានការរំជួលចិត្តអំពីក្រុងហាណូយ អំពី
ផ្កាឈូក ហើយទើបយល់ថាជនវៀតណាមស្រលាញ់ឈូកយ៉ាងណា៕
Thu Hang
-VOVWORLD