ភាពស្រស់ស្អាតរបស់និទាឃរដូវក្នុងគំនូរបុណ្យចូលឆ្នាំថ្មីប្រជាប្រិយ DONG HO

(VOV)_ព្យួរគំនូរប្រជាប្រិយ Dong Ho ក្នុងរយៈពេលប៉ុន្មានថ្ងៃចូល​ឆ្នាំថ្មីប្រពៃ ណី បានក្លាយទៅជាចំណង់ចំណូលចិត្ត។ ជាទំនៀមទំលាប់ដ៏​ល្អប្រសើរបស់
ប្រជាជនវៀតណាម។ គំនូរនេះត្រូវបានបណ្ដាសិប្បករ​ប្រជាប្រិយភូមិ Dong Ho 
ស្រុក Thuan Thanh ខេត្ត Bac Ninh ឆ្លាក់​លើបន្ទះឈើ​ និងគំនូរនិមួយៗ​បាន
បង្ហាញអំពីរឿង​និទានមួយស្ដីពីគំនិតគិតគូរស់នៅ សារមួយអំពីសីលធម៌ក្នុង
ជីវភាពរស់ នៅប្រចាំថ្ងៃ។ ​

ភាពស្រស់ស្អាតរបស់និទាឃរដូវក្នុងគំនូរបុណ្យចូលឆ្នាំថ្មីប្រជាប្រិយ DONG HO - ảnh 1
គំនូរប្រជាប្រិយ Dong Ho (http://www.lyhocdongphuong.org.vn/)

          ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មី ទន្ទឹមនឹងស្ពកផ្លែ​ឈើសក្ការបូជាជីដូ​នជីតា ​នំ
អន្សម  ពាក្យប្រដូចក្រហម នោះគឺផ្ទាំងគំនូរប្រជាប្រិយDong Ho បាន​រួមចំ ណែកធ្វើអោយបរិយាកាសថ្ងៃចូលឆ្នាំថ្មីកាន់តែស្រស់ស្អាតិ សប្បាយ​រីករាយ។
 គំនូរ Dong Ho មិនមែនជាគំនូរស្ដីពីថ្ងៃចូលឆ្នាំថ្មីទេ​ នោះគឺជា​សេចក្ដី​ផ្តាំផ្ញើនូវ
សារជូនពរ​ដ៏ល្អប្រសើបំផុតក្នុងឆ្នាំថ្មីតាមរយៈរូបគំនូរជានិមិត្តរូប​ប្រជាប្រិយ  ដ៏ជិតស្និទ្ធនិងពោពេញទៅដោយអត្តចរិតមនុស្សសាស្ត្រ។ ដោយមានភាព សម្បូរទាំងខ្លឹមសារនិងរូបភាព​ គំនូរប្រជាប្រិយ Dong Ho បានបង្ហាញអោយ ឃើញគ្រប់ព្រឹត្តិការណ៍ដែលបានកើតមានឡើងក្នុង​ជីវភាព​រស់នៅប្រចាំថ្ងៃ របស់ពលករ ដូចជា៖ ជិះគោផ្លុំ​ងខ្លុយ ត្រងចាប់ផ្លែដូង​…ល។ ​ចំណុចទាក់ទាញ
របស់ គំនូរប្រជាប្រិយ Dong Ho មិនគ្រាន់​តែនិយាយ​អំពី​បំណងប្រាថ្នា អោយ អំពីជីវភាពរស់នៅបានសុខសាន្តត្រាណប៉ុណ្ណោះទេ ថែម​ទាំងស្ដីពីជីវភាព រស់ នៅរបស់គូរស្នេហ៍ ប្រពន្ធប្តី ដោយមានទស្សនះ​សំណើចផង និងជ្រាលជ្រៅផង។
 លោក Nguyen Dang Che សិល្បករ​ជំនាន់ទី២០ ក្នុងគ្រួសារធ្វើគំនូរDong Ho
បានអោយដឹងថា៖

          “ អ្នកលេង គំនូរប្រជាប្រិយ Dong Hoក្នងឱកាសបុណ្យចូល​ឆ្នាំ​ត្រូវបានហៅ ថាគំនូរបុណ្យចូលឆ្នាំថ្មី។ បណ្ដាគ្រួសារកសិកម្មទិញគំនូរ​ជ្រូក មាន់ ដើម្បីសង្ឃឹម ទទួលបានជោគជ័យក្នុងការចិញ្ជឹមសត្វ។ ប្រសិនបើអ្នក​លេងគំនូរស្ដីពីអក្ស
សាស្ត្រ  សិល្បះ គឺអាចលេងគំនូរ Kieu …ជាដើម។”

ភាពស្រស់ស្អាតរបស់និទាឃរដូវក្នុងគំនូរបុណ្យចូលឆ្នាំថ្មីប្រជាប្រិយ DONG HO - ảnh 2
លោក Nguyen Dang Che (http://www.lyhocdongphuong.org.vn/)

          ចំណុចដ៏វិសេសវិសាលនៃ គំនូរប្រជាប្រិយ Dong Ho ដែលទាក់ទាញ​ចំ
ណាប់ អារម្មណ៍របស់ទស្សនិកជន នោះគឺជាពណ៌ និងសមាសធាតុ ​ក្រដាស់
បោះពុម្ភ។ ប្រភេទក្រដាស់ Gio នេះមានលក្ខណះគឺ៖ ទន់ ស្វិត ​ស៊ីពណ៌ ​ពេល បោះពុម្ភមិនដាច់រលូប…។ល។ លោក Nguyen Dang Che បានអោយដឹងថែម
ទៀតថា៖

          “ ចំណុចដ៏វិសេសវិសាលនៃ គំនូរប្រជាប្រិយ Dong Ho នោះគឺ​វត្ថុ ធាតុ ដើម្បីធ្វើគំនូរគឺសុទ្ធតែពីធម្មជាតិ។ ឧទាហរណ៍៖ពណ៌ក្នុងគំនូរDong Ho ពណ៌ស
ពី សំបកសត្វ Diep ក្នុងសមុទ្រ ពណ៌ក្រហម​ពីថ្ម​ក្រហមលើភ្នំ ពណ៌ប្រាក់មកពី
ដើមឈើ Hoe …។ល។”

          គំនូរប្រជាប្រិយនិមួយៗ សុទ្ធតែមានអត្ថន័យដោយឡែករបស់ខ្លួនដោយ ​ស្ដែងចេញអំពីទស្សន និងមនោសញ្ជេតនារបស់មនុស្ស។ វាជាផ្នែកមួយដែល មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
មកដល់ និទាឃរដូវ​វិលវិញ។ លោកស្រី Nguyen Thi Mai នៅរដ្ឋធានីហាណូយ
 ចែករំលែកថា៖

          “ ខ្ញុំចូលចិត្តគំនូរ Dong Ho ណាស់។ នោះគឺជា​បណ្ដា​គំនូរ​ប្រពៃណី  ត្រូវ បានគូរលើក្រដាស Gio។ ទន្ទឹមនឹងនោះ យើងខ្ញុំបានក្រើនរំលឹកកូនចៅជួយស្ដារ ឡើងវិញបណ្ដាទំនៀមទំលាបរបស់វៀតណាម។ ដូច្នេះ ក្នុង​ឱកាសបុណ្យចូលឆ្នាំ ថ្មីមកដល់ និទាឃរដូវវិលវិញ គ្រួសារខ្ញុំបាន​ទិញគំនូរ Dong Ho ដើម្បីព្យួរនៅក្នុង
ផ្ទះ  ជាមួយនឹងបំណងប្រាថ្នា​​ថា៖គ្រួសារមានសុខភាពល្អ សុភមង្គល គ្រប់ប្រការ។”

          គំនូរប្រជាប្រិយ Dong Ho មានកម្លាំងរស់យូរអង្វែង និងមានកម្លាំង​ទាក់​
ទាញ ពិសេសចំពោះ​មនុស្សវៀតណាមជាច្រើនជំនាន់ដោយសារ​បណ្ដាប្រធាន បទបានបង្ហាញច្បាស់នូវជីវភាពរស់នៅដ៏សាមញ្ញ ​ស្និទ្ធិស្នាល ផ្សាភ្ជាប់ជាមួយ វប្បធម៌វៀតណាម។ បណ្ដាប្រធានបទក្នុង គំនូរ​ប្រជាប្រិយ Dong Ho បានតភ្ជាប់
ជាមួយ ជីវភាពរស់នៅរបស់ប្រជាជន​កសិករ​នៅ​ជនបទ ជានិមិត្តរូបសំរាប់ជីវ ភាពរស់នៅមួយប្រកបដោយ​សុភមង្គល សម្បូររុងរឿង និងជា​សេចក្ដីប្រាថ្នាសំ
រាប់ឆ្នាំថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ