ព្រះបរមរាជវាំង THANG LONG និងការងារអភិរក្សបេតិកភណ្ឌពិភពលោក

VOVWORLD_ក្រោយរយៈពេល៥ឆ្នាំត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌ
ភិភពលោកមក មណ្ឌលព្រះរាជវាំង THANG LONG កំពុងបានក្រុមបុរាណវិទូ
សិក្សាស្រាវជ្រាវតាមសំណូមពរ​ពីគណៈកម្មាធិការវប្បធម៌ អប់រំ និងវិទ្យសាស្រ្ត
អង្គការសហប្រជាជាតិ( UNESCO)សំដៅមាន​បន្ថែមនូវការវាយតំលៃត្រឹមត្រូវអំពី
តំលៃវប្បធម៌នៃបេតិកភណ្ឌនេះ។ ប្រការគួរឲ្យយកចិត្តទុកដាក់ជាទីបំផុតនាបច្ចុប្បន្ន
គឺធ្វើយ៉ាងណាដើម្បីអភិរក្សនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវបេតិកភណ្ឌ
ព្រះបរមរាជវាំង THANG LONG។

ព្រះបរមរាជវាំង THANG LONG ធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សិទិ្ធអំ
ណាចនិង​វប្បធម៌​​​ដ៏​​សំខាន់​នៃប្រទេសជាតិ​ដោយបង្ហាញច្បាស់នូវប្រវតិ្តសាស្រ្ត
វប្បធម៌ដ៏យូរលង់របស់​ជនជាតិ​​វៀតណាមនៅតំបន់វាលសណ្ដរទន្លេក្រហម។ កន្លែង
នេះគង់វង្សអស់រយៈពេល១៣​សតវត្សពោលគឺតាំងពីពេលជាកំពែង Van Xuan នាសតវត្សទី៦ ជា Tong Binh - An Nam នា​សតវត្ស​ទី​៧-៩ រហូតដល់ពេលក្លាយទៅ
​ជារាជធានីនៃប្រទេស Dai Viet តាមរយៈរាជកាល​ Ly  Tran  Le​ ពី​សតវត្សទី១១​
ដល់សតវត្ស​ទី១៨។ ទោះបីព្រះបរមរាជវាំង THANG LONG ត្រូវ​បំផ្លេចបំផ្លាញ
យ៉ាង​ធ្ងន់ធ្ងរក្នុងសតវត្ស​ទី១៩ក្ដី​តែ​នៅ​សែសសល់លើ​ដីនូវសំណង់ស្ថាបត្យកម្ម​មួយ
ចំនួនដូចជា Doan Mon ទីធ្លានាគ វិមាន​គោរពបូជាព្រះ Hau Lau និងគោបុរៈខាង
ជើង។​ ក្រៅពីនោះនៅក្នុង​បរិវេណ​ព្រះបរមរាជវាំង THANG LONG នៅមានកេតិ៍្ត
តំណែលបដិវត្តន៍​ដែល​ផ្សាភ្ជាប់​ជាមួយ​ការតស៊ូ​ប្រឆាំងអាមេរីកឈ្លានពានគឺ​ អគារ
 លេណដ្ឋានក្រោមដី D67 លេណដ្ឋាន​បញ្ជាការដ្ឋាន​កល​យុទ្ធ​ជាដើម។ ក្នុងរយៈ
ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ​ ក្រុម​បុរាណវិទូបានធ្វើការជីកគាស់ កកាយនិងរកឃើញ
បន្ថែមនូវសំណង់និងវត្ថុបុរាណក្រោមដីមួយចំនួនទៀត។ ប្រការនេះបានទាក់ទាញ
អ្នកវិទ្យាសាស្រ្តនិងភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាសិក្សាស្រាវជ្រាវ។ តាម
លោក Nguyen Van Son​ ជាអតីតនាយកមជ្ឈមណ្ឌល​ព្រះ​បរម​រាជវាំង​ THANG
LONG បានឲ្យដឹងថា

“ក្រោយពីបានប្រសិទ្ធិនាមបេតិកភណ្ឌភិភពលោកមក ចំនួនភ្ញៀវមកទស្សនា
មណ្ឌលព្រះបរមរាជវាំង THANG LONG បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែល​ 
ជា​រៀង​រាល់​ឆ្នាំកើន​ពី៥ដល់១០ហ្មឺននាក់បើប្រៀនឹងរយៈពេល៥ឆ្នាំមុននេះ។​ជា
ពិសេស ព្រឹត្តិការណ៍​នា​នា​រៀបចំនៅទីនេះបានទាក់ទាញមនុស្សរាប់ហ្មឺននាក់មក
ចូលរួម។ នាសព្វថ្ងៃនេះ​ ភ្ញៀវ​ទេសចរ​​អន្តរជាតិមកទស្សនាកាន់តែច្រើនឡើងៗ
ដែលសំខាន់គឺភ្ញៀវមកពីប្រទេសជប៉ុន​ កូរ៉េ​ខាងត្បូងនិងទ្វីបអឺរ៉ូប”។

ព្រះបរមរាជវាំង THANG LONG និងការងារអភិរក្សបេតិកភណ្ឌពិភពលោក - ảnh 1
ព្រះបរមរាជវាំង THANG LONG ធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សិទិ្ធអំណាចនិងវប្បធម៌ដ៏សំខាន់នៃប្រទេសជាតិដោយបង្ហាញច្បាស់នូវប្រវតិ្តសាស្រ្តវប្បធម៌ដ៏យូរលង់របស់ជនជាតិវៀតណាមនៅតំបន់វាលសណ្ដរទន្លេក្រហម


ទោះជាយ៉ាងណាក៏ដោយ អ្វីដែលរកឃើញនៅព្រះបរមរាជវាំង THANG LONG នេះ​
ទើប​តែ​ជាជំហានដំបូងប៉ុណ្ណោះ។ នៅក្រោមដីនៃតំបន់នេះនៅតែមាន​សំណង់
ស្ថាបត្យកម្ម​បុរាណ​ដែលមិនទាន់បានជីកគាស់ កកាយនៅឡើយ។ ស្ដីពីបញ្ហា
ថែរក្សានិងអភិរក្ស បេតិកភណ្ឌពិភពលោកមួយនេះ បណ្ឌិត Tran Trung Tin​ បាន
ឲ្យដឹងថា

“នេះជាដំណើរការអភិរក្សនិងការពារដ៏យូរអង្វែងមួយដោយសារនិងមាន
បន្ថែមសំណង់​ស្ថាបត្យកម្មនិងវត្ថុបុរាណដែលនឹងបានរកឃើញទៅអនាគត។ ការ
ងារថែរក្សានិងអភិរក្ស​នាបច្ចុប្បន្នកំពុងបានអនុវត្តយ៉ាងត្រឹមត្រូវ។ បន្ទាប់ពីមាន
ផែនការមេរបស់រដ្ឋាភិបាលមក យើង​នឹងអនុវត្តទៅតាមដំណាក់កាលរយៈពេល
វែង រយៈពេលមធ្យមនិងរយៈពេលខ្លី។ធ្វើបានអី​ចឹងទើបអភិរក្សបានល្អនូវ
បេតិកភណ្ឌនេះ”។

ចំពោះតំលៃនិងទ្រង់ទ្រាយនៃបេតិកភណ្ឌពិភពលោកដូចព្រះបរមរាជវាំង
THANG LONG នេះ ក្រុមអ្នកជំនាញការនិងអ្នកគ្រប់គ្រងបានចាត់ទុកថា ការងារ
អភិរក្សសំណង់ស្ថាបត្យកម្មនិងវត្ថុបុរាណនៅក្រោមដីនិងនៅលើដីត្រូវតែយកចិត្ត
ទុកដាក់ទៅលើការកំណត់អំពី “សេចក្ដីប្រកាសតំលៃលេចធ្លោទូទាំងពិភពលោក
”(OUV)ក្នុងការណែនាំអនុវត្តន៍កតិកាសញ្ញាបេតិកភណ្ឌពិភពលោក។ នេះជាទិស
ដៅដ៏សំខាន់ក្នុងដំណើរការការពារកិតិ្តនាមបេតិកភណ្ឌពិភពលោកនៃមណ្ឌល
ប្រវត្តិសាស្រ្តវប្បធម៌ពិសេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ