ពិព័រណ៌គំនូរពណ៌ទឹក Phuong Nam

(VOVWORLD) - ពិព័រណ៍គំនូរពណ៌ទឹក Phuong Nam រៀបចំដោយសមាគមវិចិត្រសិល្បៈវៀតណាម សហការជាមួយមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam   បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ២៤ ឧសភា នៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលការតាំងពិព័រណ៍គំនូរពណ៌ទឹករបស់វិចិត្រករនៅទីក្រុងហូជីមិញ - កន្លែងដែលគំនូរពណ៌ទឹកត្រូវបានអភិវឌ្ឍយ៉ាងរស់រវើកបំផុតនៅក្នុងប្រទេស ត្រូវបានប្រារព្ធឡើងនៅមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam។

ពិព័រណ៌គំនូរពណ៌ទឹក Phuong Nam - ảnh 1អ្នកទស្សនាការតាំងពិពណ៌ (រូបថត៖ TTXVN)

នៅវៀតណាម ក្នុងប៉ុន្មានឆ្នាំនេះ គំនូរពណ៌ទឹកបាននិងកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ដោយមានការចូលរួមចំណែកដ៏ធំពីវិចិត្រករនៅទីក្រុងហូជីមិញ។ គំនូរពណ៌ទឹកតែងតែត្រូវបានចាត់ទុកថាជា សម្ភារៈប្រយោលសម្រាប់ការគូរឡើងស្នាដៃសិល្បៈ ប៉ុន្តែក្លឹបពណ៌ទឹក Sai Gon (សមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញ) បានធ្វើឱ្យសម្ភារៈនេះទៅជាសម្ភារៈផ្ទាល់។ ដោយហេតុនេះ បង្ហាញថា កម្លាំងរស់នៃគំនូរពណ៌ទឹកត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។

ពិព័រណ៍គំនូរពណ៌ទឹក Phuong Nam ប្រមូលផ្តុំវិចិត្រករពណ៌ទឹកចំនួន ២០ នាក់នៃទីក្រុងហូជីមិញ រួមទាំងវិចិត្រករពណ៌ទឹកដ៏ឆ្នើមដូចជា៖ Ngo Thanh Hai, Do Hieu, Ca Le Dung...។ វិចិត្រករនីមួយៗ មានរចនាបថប្លែកៗ ជាមួយនឹងវិធីសាស្ត្រគូររូបរៀងៗខ្លួន នាំយកមកពិព័រណ៌រូបភាពចម្រុះពណ៌នៃគំនូរពណ៌ទឹកវៀតណាម។ ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍នេះក៏មានការបោះជំរុំលាបពណ៌ទឹកផងដែរ។ អ្នកទស្សនាមិនត្រឹមតែអាចមើលរូបគំនូរប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានបទពិសោធន៍ពិតនៃគំនូរពណ៌ទឹកទៀតផង។

សមាគមវិចិត្រសិល្បៈវៀតណាមបានឧទ្ទេសនាមគំនូរពណ៌ទឹករបស់វិចិត្រករទីក្រុង ហូជីមិញនៅទីក្រុងហាណូយ ដែលជាឱកាសសម្រាប់វិចិត្រករពណ៌ទឹកនៃទីក្រុងទាំងពីរសិក្សាពីគ្នាទៅវិញទៅមក និងផ្លាស់ប្តូរសិល្បៈនៃការគូរគំនូរពណ៌ទឹក។ វិចិត្រករ Ho Hung ប្រធានក្លឹបគំនូរពណ៌ទឹក Sai Gon បានឲ្យដឹងថា៖  “ក្លឹបតែងតែលើកទឹកចិត្ត និងស្វាគមន៍គ្រប់ៗគ្នាក្នុងការចូលរួមក្នុងការគូរគំនូរពណ៌ទឹក និងការជួបប្រាស្រ័យរវាងវិចិត្រករជាមួយគ្នា។ ក្លឹបមានបំណងចង់ត្រៀមកន្លែងដាច់ដោយ ឡែកសម្រាប់អ្នកដែលចូលចិត្តគំនូរពណ៌ទឹក។ ទន្ទឹមជាមួយគ្នានោះ រៀបចំដំណើរកំសាន្តសម្រាប់វិចិត្រករវៀតណាមចូលរួមការតាំងពិពណ៌អន្តរជាតិ បន្ទាប់មកអញ្ជើញវិចិត្រករមកពីប្រទេសផ្សេងៗមកវៀតណាមដើម្បីផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក។ តាមនោះ រួមគ្នាលើកកម្ពស់ និងរួមគ្នាអភិវឌ្ឍន៍សិល្បៈគូរគំនូរពណ៌ទឹកឱ្យស្មើៗគ្នានៅក្នុងតំបន់ និងក្នុងពិភពលោក”។

ពិព័រណ៌គំនូរពណ៌ទឹក Phuong Nam - ảnh 2វិចិត្រករ Ho Hung ណែនាំស្នាដៃរបស់គាត់ដល់ប្រព័ន្ធផ្សព្វផ្សាយ (រូបថត៖ VOV)

នៅឯពិព័រណ៍គំនូរពណ៌ទឹក Phuong Nam វិចិត្រករបាននាំយកស្នាដៃជាង ១០០។ ជាមួយនឹងសម្ភារៈពណ៌ទឹក និងការបង្ហាញដ៏ស្រទន់ ស្នាដៃទាំងនោះបានឆ្លុះបញ្ចាំងពីសកម្មភាពប្រចាំថ្ងៃ វប្បធម៌ បេតិកភណ្ឌ និងទេសភាពធម្មជាតិ…។ អាស្រ័យហេតុនេះ សាធារណជនចាប់អារម្មណ៌និងមើលឃើញពីក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេសជាតិនិងប្រជាជនរបស់វិចិត្រករ។ វិចិត្រករ Doan Quoc បានឲ្យដឹងថា៖ “នេះជាការតាំងពិព័រណ៍ដ៏គួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះថា ជាលើកដំបូង តាំងពិព័រណ៌បានប្រមូលផ្តុំវិចិត្រករពណ៌ទឹកជាច្រើនមកចូលរួម។ វិចិត្រករម្នាក់ៗមានវិធីសាស្ត្រគូរគំនូរផ្សេងៗគ្នា និងការបង្ហាញអំពីតំបន់ណាមបូក៏ខុសប្លេកពីគ្នាដែរ។ ការតាំងពិព័រណ៍ក៏បានបង្ហាញជូនអ្នកទស្សនាថា តំបន់ដីណាមបូមានទេសភាពស្រស់ស្អាតនិងមានវប្បធម៌ប្រចាំតំបន់”។

ជាមួយនឹងការតាំងពិព័រណ៌គំនូរពណ៌ទឹក មណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam បានទៅហួសពីតំបន់ទេសចរណ៍ ក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌ និងជាមជ្ឈមណ្ឌលច្នៃប្រឌិតនៅទីក្រុងហាណូយ។ មុននោះ មានការតាំងពិពណ៌គួរឱ្យចាប់អារម្មណ៍ និងគុណភាពជាច្រើន រាប់ចាប់ពីសិល្បៈ រហូតដល់វិទ្យាសាស្ត្រប្រវត្តិសាស្ត្រ ត្រូវបានប្រារព្ធឡើងនៅទីនេះ ដើម្បីផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត នៅពេលមកទស្សនាកន្លែងនេះ។  បណ្ឌិត Le Van Kieu នាយកមជ្ឈមណ្ឌលវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam បានឲ្យដឹងថា៖ “ជាមួយនឹងការតាំងពិព័រណ៌នេះ អ្នកទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam អាចរីករាយនឹងស្នាដៃសិល្បៈក្នុងលំហបុរាណមួយ។ ការលាយបញ្ចូលគ្នារវាងគំនូរពណ៌ទឹកបុរាណ និងសម័យទំនើបនាំមកនូវភាពទាក់ទាញ។ លក្ខណៈវប្បធម៌តំបន់ដីភាគខាងត្បូង បង្កប់ដោយដង្ហើមនៃជីវភាពសហសម័យ”។

ពិព័រណ៍គំនូរពណ៌ទឹកលើកនេះ ណែនាំជាចម្បងនូវស្នាដៃដែលគូរក្នុងដំណើរកម្សាន្តនីមួយៗរបស់វិចិត្រករ។ តាមរយៈការតាំងពិព័រណ៌គំនូរពណ៌ទឹកដែលមានប្រធាន បទអំពីភាគខាងត្បូង វិចិត្រករចង់ផ្ញើអំណោយអំពីសេចក្តីស្រឡាញ់ទឹកដី និងប្រជាជនភាគខាងត្បូងទៅកាន់សាធារណជនដែលស្រឡាញ់សិល្បៈ នៅទីក្រុងហាណូយ និយាយដោយឡែក និងប្រទេសជាតិទាំងមូល។ បន្ទាប់ពីការតាំងពិព័រណ៌នេះ សមាគមវិចិត្រសិល្បៈវៀតណាម គ្រោងនឹងរៀបចំការតាំងពិព័រណ៌គំនូរពណ៌ទឹកភាគខាងត្បូងប្រចាំឆ្នាំនៅមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ