ពិព័រណ៍រូបថត “មោទនភាពនៃខ្សែបន្ទាត់ព្រំដែន”
(VOVWORLD) - ពិព័រណ៍រូបថត “មោទនភាពនៃខ្សែបន្ទាត់ព្រំដែន” ទើបតែបានធ្វើឡើងនៅឯមជ្ឈមណ្ឌលពិនិត្យនិងតាំងពិព័រណ៍ស្នាដៃវិចិត្រសិល្បៈ លេខ ២៩ វិថី Hang Bai នៃទីក្រុងហាណូយ។ នេះជាការតាំងពិព័រណ៍ប្រចាំឆ្នាំដែលបានរៀបចំរួមគ្នាដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ គណៈកម្មាធិការឃោរនាអប់រំមជ្ឈឹម អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងសមាគមសិល្បករថតរូបវៀតណាម។ ក្នុងឱកាសនេះ គណៈចាត់តាំងកម្មវិធីបានប្រគល់រង្វាន់នៃការប្រឡងរូបថតសិល្បៈ “មោទនភាពនៃខ្សែបន្ទាត់ព្រំដែនមួយ”។
ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍រូបថត "មោទនភាពខ្សែបន្ទាត់ព្រំដែន" |
ការប្រឡងសិល្បៈជាមួយនឹងប្រធានបទ “មោទនភាពនៃខ្សែបន្ទាត់ព្រំដែនមួយ” ទទួលអត្ថបទចូលរួមពីខែឧសភាដល់ខែកញ្ញាឆ្នាំ ២០២០។ ស្នាដៃដែលចូលរួមក្នុងការប្រកួតនេះមានគុណភាពល្អ សោភ័ណភាពខ្ពស់ បច្ចេក ទេសច្នៃប្រឌិតនិងខ្លឹមសារសម្បូរបែបណាស់។ ក្នុងចំណោមស្នាដៃចូលរួមប្រកួតទាំង ៤.៥១២ គណៈចាត់តាំងកម្មវិធីបានជ្រើសរើសស្នាដៃចំនួន ២១ ដើម្បីប្រគល់រង្វាន់ដែលក្នុងនោះ រង្វាន់លេខ ១ មានពីរ (រង្វាន់មាស) បានទៅឈុតរូបថត “ឪពុកនិងកូនជនជាតិ Mong នៅសស្រុក Sung La ខេត្ត Ha Giang ដោយលើកទង់ជាតិអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី” របស់វិចិត្រករ Duong Tien Dung នៅខេត្ត Bac Giang និង“ប៉ូស្តិ៍ត្រួតពិនិត្យការពារព្រំដែន បង្ការប្រឆាំងកូវីដ -១៩” របស់វិចិត្រករ Huynh Van Truyen នៅទីក្រុង Da Nang។ ក្រៅពីនេះ មានរង្វាន់លេខពីរចំនួន ៣រង្វាន់; រង្វាន់លេខ ៣ ចំនួន ៦រង្វាន់ និងរង្វាន់លើកទឹកចិត្ត ចំនួន ១០ រង្វាន់។
ការតាំងពិព័រណ៍ “មោទនភាពនៃខ្សែបន្ទាត់ព្រំដែនមួយ” លើកនេះ បានណែនាំដល់សាធារណៈជននូវស្នាដៃចំនួន ១០០ នៃការប្រកួតសិល្បៈ “មោទនភាពនៃខ្សែបន្ទាត់ព្រំដែនមួយ” រួមទាំងស្នាដៃដែលទទួលបានពានរង្វាន់ និងរូបថតជាច្រើនសន្លឹកទៀត។ ស្នាដៃជាច្រើនបង្ហាញពីព្រំដែនសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍតាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌និងពាណិជ្ជកម្មរបស់ប្រជាជនតាមព្រំដែន ក៏ដូចជា សកម្មភាពសួរសុខទុក្ខ លើកទឹកចិត្ត ការជួបប្រជុំ ការសម្របសម្រួល ការយាមល្បាតរួមគ្នារវាងកម្លាំងព្រំដែនទាំងសងខាង រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការពារជាតិ រវាងអាជ្ញាធរនៃប្រទេសទាំងពីរតាមព្រំដែន។ អ្នកថតរូប លោក Tran Nhan Quyen សាស្ត្រាចារ្យនៅសាកលវិទ្យាល័យល្ខោននិងភាពយន្ត ដែលជាសមាជិកនៃគណៈចាត់តាំងនៃតាំងពិព័រណ៍បានឲ្យដឹងថា៖ “រូបថតទាំងអស់នៅក្នុងការតាំងពិព័រណ៍ បានបំពេញតាមការរំពឹងទុករបស់សាធារណជន។ រូបថតទាំងនោះ បានឆ្លុះបញ្ចាំងពីសោភ័ណភាពទេសភាពធម្មជាតិរបស់ប្រទេសជាតិ រហូតទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងជីវភាពសកម្មភាពរបស់កងទ័ពការពារព្រំដែនផង ដែរ”។
ការតាំងពិព័រណ៍នេះរួមចំណែកក្នុងការទទួលស្គាល់និងគោរពដល់ការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់ប្រជាជនវៀតណាមច្រើនជំនាន់ ជាពិសេស កម្មាភិបាល កងកម្លាំងប្រដាប់អាវុធក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់មាតុភូមិ។ ទស្សនាការតាំងពិព័រណ៍ លោកស្រី Do Thi Lan Anh (នៅទីក្រុងហាណូយ) បានចែករំលែកអារម្មណ៍ថា៖ “នាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃជាច្រើននៅក្នុងពិព័រណ៍នេះ។ ស្នាដៃទាំងនេះសម្បូរបែបណាស់ ហើយត្រូវបានបង្ហាញតាមគ្រប់ទម្រង់ បានឆ្លុះបញ្ចាំងនិងគូសបញ្ជាក់ទាំងស្រុងនូវសម្រស់មាតុភូមិប្រទេសជាតិនិងប្រជាជនវៀតណាម។ ការតាំងពិព័រណ៍នេះនាំមកនូវមេរៀនដែលមានប្រយោជន៍ រួមចំណែកផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីកិច្ចការពារអធិបតេយ្យភាពព្រំដែនដល់ ប្រជាជនគ្រប់រូប។ តាមរយៈការតាំងពិព័រណ៍នេះ នាងខ្ញុំសង្ឃឹមថា យុវជនកាន់តែច្រើននឹងចាប់អារម្មណ៍លើបញ្ហាអធិបតេយ្យភាពព្រំដែន”។
ទន្ទឹមជាមួយគ្នានោះ ការតាំងពិព័រណ៍ក៏បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិល្បករថតរូបនៅទូទាំងប្រទេស អំពីបូរណភាពទឹកដីរបស់ប្រទេសជាតិ។ លើស ពីនេះទៅទៀត ការតាំងពិព័រណ៍ក៏ឆ្លុះបញ្ជាំងពីការកោតសរសើរលើការចូលរួមចំណែករបស់ជីដូនជីតាចំពោះសន្តិភាពជាតិនិងសមិទ្ធិផលនានាក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ លោកស្រី Hoang Thi Nhung ប្រជា ជនមួយរូបរស់នៅទីក្រុងហាណូយ បន្ទាប់ពីបានទស្សនាតាំងពិព័រណ៍នេះបានសំណេះសំណាលថា៖ "ស្មារតីហ្វឹកហាត់របស់យុទ្ធជនបានធ្វើឱ្យខ្ញុំកោតសរសើរនិងរំជួលចិត្តណាស់។ កងទ័ពការពារព្រំដែនដែលតែងតែប្រ កាន់ខ្ជាប់ខ្សែព្រំដែន ដោយជំនះរាល់ការលំបាក។ ដោយហេតុនេះ ពង្រឹងទំនុកចិត្តរបស់ប្រជាជននិងភាពស្អិតរមួតទាំងឈាមស្រស់និងសាច់ស្រស់ដើម្បីការពារភាពសុខសាន្តត្រានជូនមាតុភូមិ។ ទាំងនេះក៏ជាការអប់រំយុវជនជំនាន់ក្រោយអំពីការលះបង់និងមោទនភាពជាតិ។ យ៉ាងណាមិញ យុវជនជំនាន់ក្រោយគួរសិក្សានិងត្រាប់តាម ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រនិងព្រំដែននៃមាតុប្រទេស”។
ការតាំងពិព័រណ៍នេះជាថ្មីម្តងទៀត គឺជាឱកាសដើម្បីផ្សព្វផ្សាយអំពីការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែននិងការគ្រប់គ្រងព្រំដែន។ ដោយហេតុនេះ ចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការបង្កើតការស្រុះចិត្តគំនិត និងពង្រឹងជំនឿនិងការគាំទ្រដ៏មានតម្លៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចំពោះប្រទេសជាតិ ដើម្បីបង្កើត ឡើងកម្លាំងពលំ លើកកំពស់ថានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ពិព័រណ៍រូបថត “មោទនភាពនៃខ្សែបន្ទាត់ព្រំដែនមួយ” នឹងបន្តរៀបចំឡើងនៅតាមបណ្តាខេត្តដូចជា៖ Ninh Binh, Thua Thien - Hue, Gia Lai, Kien Giang និងទីក្រុងហូជីមិញផងដែរ៕